en     km
en     km

រកឃើញខ្មោចនាវារុស្ស៊ីមួយលិចបាតសមុទ្រកូរ៉េផ្ទុកមាសតម្លៃ ១ពាន់ ៣រយលានដុល្លារ

Share

ក្រុមសង្រ្គោះ នៃក្រុមល្បាតនាវានៃប្រទេសកូរ៉េខាងត្បូង បានរកឃើញបំណែកនិងខ្មោចនាវាចម្បាំងនៃ ប្រទេសរុស្ស៊ី ដែលគេជឿថា ផ្ទុកមាសទម្ងន់ ២០០តោន តម្លៃ ១ពាន់ ៣រយលានដុល្លារអាមេរិក។

យោងតាមបណ្ដាញផ្សាយព័ត៌មាន Telegraph ដែលស្រង់មកចុះផ្សាយបន្តដោយ Channel News Asia  នាវានេះ បានលិច នៅក្នុងសមរភូមិនៃការវាយប្រយុទ្ធគ្នារវាងកងទ័ពជើងទឹកជប៉ុននិងកងទ័ពជើងទឹករុស្ស៊ី កាលពី ១១៣ឆ្នាំមុន ។

តាមប្រភពដដែល ក្រុមរុករកឃើញនោះ មកពីក្រុមហ៊ុន កូរ៉េខាងត្បូង Shinil Group ហើយនាវានេះ មានឈ្មោះថា Dimitrii Donskoi ​បានរកឃើញនៅក្បែរកោះ Ulleungdo​កាលពីថ្ងៃអាទិត្យ ទី ១៥កក្កដា។ ក្រុមជំនាញរកឃើញនេះ មកកូរ៉េខាងត្បូងអង់គ្លេស និងប្រទេសកាណាដា ។

ក្រុមនេះ បញ្ជាក់ថា នាវានេះ ទំនងជាបើកបុកគ្នា នឹងនាវាចម្បាំងរបស់ប្រទេសជប៉ុនដែលបានកើតឡើងនៅខែឧសភា ឆ្នាំ ១៩០៥ នៃសង្រ្គាម រុស្ស៊ី- ជប៉ុន។ ខ្មោចនាវានេះ រងការបាញ់ច្រើនគ្រាប់ពីនាវាចម្បាំងរបស់ប្រទេសជប៉ុន។

យ៉ាងណាក៏ដោយ មានការចោទសួរថាហេតុអ្វីបានជានាវាចម្បាំងនេះ ផ្ទុករបស់មានតម្លៃទៅវិញ។

តែជាមួយគ្នានេះ ក្រុម ហ៊ុន Shinil Group បានសន្យាថា នឹងកែឆ្នៃមាសទាំងនេះ ជាថវិកាដើម្បីស្ថាបនាផ្លូវរថភ្លើងមួយខ្សែដោយតភ្ជាប់ពីព្រំដែនកូរ៉េខាងត្បូងកាត់ប្រទេសកូរ៉េខាងជើងហើយទៅដល់ព្រំដែននៃប្រទេសរុស្ស៊ី៕

Share

Image
Image
Image