en     km
en     km

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថា​ ករណី​ចោរកម្ម​មិន​ពាក់ព័ន្ធ​នឹង​ការ​លើកលែងទោស​ដល់​ទណ្ឌិត​ឡើយ​

Share

cover-Ministry-of-Justice-&-Ang-Vong-Vathana
ភ្នំពេញ​៖​  រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក​ អង្គ​ វង្ស​ វ​ឌ្ឍា​នា​ បាន​លើក​ឡើង​ថា​ ករណី​រឿង​ចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុង​ប្រទេស​កម្ពុជា​កន្លង​ទៅ​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លើកលែងទោស​ដល់​ទណ្ឌិត​នោះ​ទេ​។​ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ដូច្នេះ​ គឺ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ទូ​ទាំង​ប្រទេស​  នៅ​ទីស្តីការក្រសួង​យុត្តិធម៌​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ។​

​លោក​ អង្គ​ វង្ស​ វ​ឌ្ឍា​នា​ បាន​មាន​ប្រសាសន៍​ថា​ ជនល្មើស​ពីរ​រូប​ដែល​លោកនាយក​បាន​លើក​ឡើង​ក្នុង​ពេល​កន្លង​ទៅ​ មិនមែន​ជា​ទណ្ឌិត​ដែល​ក្រសួងយុត្តិធម៌​ និង​មន្ត្រី​ពន្ធនាគារ​ដោះ​លែង​ ឬ​ត្រូវ​រត់​ចេញពី​ពន្ធនាគារ​នោះ​ទេ​ ដោយ​ជន​ឈ្មើ​ស​នោះ​គឺជា​ទណ្ឌិត​ដែល​រត់គេច​ពី​ការ​ចាប់ខ្លួន​របស់​សមត្ថកិច្ច​ប៉ុណ្ណោះ​។​

​លោក​ អង្គ​ វង្ស​ វ​ឌ្ឍា​នា​ បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ករណី​ខាងលើ​នេះ​ ព្រះ​រា​អាជ្ញា​សាលាដំបូង​ទាំងអស់​ត្រូវ​តែ​អនុវត្ត​សាលក្រម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវ​ចាប់​ជនល្មើស​ឱ្យ​បាន​។​ លោក​ថា​ ក្រសួងយុត្តិធម៌​ នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ នៅ​ទី​២២​ ខែធ្នូ​ ខាង​មុខ​ នៅ​ទីស្តីការក្រសួង​ ដោយ​មានការ​ចូលរួម​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ និង​មន្ត្រី​កងរាជអាវុធហត្ថ​ ដើម្បី​រួម​គ្នា​ពិភាក្សា​ និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​អសកម្ម​នៅ​ក្នុង​សង្គម​។​

​សូម​បញ្ជាក់​ថា​ កន្លង​ទៅ​ប្រជាពលរដ្ឋ​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកវិភាគ​សង្គម​ បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា​ ករណី​ករណី​អំពើ​ចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុង​ប្រទេស​កម្ពុជា​ គឺ​ទំនងជា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ទណ្ឌិត​ ចេញពី​ពន្ធនាគារ​។​

​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើងជា​បន្តបន្ទាប់​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ព្រមាន​ដល់​ក្រសួងយុត្តិធម៌​ និង​ក្រសួងមហាផ្ទៃ​ ករណី​អតីត​ទណ្ឌិត​ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ប្លន់​ប្រដាប់​អាវុធ​មួយ​ចំនួន​ នៅ​ពេល​ដែល​ដោះ​លែងឱ្យ​មាន​សេរីភាព​ តែងតែ​បន្តសកម្មភាព​លួច​ ឆក់​ ប្លន់​ដដែល​៕

Share

Image
Image
Image