en     km
en     km

យន្តហោះ​ទម្លាក់​​គ្រាប់​​ B-52​ ​របស់​​អា​​មេ​រិ​ក​បាន​ផ្ទុះ​​ឆេះ

Share

​អន្តរជាតិ ៖ យន្តហោះ​ទម្លាក់​គ្រាប់​ B-52​ របស់​អា​មេ​រិ​កមួយ​គ្រឿង​ដែល​មាន​ តំ​ម្លៃ​រាប់រយ​លាន​ដុល្លារ​បាន​ ផ្ទុះ​ឆេះ​ បន្ទាប់​ពី​បាន​ ចុះ​ចត​ នៅ​មូលដ្ឋាន​របស់​វា​នៅ​ ឆកសមុទ្រ​ Guam​ ទឹកដី​អា​មេ​រិ​ក​ ។​​

American-b52

​ពួក​មន្ត្រី​ទ័ពអាកាស​អា​មេ​រិ​ក​  ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បានឱ្យ​ដឹង​ថា​ អ្នកបើកបរ​ ចំនួន​៧​នាក់​ បាន​រស់រាន​មានជីវិត​ ដោយ​ពួក​គេ​ បាន​រត់គេច​ចេញ​ ដោយ​ សុវត្ថិភាព​ ហើយ​យន្តហោះ​នេះ​បាន​ផ្ទុះ​នៅ​ម៉ោង​ ៨​និង​ ៣០​នាទី​ ម៉ោង​នៅ​អា​មេ​រិ​ក​ នៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ឧសភា​នេះ​ ។​

​រូបភាព​ បង្ហោះ​ដោយ​ BBC​ ឃើញ​យន្តហោះ​នេះ​ផ្ទុះ​ឆេះ​ ដោយ​បញ្ចេញ​អណ្ដាតភ្លើង​ និង​ ផ្សែង​ ខ្មួរ​ខ្មាញ់​ ។​ ទោះជា​យ៉ាងណា​ ពួក​មន្ត្រី​អា​មេ​រិ​ក​អះអាង​ថា​ ពុំ​មែន​ជា​ការ​វាយប្រហារ​ អ្វី​ឡើយ​ ។​​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​ B-52​ របស់​អា​មេ​រិ​ក​បច្ចុប្បន្ន​ ជា​យន្តហោះ​សង្គ្រាម​ ទំនើប​ជាង​កាលពី​ទស​វត្ស​ ១៩៧០​ ។​  យន្តហោះ​នេះ​ វា​ផ្ទុក​ គ្រាប់បែក​ នុយក្លេអ៊ែរ​ និង​កាំជ្រួច​ ហើយ​ ប្រព័ន្ធ​រ៉ា​ដា​ របស់​សត្រូវ​មិន​អាច​ ចាប់​បាន​ឡើយ​ ៕​

Share

Image
Image
Image