en     km
en     km

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ នឹង​ថ្លែង​សារ​ស្ដី​ពី​ការ​អភិវឌ្ឍ​សហស្សវត្ស​នៅ​ មហា​ស​និ្ន​បាត​ UN​

Share

ភ្នំពេញ៖ ​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ ស្ដី​ពី​ការ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​ លើក​ទី​ ៧១​ ដែល​ជា​ការ​ជួប​ប្រជុំ​គ្នា​រវាង​ប្រទេស​ ១៩៣​ នៅ​ទូ​ទាំង​ពិភពលោក​។​  

ministry-foreign
មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​ នឹង​ប្រព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២០​ ដល់​ថ្ងៃ​ទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ ។​

​បើ​តាម​សេចក្ដី​ជូន​ព័ត៌មាន​ដដែល​នេះ​បញ្ជាក់​ថា​លោក​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ គឺជា​អ្នកដឹកនាំ​គណប្រតិភូ​ អញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​ អង្គការសហប្រជាជាតិ​ លើក​ទី​ ៧១​ នេះ​។​

​តាម​សេចក្ដីជូនដំណឹង​នេះ​លោក​ ប្រាក់​ សុ​ខុន​ នឹង​ចូលរួម​ប្រជុំ​ជា​ច្រើន​ទៀត​ មាន​ដូច​ជា​ ប្រជុំ​រវាង​ រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​ជាមួយ​ ប្រធាន​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​ ៧១​ និង​អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ ។​

​ជាមួយ​គ្នា​នេះ​ លោក​ ប្រាក់​ សុ​ខុន​ ក៏​នឹង​ជួប​ប្រជុំ​ក្រៅផ្លូវការ​ជាមួយ​ថ្នាក់​រដ្ឋមន្ដ្រី​អាស៊ាន​ និង​ សហរដ្ឋអាមេរិក​ ក៏​ដូច​ជា​ កិច្ចប្រជុំ​ក្រៅផ្លូវការ​ ជាមួយ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​ សម័យប្រជុំ​ពេញអង្គ​ពិសេស​ នៃ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​ដែល​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​។​

​ក្នុង​ដំណើរ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​ ក៏​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​អាស៊ាន​ នៃ​សម្ព័ន្ធភាព​ប៉ា​ស៊ី​ហ្វិ​កលើ​ទី​ ០៣​ ផង​ដែរ​។​

​សូម​ជម្រាប​ថា​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​លើ​ទី​ ៧១​ ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ ញ៉ូ​វ​យ៉​ក​ នេះ​ដែរ​ លោក​ ប្រាក់​ សុ​ខុន​ ក៏​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ក្រោម​ប្រធានបទ​ «​គោលដៅ​នៃ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​ ការ​ជំរុញ​ជា​ សកល​ ក្នុង​ការ​ផ្លាស់​ប្ដូរ​ពិភពលោក​»​។​

​តាម​សេចក្ដីជូនដំណឹង​ដដែល​នេះ​ លោក​ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ នឹង​មាន​ជំនួប​ទ្វេភាគី​មួយ​ចំនួន​ជាមួយ​រដ្ឋមន្ដ្រី​ការ​បរទេស​ និង​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ផង​ដែរ​។​

​យ៉ាងណា​ ក៏​ដោយ​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​មិន​បាន​ បញ្ជាក់​ណាមួយ​ ថា​ ត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​ថា​ កម្ពុជា​ ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ ដែល​ថោ្ក​ល​ទោស​ ដោយ​ប្រទេស​ចំនួន​ ៣៦​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​នោះ​ទេ​ ៕

Share

Image
Image
Image