en     km
en     km

រដ្ឋធម្មនុញ្ញថ្មីថៃកំណត់អ្នកនយោបាយម្នាក់កាន់តំណែងនាយករដ្ឋមន្ត្រីបាន ៨ ឆ្នាំប៉ុណ្ណោះ

Share

ទោះបីអ្នកនយោបាយមានមហិច្ឆតា​ចង់កាន់តំណែងយូរឆ្នាំក៏ដោយ គឺសម្រាប់រាជាណាចក្រថៃនៅពេល​នេះបានត្រឹមតែ ​៨ ឆ្នាំស្មើ ​២អាណត្តិប៉ុណ្ណោះ។ នេះបើយោងតាមរដ្ឋធម្មនុញ្ញថៃ ដែលតាក់តែង​ឡើងសមាជិកសភាពួក​យោធា​កាល​ពីឆ្នាំ ២០១៧។​ ​

យោងតាមជំពូកប្រាំបី ស្ដីពីគណៈរដ្ឋមន្ត្រី និងយោតាមាត្រា ១៥៨  ព្រះមហាក្សត្រ ត្រូវចាត់តាំង​នាយករដ្ឋមន្ត្រីម្នាក់ទៅសុំសេចក្ដីទុក​ចិត្តពី​សមាជិ​ក​រដ្ឋសភា ដើម្បីបង្កើតគណៈរដ្ឋមន្ត្រី ប៉ុន្តែគណៈ​រដ្ឋមន្ត្រីមិ​នអោយលើស៣៥រូបឡើយ។ យោងតាមវិសោធនកម្មថ្មីនៃ​មាត្រា ១៥៩  នាយករដ្ឋមន្ត្រី​ត្រូវបានជ្រើសរើសចេញពីសមាជិករដ្ឋសភា និង​​ព្រឹទ្ធសភារូមគ្នា។ តែមាត្រានេះដដែលបានបញ្ជាក់ថា នាយករដ្ឋ​មន្ត្រីមិនអាចកាន់អំណាចលើសពី​៨ឆ្នាំឡើយទោះបីឥស្សរជននោះ បាន​សម្រាក់​ច្រើន​ខែក៏ដោយ។

វិសោធនកម្ម រដ្ឋធម្មនុញ្ញ ថ្មី ២០១៧ នាយករដ្ឋមន្ត្រីត្រូវ​តែទទួលបានការអនុម័តពីសមាជិកសភា ទាំងពីសិន ទើបខ្លួនមានសិទ្ធិអំណាចបង្កើតគណៈរដ្ឋ ដោយសុំគោលការណ៍ពីព្រះមហាក្សត្រ ហើយមកឆ្លងការបោះឆ្នោតដោយផ្ទាល់ពីសមាជិកសភាទាំ​ងពីរនេះ។

ជាការកត់សំគាល់​ រយៈពេលចុងក្រោយនេះ មានការលើកឡើងអំពីការចាត់តាំង នាយករដ្ឋមន្ត្រីម្នា​ក់ចេញ​ពីការបោះឆ្នោតកាលពីថ្ងៃទី២៤មីនា ដែលលទ្ធផលបង្ហាញថា មិនមានបក្សណាអាច​បង្កើយ​រដ្ឋាភិបាលដោយឯកតោភាគីបានឡើងដែលតម្រូវឱ្យមានសំឡើងគាំទ្រ៣៧៦ឡើងទៅ នៃសមា​ជិក​សភាសរុប ៧៥០នាក់។ ក្នុងន័យនេះ ហើយដែលនាំឱ្យមានការប្រទាញប្រទល់គ្នារវាង គណបក្សភឿថៃ និងគណបក្សបល្ល័ង្កប្រាចារ៉ាត់ ដែលពួកយោធានៅពីក្រោយព្រោះ បក្សធំពីរនេះទទួលអាសនៈប្រកៀកគ្នា។

បក្សភឿថៃបានបង្កើតប៉ូលនយោបាយចំម្រុះរួចហើយ ដែលមាន៧គណបក្សរួមគ្នា។ ដោយឡែក គណបក្សបល្ល័ង្កប្រាចារ៉ាត់​ប្រកាសថា ក្រោយបុណ្យឡើងសោយរាជ្យ នៅថ្ងៃទី៥ឧសភាហើយ គឺបក្សនេះ នឹងបង្កើតប៉ូលនយោបាយផងដែរដើម្បី បង្កើតរដ្ឋាភិបាល​​ចម្រុះ។យ៉ាងណា រដ្ឋាភិបាលចម្រុះលើកនេះ គឺមានភាពផុយស្រួយជាខ្លាំងគឺងាយបែកបាក់​៕

Share

Image
Image
Image