en     km
en     km

យុវជន​កម្ពុជា​ម្នាក់​ត្រូវ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ល្បី​មួយ​ចុះ​ផ្សាយ​ជា​វិចិត្រ​គំនូរ​ផ្កាយ​ហ្កា​ឡាក់​ស៊ី​ដ៏​ល្បី​

Share

វិចិត្រករវ័យក្មេងម្នាក់សញ្ជាតិខ្មែរ បានធ្វើឲ្យពិភពលោកមានការកោតសរសើរចំពោះស្នាដៃក្នុងការគូរគំនូរដែលមានរបៀបស្មុគ្រស្មាញ ពាក់ព័ន្ធទៅនិងធម្មជាតិ សត្វ និងពិភពផ្កាយហ្កាឡាក់ស៊ី ។

 

ការគូរគំនូរគឺជាការកំសាន្តនិងឆ្លុះបញ្ជាំងពី អារម្មណ៍ប៉ុន្តែសម្រាប់យុវជន Visoth Kakvei គឺគំនូររបស់គាត់ បែបស្រមើស្រមៃ និង ការបញ្ជូលអារម្មណ៍ឱ្យមនុស្ស គិតពីតម្លៃនៃភពផែនដី ។

យុវជន ២៧ ឆ្នាំ ជាជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក នៅរដ្ឋ Maine។

នៅពេលនេះនៅក្នុងបណ្តាញសង្គម Instagram មានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ដែល ចុចLikes និងជួយ ចែករំលែក កោតសរសើរពីស្នាដៃយ៉ាងល្អឥតខ្ជោះវិចិត្រករវ័យក្មេងរូបនេះ។

 

វិចិត្រករវ័យក្មេងនេះ គឺជាជនជាតិខ្មែរដែលកើតនៅ ខេត្តកណ្តាល បន្ទាប់មកក៏បានផ្លាស់ប្តូរទៅរស់នៅសហរដ្ឋអាមេរិក។

លោកបាននិយាយប្រាប់មកកាន់អ្នកសារព័ត៌មានថា៖ « គំនូរទាំងអស់ដែលខ្ញុំបានគូរ គឺជាការឆ្លុះបញ្ជាំងពីធម្មជាតិ និង ជិវិតរបស់សត្វទាំងឡាយដែលមាននៅក្នុងពិភពលោក។ខ្ញុំចូលចិត្តគូរគំនូរតាំងតែពីខ្ញុំនៅតូច ពីព្រោះការគូរគំនូររបស់ខ្ញុំគឺជាការពាក់ព័ន្ធទៅនឹងធម្មជាតិ ពីព្រោះ ខ្ញុំមានសមត្ថភាពអាចគូរបាន ភាគច្រើន។ខ្ញុំគូរនៅពេលដែលខ្ញុំ ទំនេរពីការជួយគ្រួសារ និង កិច្ចការសាលាតែប៉ុណ្ណោះ»។

 

យុវជនរូបនេះរស់នៅរដ្ឋ Maine នៃសហរដ្ឋអាមេរិក។ លោកបានចងក្រងអាល់បុម សម្រាប់អ្នកគាំទ្រគាត់នៅជុំវិញពិភពលោក។លោក ចង់ឲ្យយុវជនកម្ពុជាទាំងអស់ ឲ្យផ្លាស់ប្តូរទម្លាប់ក្លាយទៅជាអ្វីមួយដ៏អស្ចារ្យ។រឿងរបស់Visoth Kakvei  ត្រូវ បានណ្ដាញផ្សាព័ត៌មាន Channel News Asia  ចុះផ្សាយថា ជាជើងឯកនៃការគូរគំនូរកញ្ចុមផ្កាយកាឡាក់ស៊ី៕

 

 

 

Share

Image
Image
Image