en     km
en     km

យ៉ាងតិច​ណាស់​ ២២​ នាក់​ស្លាប់​ក្នុង​ពិធី​មង្គលការ​ដោយ​ការ​វាយប្រហារ​មួយ​នៅ​តួ​ក​គី​

Share

ភ្នំពេញ៖ ​មន្ត្រី​ប៉ូ​លី​សបាន​និយាយ​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ២២​ នាក់​ត្រូវ​បាន​សម្លាប់​ និង​ពលរដ្ឋ​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​ក្នុង​ការ​វាយ ប្រហារ​មួយ​ដែល​បង្ក​ឡើង​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ បាន​សម្រុកចូល​ក្នុង​រោង​ពិធី​មង្គលការ​។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​ ទី​២០​សីហា​ ម្សិលមិញ​ នៅ​ក្នុង​ទីក្រុង​ Gaziantep​ ប្រទេស​តួ​ក​គី​ ក្បែរ​ព្រំដែន​ប្រទេស​ស៊ី​រី​។​

មនុស្សចោមរោមមើលហេតុការណ៍ក្រោយបំផ្ទុះគ្រាប់បែក។រូបភាពពី CNA
មនុស្សចោមរោមមើលហេតុការណ៍ក្រោយបំផ្ទុះគ្រាប់បែក។រូបភាពពី CNA

អភិបាលក្រុង​ Gaziantep​ លោក​ Ali​ Yerlikaya​ បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ មនុស្ស​ ២២​ នាក់​ត្រូវ​គេ​សម្លាប់​ និង​ ៩៤​ នាក់​ទៀត​រង​របួស​ ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ទៅ​លើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​ ។​ លោក​បាន​បន្ត​ថា៖​ «​យើង​ថ្កោលទោស​ចំពោះ​ជន​ក្បត់​ដែល​បាន​រៀបចំ​ និង​អនុវត្ត​ការ​វាយប្រហារ​នេះ​»​។​

ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​ Anadolu​ បាន​ស្រង់​សម្តី​ លោក​ Yerlikaya​ ដោយ​និយាយ​ថា​៖«​ មុន​នេះ​មានការ​បំផ្ទុះ​មួយ​នៅ​មជ្ឈមណ្ឌល​នៃ​ភាគ​អាគ្នេយ៍​ក្រុង​នេះ​ ហើយ​វា​ក៏​កើត​ចេញពី​ការ​វាយប្រហារ​ភេរវកម្ម​គួរ​ឱ្យ​ខ្ពើម​នេះ​ដែរ​»​។​

លោក​ Mehmet​ Erdogan​ តំណាងរាស្ត្រ​គណបក្ស​កំពុង​កាន់​អំណាច​ នៃ​ក្រុង​ Gaziantep​ បាន​និយាយ​ថា​ នៅ​មិន​ទាន់​មាន​អ្នក​ចេញ​មុខ​ទទួលខុសត្រូវ​ក្នុង​ការ​បំផ្ទុះ​នេះ​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​លទ្ធភាព​ខ្ពស់​បំផុត​គេ​អាច​សន្និដ្ឋាន​បាន​ គឺថា​វា​ជា​ការ​វាយប្រហារ​អត្តឃាត​។​
​តំណាងរាស្ត្រ​រូប​នេះ​បាន​បន្ថែម​ថា​ ការ​បំផ្ទុះ​នេះ​ជា​ប្រភេទ​នៃ​ការ​វាយប្រហារ​ដែល​អាច​ត្រូវ​បាន​បើក​ដំណើរការ​ដោយ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ (IS)​ ឬ​ពួក​ឃឺ​ដ​៕

​ប្រភព​៖CNA

Share

Image
Image
Image