en     km
en     km

រដូវប្រាំង​នៅ​កម្ពុជា​ឆ្នាំ​២០១៦​ នឹង​កើន​កំ​ដៅ​ដល់​៤១​អង្សា​ ខណៈ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​តិច​

Share

cloudy-pix

ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ បាន​ឲ្យ​ដឹង​ថា​ សីតុណ្ហភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ខែប្រាំង​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​ នឹង​កើន​កំ​ដៅ​ខ្លាំង​បណ្តាល​ឲ្យ​ក្តៅ​ហួតហែង​ ខណៈ​ពេល​ដែល​រដូវវស្សា​អាច​នឹង​មក​ដល់​យឺត​ និង​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​ដើមរដូវ​វស្សា​។​

​សេចក្តីជូនដំណឹង​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​បន្ត​ទៀត​ថា​ សីតុណ្ហភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​កើន​ពី​៤០​ ដល់​៤១​អង្សា​ និង​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​ដើមរដូវ​វស្សា​ ដោយសារ​ការ​ប្រែ​ប្រែ​អាកាសធាតុ​នៅ​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងលិច​ និង​សមុទ្រ​ចិន​ខាងត្បូង​ បាន​ជះ​ឥ​ទិ្ធ​ពល​ នៃ​ការ​ប្រែប្រួល​អាកាសធាតុ​មក​ប្រទេស​កម្ពុជា​។​

​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ដដែល​ ចាប់ពី​ខែធ្នូ​ ឆ្នាំ​២០១៥​ ដល់​ខែឧសភា​ ឆ្នាំ​២០១៦​ សីតុណ្ហភាព​នៅ​កម្ពុជា​ នឹង​មានការ​ប្រែប្រួល​ ពិសេស​នៅ​ខែមេសា​ និង​ខែឧសភា​ ឆ្នាំ​២០១៦​ កម្ពុជា​នឹង​កើន​កំ​ដៅ​ ក្តៅ​ហួតហែង​ ដែល​សីតុណ្ហភាព​ជា​អតិបរមា​កើន​ពី​ ៤០​ ដល់​៤១​ អង្សា​។​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ក៏​បាន​អំពាវនាវ​ដល់​ ក្រសួង​ អាជ្ញាធរ​ដែនដី​ អ្នក​ពាក់ព័ន្ធ​និង​សាធារណជន​ ត្រូវ​ចូលរួម​រក្សា​ទឹក​ទុក​ ដើម្បី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​ប្រើ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​៕

Share

Image
Image
Image