en     km
en     km

ម៉ាឡេស៊ី៖ប៉ូលិសរឹបអូសសម្ភារៈជាច្រើនពីផ្ទះនាយករដ្ឋមន្ត្រីណាជីព

Share

នៅក្នុងការវាយឆ្មក់ទាំងកណ្ដាលយប់ កាលពីថ្ងៃពុធ ទី ១៦ឧសភា ចូលទៅលំនៅដ្ឋានដ៏ស្កឹមស្កៃរបស់អតីតនាយករដ្ឋមន្ត្រីណាជីពរ៉ាហ្សាក់ដែលចាញ់ឆ្នោតប៉ូលិសបានរឹបអូសសម្ភារៈជាច្រើនដើម្បីទុកជាភស្តុតាងប្រឆាំងលោក ណាជីព ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ៦៨១លានដុល្លារ។

តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានម៉ាឡេស៊ី Bloomberg ដែលស្រង់សម្ដីរបស់មេធាវី លោក ណាជីព  ប៉ូលិសមិនបានចេញដីការនាំខ្លួនលោក ណាជីពទេ តែលោកថា លោក ណាជីព មិនអាចចេញទៅក្រៅប្រទេសបានឡើយ។ មេធាវីនេះថា លោក ណាជីព ងាយប្រឈមនឹងការចាប់ខ្លួនគ្រប់ពេលទាំងអស់។

លោកណាជីពអតីតនាយករដ្ឋមន្ត្រីចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី ៩ឧសភា ត្រូវបានលោកមហាធានាយករដ្ឋមន្ត្រីឈ្នះឆ្នោត ប្ដឹងករណីចោទថាលោកណាជិព បានលួចផ្ទេរប្រាក់ពីធនាគារ 1MDB ជាធនាគាររបស់រដ្ឋមកដាក់ក្នុង គណនីរបស់គ្រួសារ។ តែលោក ណាជីព បដិសេធ។

យ៉ាងណាក៏ដោយ លោក ណាជីព បានអះអាងថា មូលនិធិនេះ បានមកពីសមាគមពីប្រទេសអារ៉ាប៊ីសាវអូឌីតតែលោកមហាធាទាមទារអោយរដ្ឋអាជ្ញាកសាងសំណុំរឿងនេះ ប្ដឹងលោកណាជីពករណីកឹបកេងប្រាក់របស់រដ្ឋ។ លោកណាជីពត្រូវបានរដ្ឋអាជ្ញាហាមចាកចេញពីប្រទេស រហូតមានដីការថ្មីម្ដងទៀត។ តែលោក មហាធា ព្រមានថា លោកណាជីពនឹងត្រូវឃាត់ខ្លួនឆាប់ៗនេះ នៅពេលប៉ូលិស និងរដ្ឋអាជ្ញា ធ្វើការស្រាវជ្រាវ រួចរាល់ហើយ៕

Share

Image
Image
Image