en     km
en     km

យន្តហោះ​ថាមពលព្រះអាទិត្យ​មួយ​ បាន​បញ្ចប់​ជា​ប្រវត្តិសាស្ត្រ​ដំណើរ​ជុំវិញ​ពិភពលោក

Share

​ភ្នំពេញ៖ យន្តហោះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​បាន​បញ្ចប់​ដំណើរ​ ជុំវិញ​ពិភពលោក​លើក​ដំបូង​ បន្ទាប់​ពី​យន្ត​នេះ​ចុះ​ចត​នៅ​ទីក្រុង​ Abu​ Dhabi​។​ ​លោក​ Bertrand​ Piccard​ ជា​អ្នក​បើក​យន្ត​នេះ​ លោក​បាន​កំណត់​ផែនការ​គោលដៅ​ជាក់លាក់​ដោយ​ហោះហើរ​ គឺ​ពី​រដ្ឋធានី​កែ​ប្រទេស​អេ​ហ្ស៊ី​ប​ ទៅ​រដ្ឋធានី​ប្រទេស​អា​រ៉ាប់​អេ​ម៉ា​រ៉េ​ត​។​

​យន្តហោះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​បាន​បញ្ចប់​ដំណើរ​ ជុំវិញ​ពិភពលោក​លើក​ដំបូង​ បន្ទាប់​ពី​យន្ត​នេះ​ចុះ​ចត​នៅ​ទីក្រុង​ Abu​ Dhabi។ រូបភាពពី៖ BBC
​យន្តហោះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​បាន​បញ្ចប់​ដំណើរ​ ជុំវិញ​ពិភពលោក​លើក​ដំបូង​ បន្ទាប់​ពី​យន្ត​នេះ​ចុះ​ចត​នៅ​ទីក្រុង​ Abu​ Dhabi។ រូបភាពពី៖ BBC

លោក​ត្រូវ​បាន​ប្តូរ​វេន​គ្នា​បញ្ជា​យន្តហោះ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​នេះ​ ជាមួយ​មិត្ត​របស់​គាត់​ជនជាតិ​ស្វី​សគឺ​ លោក​ Andre​ Borschberg​ ជាមួយ​ដំណើរ​បេសកកម្ម​លើកកម្ពស់​ការ​ប្រើប្រាស់​ថាមពល​កើតឡើង​វិញ​។​

​យាន្ត​ហោះ​ នេះ​ បាន​បញ្ចប់​ដោយ​ហោះ​កាត់​មហាសមុទ្រ​ ដោយ​ចាប់ផ្តើម​ពី​ទីក្រុង​ Abu​ Dhabi​ កាលពី​ថ្ងៃ​ទី​ ០៩​ ខែ​ មិ​នា​ ឆ្នាំ​មុន​។​

​លោក​ Piccard​ និយាយ​ថា​នៅ​ពេល​ចុះ​ចត​នៅ​ទៅ​ក្រុង​ Abu​ Dhabi​ ដោយ​ក្តី​រំភើប​ និង​ទះដៃ​អបអរសាទ​ ហើយ​ពោល​ពាក្យ​ថា​«​អនាគត​គឺ​ស្អាត​»​។​ ​ការ​ធ្វើ​ដំណើរ​នេះ​មាន​ ១៧​ ដំណាក់កាល​គឺ​ ឆ្លង់កាត់​៤​ ទ្វីប​ សមុទ្រ​ចំនួន​៣​ និង​មហាសមុទ្រ​ចំនួន​២​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ដំណើរ​ហោះហើរ​វែង​ឆ្ងាយ​បំផុត​ 8,924​ km​ (5,545​ ម៉ា​យល៍​)​ ដោយ​ ជើងហោះហើរ​ពី​ទីក្រុង​ Nagoya​ នៃ​ប្រទេស​ជប៉ុន​ ទៅ​កោះ​ហា​វ៉ៃ​ ហើយ​សហរដ្ឋអាមេរិក​ ចំណាយពេល​ជិត​ ១១៨​ ម៉ោង​ ដោយ​បំបែក​កំណត់​ត្រា​ពិភពលោក​របស់​លោក​ Borschberg​ ដោយ​យន្តហោះ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​។​

​លោក​ Piccard​ និង​ លោក​ Borschberg​ ធ្វើការ​ជាមួយ​គ្នា​លើ​គម្រោង​យន្តហោះ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ ចំណាយពេល​ជាង​១​ទ​ស្សវត​រ៏​។​

​ស្ថាបនិក​ទាំង​ពីរ​នេះ​ សង្ឃឹមថា​ នឹង​បញ្ចប់​គម្រោង​នេះ​ តាំងពី​ឆ្នាំ​មុន​ ប៉ុន្តែ​ភាព​រីក​ចម្រើន​នៃ​ភាព​ជឿនលឿន​ មិន​ទាន់​គ្រប់គ្រាន់​ ដើម្បី​ទទួល​លទ្ធិ​ផល​ល្អ​បំផុត​នៃ​អាកាសធាតុ​នៅ​ក្នុង​រដូវ​ ក្តៅ​ភាគ​ខាងជើង​នៃ​ Hemisphere​។​

​យន្តហោះ​ Solar​ Impulse​ មាន​ទង្ង​ន់​ប្រហាក់ប្រហែល​ទៅ​និង​ឡាន​មួយ​ដែរ​ ប៉ុន្តែ​យន្តហោះ​មាន​ស្លាប​ ប្រភេទ​ Boeing​ 747​មួយ​គ្រឿង​ដែរ​។​ យន្តហោះ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ​ ប្រើ​ថាមពល​ពី​បន្ទះ​សូ​ឡា​ចំនួន​ ១៧០០០​ ផ្ទាំង​។​ ប៉ុន្តែ​អ្នក​ចរ​នា​បាន​ធ្វើ​បទ​បង្ហាញ​ថា​ យន្ត​នេះ​មាន​ប្រឈម​ខ្លាំង​ទៅ​នឹង​បញ្ហា​លក្ខខណ្ឌ​អាកាសធាតុ​។​

​ជា​ការ​ពិត​ណាស់​ ដំណើរ​ឆ្លង់កាត់​ពី​ទីក្រុង​ Cairo​ គឺ​លោក​ Piccard​ ជួប​ ឧបសគ្គ​ដោយសារ​លក្ខ​ខ​ណ្ខ​អាកាសធាតុ​មិន​អំណោយផល​នៃ​ខ្យល់កួច​ខ្លាំង​ និង​ក្តៅ​ខ្លាំង​ នៅ​លើ​វាល​ខ្សាច់​នៃ​អា​រ៉ា​ប៊ី​៕​ ប្រភព​:BBC

Share

Image
Image
Image