en     km
en     km

រដ្ឋមន្ត្រីសុខាភិបាលថាកម្ពុជាចង់បានវ៉ាក់សាំងមុនគេ បើWHO មានក្នុងដៃ

Share

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង អំពាវនាវដល់អង្គការសុខភាពពិភពលោកអោយ​ជួយ​កម្ពុជាមុនគេ  ប្រសិនបើរកឃើញនូវវ៉ាក់សាំង ឬថ្នាំមានប្រសិទ្ធិភាព ក្នុងការព្យាបាលជំងឺកូវីដ១៩ ព្រោះថានៅកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលមួយ ដែលអាច គ្រប់គ្រងបាន គឺមិនទាន់ឆ្លងជាសហគមន៍។

ថ្លែងក្នុងសន្និសីទព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន បន្ដថា មកទល់នឹងពេលនេះ មិនទាន់រកឃើញពីប្រភព និងការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ដែលខុសប្លែកពីជំងឺផ្សេងដែលធ្លាប់កើតមានឡើងពីមុនមក ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ពេលនេះ អ្នកវិទ្យាសាស្ដ្រកំពុងសិក្សាស្វែងយល់ នៅពេលណាមិនទាន់មានវ៉ាក់សំាង ឱ្យការព្យាបាលឱ្យជាសះស្បើយ គឺនៅតែព្រួយបារម្ដ ហើយនៅតែបន្ដខិតខំប្រឹងប្រែងធ្វើការងារនេះ ដើម្បីប្រយុទ្ធប្រឆាំង កាត់បន្ថយការចម្លង និងថែទាំប្រជាពលរដ្ឋ។តែលោកទទូចចង់បានវ៉ាក់សាំងមកជួយ​កម្ពុជាអោយមុនគេ ហើយនៅពេលនេះ កម្ពុជា ស្ថិតនៅក្នុងស្ថានភាពផុសស្រួយនៅឡើយទេ

——–សំឡេង————-

រដ្ឋមន្ដ្រី បន្ដជំរុញលើកទឹកចិត្ដដល់ប្រជាពលរដ្ឋឱ្យចេះភ័យខ្លាច ខ្លួនអ្នកអាចឆ្លង ចម្លងបន្ដទៅអ្នកដទៃ ជាពិសេសក្រុមគ្រួសារជាទីស្រលាញ់របស់លោកអ្នក និងឈានទៅដល់ឆ្លងជាសហគមន៍ ដែលជាគ្រោះថ្នាក់មួយឈានទៅបំផ្លាញសុភមង្គលក្នុងគ្រួសារ បន្ទាប់ពីមានការជួបជុំ និងទៅកាន់ទីប្រជុំជនមានមនុស្សច្រើន។

កម្ពុជា ជារដ្ឋមួយនៃសមាជិកអាស៊ាន ដែលមិនទាន់បានដាក់ប្រទេសក្នុងស្ថានភាពគ្រាមានអាសន្ននោះទេ ដោយ​សារ អត្រាអ្នកឆ្លងតិច និងជាមានចំនួនច្រើនឡើងៗ។ ​ចំណែកប្រទេស មួយចំនួនក្នុងតំបន់បានដាក់ប្រទេសក្នុង​ស្ថាន​ភាព អាសន្ននៃផ្នែកសុខភាពដូចជាប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ប៉ុន្តែកម្ពុជា ក៏បាន​លុប​ចោល​ពិធីបុណ្យចូលឆ្នាំ ដែលជាព្រឹត្តិការណ៍ជួបជុំជាសាធារណៈនៅ ទីប្រជុំជន និងតាមវត្តអារាម៕

ដោយ៖ពៅនិកា

Share

Image
Image
Image