en     km
en     km

មេ​​ឧ​ក្រិដ្ឋ​ជន​​ប្រឆាំង​​មនុស្ស​ជាតិ​​នៅ​​បង់​​ក្លា​​ដេ​ស​​ ត្រូវ​​បាន​​ព្យួ​រ​ក​​

Share

​តុលាការ​ ប្រទេស​បង់​ក្លា​ដេ​ស​ នៅ​ថ្ងៃនេះ​បាន​ព្យូ​រក​ មេដឹកនាំ​គណបក្ស​ឥ​ស្លា​ម​ម្នាក់​ បន្ទាប់​ពី​ រក​ឃើញ​កំហុស​ ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ ក្នុង​អំឡុង​ប្រទេស​នេះ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ប៉ា​គិ​ស្ថាន​នៅ​ឆ្នាំ​ ១៩៧១​ ។​

EPA-Bangladesh
ប្រភព​:BBC​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​BBC​  ឧក្រិដ្ឋជន​នេះ​ មានឈ្មោះ​ Motiur​ Rahman​ Nizami​ អាយុ​៧៣​ឆ្នាំ​ ត្រូវ​បាន​ព្យួរ​ក​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ​ ។​  បុរស​នេះ​ រង​បទ​ចោទ​ចំនួន​ ៣​ គឺ​ ប្រល័យពូជសាសន៍​ ចាប់រំលោភ​ និង​ធ្វើ​ទារុណកម្ម​ ។​​

​ប្រជាជន​បង់​ក្លា​ដេ​ស​ ជា​ច្រើន​ពាន់​នាក់​ ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​បុរស​នេះ​ បាន​សាទរ​ ចំពោះ​ សេចក្ដីសម្រេច​របស់​តុលាការ​ ។​ លោក​ Motiur​ Rahman​ Nizami​ គឺជា​បុរស​ទី​៥​ ដែល​ត្រូវ​ព្យួរ​ក​ ករណី​ដូចនេះ​ ។​​

​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ ជួប​វិបត្តិ​មួយ​ ដ៏​ធ្ងន់ធ្ងរ​កាលពី​អំឡុង​សង្គ្រាម​  គឺ​ការ​សម្លាប់​រង្គាល​ ដែល​ជា​ទ​ង្វើ​របស់​មេដឹកនាំ​ឥ​ស្លា​ម​ និយម​ប៉ា​គិ​ស្ថាន​ ។​ ក្នុង​គ្រានោះ​មនុស្ស​ស្លាប់​ប្រហែលជា​ ៥០​ម៉ឺន​នាក់​ ៕​ ប្រភព​:BBC​

Share

Image
Image
Image