លោកស្រី ថាច់ធីតា ជាម្ដាយរបស់កញ្ញា ឈឿនដារ៉ាវី បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុស្ត្រី ថា កូនរបស់លោកស្រី ដែលបានសម្រេចកោសក់ គឺមានកត្តាជាច្រើន ។
លោកស្រី ថាច់ធីតា បញ្ជាក់ថា ទីមួយ កញ្ញា ឈឿនដារ៉ាវី ត្រូវការអារម្មណ៍នៅក្នុងពន្ធនាគារអោយស្ងាត់ ព្រោះតែមានការរំខាន់ខ្លះៗពី ទណ្ឌិតជិតខាង។ ទី២ គឺកោរសក់ ដើម្បី បួងសួងសុំដល់ព្រះបាទជ័យវរ្ម័នទី៧ ជួយអោយនាងបានយុត្តិធម៌។ លោកស្រី រំលឹកថាព្រះបាទជ័យវរ្ម័នទី៧ ជាស្ដេច ខ្លាំងពូកែ ដែលបានរំដោះ ប្រទេសពីការឈ្លានពានពីសំណាក់ ប្រទេសចាម។
កញ្ញា ឈឿនដារាវី មានអាយុ ៣០ឆ្នាំ គឺជាសកម្មជន បរិស្ថាន នៃក្រុមខ្មែរថាវរៈ ។ កញ្ញានិងក្រុម ថាវរៈមួយចំនួនត្រូវបានចាប់ខ្លួនបកាលពីខែសីហា ឆ្នាំ២០២ ក្រោមបទញុះញុង និងបង្ក អសន្តិសុខសង្គម នៅពេលកញ្ញា និងក្រុមរបស់កញ្ញាទៅតវ៉ា ខាងមុខតុលាការ រាជធានីភ្នំពេញ ទាមទារសុំអោយដោះលែងលោករ៉ុងឈុន ។ មន្ត្រីពន្ធនាគារមិនបានចាត់ទុក ការកោរសក់របស់ កញ្ញា ឈឿនដារ៉ាវី ក្រោមហេតុផល អាក្រក់ ឬ រំលោភបំពានអ្វីឡើយនៅក្នុងមណ្ឌលកែប្រែ ព្រៃស។
អ្នកសង្កេតការណ៍ម្នាក់ បានហៅការកោរសក់របស់ កញ្ញា ឈឿនដារ៉ាវី គឺដើម្បី ទាមទារយុត្តិធម៌ ។
ដើម្បី ជ្រាប ! សូមស្ដាប់បទសម្ភាសន៍ រវាងលោកនួន បូរិន និង លោកស្រីថាច់ធីតាដូចតទៅ៖