en     km
en     km

យោធា​ម្នាក់​ស្លាប់​និង​ពីរ​នាក់​រួច​ផុត​ពី​សេចក្តីស្លាប់​ករណី​ពុល​ត្រី​ក្រពត​នៅ​ខេត្តសៀមរាប​

Share

​ភ្នំពេញ​៖​មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​សង្ស័យ​ពុល​ត្រី​ក្រពត​និង​អ្នក​ភូមិ​ពីរ​នាក់​ទៀត​គេច​ផុត​ពី​សេចក្តីស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​និង​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។​ ទាក់ទិន​ករណី​នេះ​ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​មានការ​សង្គ្រោះ​បឋម​ចំពោះ​អ្នក​ពុល​ត្រី​ក្រពត​គឺ​ធ្វើ​យ៉ាង​ឲ្យ​អ្នក​ពុល​ក្អូ​ត ​ដើម្បី​ឲ្យ​ចេញ​សារធាតុពុល​មក​ក្រៅ​ និង​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​។​

 


​មន្ត្រី​យោធា​វរៈ​ការពារ​អាកាស​ម្នាក់​បាន​ពុល​ត្រី​ក្រពត​ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ស្ថិត​ក្នុងស្រុក​ពួក​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ក្រុម​គ្រួសារ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ហើយ​គាត់​ក៏​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ កាលពី​ស​ប្តា​ហ៍​មុន​។​

​លោក​ ទិ​ត្យ​ ណា​រ៉ុ​ង​ នគរបាល​ខេត្ត​សៀម​ ឲ្យ​ដឹង​ថា​ លោក​ អនុសេនីយ៍ឯក​ សៅ​ គឹ​ម​លី​ វ័យ​ ៤៤​ ឆ្នាំ​ បាន​ស្លាប់​នៅ​យប់​ថ្ងៃ​ចន្ទ​ ក្រោយ​ពី​បរិភោគ​ត្រី​ក្រពត​ជាមួយ​អ្នក​ភូមិ​ដែល​នេសាទ​បាន​មក​ពី​បឹង​បារាយ​។​លោក​ ណា​រ៉ុ​ង​ បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ពីរ​នាក់​ទៀត ​មាន​អ​កា​រៈ​ពុល​ត្រី​ក្រពត​មាន​ស្ថានភាព​ធូរស្រាល​វិញ​ហើយ​រហូត​មក​ដល់​ថ្ងៃនេះ​។​

​លោក​ ទិ​ត្យ​ ណា​រ៉ុ​ង​៖«​ស្លាប់​មួយ​ពុល​សង្គ្រោះ​បាន​ពីរ​នាក់​។​ គ្នា​គាត់​បី​នាក់​ ប្រហែលជា​មិន​អ្វី​ទេ​ ពីរ​នាក់​ទៀត​ប្រហែលជា​អត់​ស្លាប់​ទេ​ ជួយ​សង្គ្រោះ​ទាន់​។​អា​ត្រី​ក្រពត់​ប្រជាពលរដ្ឋ​បាន​យល់​បាន​ខ្លះ​ហើយ​ ព្រោះ​ត្រី​ក្រពត​វា​ច្រើន​ប្រភេទ​ វា​ប្រភេទ​ណា​នោះ​វា​ពុល​គាត់​អត់​ដឹក​ពេល​ប្រ​លាត់​ទៅ​សាច់​វា​ដូច​គ្នា​ បើ​វា​នៅ​ស្បែក​វា​មាន​ក្រឡា​ខុស​គ្នា​។​»

​ជាមួយ​គ្នា​នេះ​ លោក​វេជ្ជបណ្ឌិត​ ក្រុស​ សា​រ៉ាត់​ នាយក​នៃ​នាយកដ្ឋាន​សុខាភិបាល​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ប្រជាពលរដ្ឋ​ពុល​ត្រី​ក្រពត​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ក្រោយ​ពី​ស្ថានភាព​ធូរស្រាល​។​

​លោក​វេជ្ជបណ្ឌិត​ ក្រុស​ សា​រ៉ាត់​៖«​ពីរ​នាក់​ធូរស្រាល​ហើយ​គាត់​មិន​ធ្ងន់ធ្ងរ​ទេ​។​ពួក​គាត់​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គា​រ៍​។​»

​កាលពី​ថ្ងៃ​ទី​ ២២​ ខែមករា​ ឆ្នាំ​ ២០១៨​ បរុស​ម្នាក់​មាន​វ័យ​ ៣៦​ ឆ្នាំ​ រស់នៅ​ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ បាន​ស្លាប់​ បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត​សមុទ្រ​ទម្ងន់​ប្រាំមួយ​គីឡូក្រាម​ជាមួយ​អ្នកនេសាទ​៩​នាក់​ផ្សេង​ទៀត​។​

​នៅ​ដើម​ខែមករា​ឆ្នាំ​នេះ​ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ហូប​ត្រី​ក្រពត​ព្រោះត្រីក្រពតខ្លះមាន​សារធាតុពុល​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​។​

​ក្រសួងសុខាភិបាល​ពន្យល់​ថា​ អាកា​រៈ​ពុល​ត្រី​ក្រពត​មាន​រយៈពេល​ ២០​ នាទី​ ទៅ​ ២​ ម៉ោង​ហើយ​មាន​រោគ​សញ្ញា​រមាស់​ នៅ​បបូរមាត់​ ឈឺក្បាល​ វិលមុខ​ រមាស់​ចុង​ម្រាមដៃ​ម្រាមជើង​ ពិបាក​និយាយ​ បាត់​លំនឹង​ដងខ្លួន​ ខ្សោយ​សាច់ដុំ​ ស្ពឹក​ចុងដៃចុងជើង​ រឹង​ថ្គាម​ ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​។​

​ចំពោះ​ការ​សង្គ្រោះ​បឋម​ក្នុង​ករណី​ពុល​ត្រី​ក្រពត​នេះ​ ក្រសួង​ណែនាំ​ឱ្យ​ប្រើ​គ្រប់​វិធីសាស្ត្រ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​រង​គ្រោះ​ក្អួត​ បញ្ចេញ​ជាតិពុល​មក​ក្រៅ​ នឹង​ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​៕

Share

Image
Image
Image