en     km
en     km

ម៉ាឌូរ៉ូចេញបញ្ជាហាមលោកជួនហ្គៃដូធ្វើនយោបាយ១៥ឆ្នាំតែហ្កៃដូថាគ្មានន័យឡើយ

Share

នៅទីបំផុត លោកប្រធានាធិបតីដ៏មានអាសត្រូវនៃប្រទេសវេណេហ្សូអេឡា បាន​សម្រេច​ចេញបទបញ្ជាពិសេស ដោយហាមឃាត់មេបក្សប្រឆាំងជួនហ្កៃដូ ធ្វើនយោបាយ​រយៈ​ពេល​១៥ឆ្នាំ។ តាមសារព័ត៌មាននៃគេហទំព័រRTE លោកម៉ាឌូរ៉ូបានចេញក្រិត្យរបស់លោកក្នុង​ឋានៈ​ជាប្រធានាធិបតី​គឺហាមលោកហ្កៃដូកាន់តំណែងសាធារណៈ។ តាមប្រភពដដែលបទ​បញ្ជា​របស់លោកម៉ាឌូរ៉ូមិនបាននិយាយយោងពីការដកហូតអំណាចលោកហ្កៃដូ ជា​ប្រធាន​រដ្ឋ​សភានោះទេ។

លោកជួនហ្កៃដូគឺជាប្រធានរដ្ឋសភា នៃប្រជាជនវេណេហ្សូអេឡា ដែលបានជាប់ឆ្នោតជាអ្នក​តំណាងរាស្រ្តនៅក្នុងការបោះឆ្នោតសភា​កាលពីឆ្នាំ២០១៧។ លោកបានប្រកាសខ្លួនឯង​ជាប្រមុខរដ្ឋស្ដីទីនៅពេលលោកស្បថចូលកាន់តំណែងជាប្រធានរដ្ឋសភា។ ការណ៍នេះ នាំ​ប្រទេសវេណេហ្សូអេឡា មានប្រធានាធិបតី២នៅពេលតែមួយ។  ភាពចម្រូងចម្រាស់នេះ​បាននាំអោយលោកម៉ាឌូរ៉ូបាត់​ភាពស្របច្បាប់ដោយប្រទេសជាង៥០បានគាំទ្រ លោក​ជួន​ហ្គៃដូ ហើយទាត់ចោលលោកម៉ាឌូរ៉ូដែលពួកគេថាបុរសមកពីបក្សសង្គមនិយមនេះ គឺជា​មេដឹក​នាំខុសច្បាប់ព្រោះជាប់ឆ្នោតដោយសារកំចាត់គូប្រកួត។ លោកជួនហ្កៃ​ដូបាន​ប្រាប់អ្នក​សារ​ព័ត៌មានថា បទបញ្ជារបស់លោកម៉ាឌូរ៉ូមិនមានសុពលភាព លើតំណែង​របស់​លោក​ជា​ប្រធាន​ប្រធានរដ្ឋសភានោះទេ។ លោកថាមានតែសភាទេដែលអាចដកហូតលោកបាន។ សហរដ្ឋ​អា​មេរិក​​ដែលគាំទ្រលោកជួនហ្កៃដូ បានចាត់ទុកបទបញ្ជារបស់លោកម៉ាឌូរួគឺដូចសម្រាប ហើយ​ថាជារឿងគួរឱ្យអស់សំណើច។

លោកម៉ាឌូរ៉ូបានចេញបញ្ជាដូចនេះ ធ្វើឡើងបន្ទាប់ពី រុស្ស៊ីបានបញ្ជូនទ័ពនិងអ្នកជំនាញការ​ខាង​យុទ្ធសាស្ត្រចំនួន១០០ទៅជួយពង្រឹងអំណាចនៃរបបលោកម៉ាឌូរ៉ូ។ តែយ៉ាងណា លោក​ជួនហ្កៃដូ ត្រូវបានតុលាការកំពូលប្រទេសរបស់លោកចេញដីកាកាត់ទោសលោករូចហើយអំពីទោសក្បត់​ជាតិ។ តែមកដល់ពេលនេះ មេបក្សប្រឆាំងវ័យក្មេងនេះ នៅតែមានសេរីភាពធ្វើ​សកម្ម​ភាពនយោបាយនៅឡើយ។ អាមេរិកបានព្រមានកុំ​ឱ្យលោកម៉ាឌូរ៉ូ​ចាប់ខ្លួន​ឬចាប់​ពង្រត់​លោក​ម៉ាឌូរ៉ូអោយសោះ។ លោកជួនហ្កៃដូបានប្រកាសថាចាប់ពីថ្ងៃទី៦មេសាទៅគឺជាយុទ្ធនាការ ទូទាំង​ប្រទេសដើម្បីគាបសង្កត់លោកម៉ាឌូរ៉ូអោយចុះចេញពីអំណាច៕

Share

Image
Image
Image