en     km
en     km

មេ​ដឹក​​នាំ​​យោ​​ធា​​ថៃ​ដោះ​​លែង​​អ្នក​​នយោបាយ​ ​ម្នាក់​

Share

​អ្នកនយោបាយ​ថៃ​ម្នាក់​នៃ​ គណបក្ស​ភឿ​ថៃ​គឺ​លោក​ Watana​ Muangsook​ ត្រូវ​បាន​ដោះ​លែង​​នៅ​ក្រៅ​ឃុំ​បន្ទាប់​ពី​បង់ប្រាក់​ធានា​ និង​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​តុលាកា​ ។​ ​ការ​ដោះ​លែង​ លោក​ Watana​ Muangsook​ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​សិទ្ធិ​មនុស្ស​​អន្ដរជាតិ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ដោះ​លែង​អ្នកនយោបាយ​រូប​នេះ​ ដោយ​ហៅ​លោក​ Watana​ ថា​ជា​អ្នកទោស​មនសិការ​ដែល​បាន​បញ្ចេញមតិ​ដើម្បី​ ទាមទារ​ឲ្យ​រដ្ឋ​ធ​ម្មនុញ្ញ​មួយ ​ប្រកបដោយ​ភាព​សេរី​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ។​​

Watana--Muangsook
​លោក​ Watana​ Muangsook។ រូបភាពពី ៖ The​ Nation

​តាម​កាសែត​ថៃ​ The​ Nation​ ក្រុមប្រឹក្សា​យោធា​ថៃ​បាន​ដាក់​ឱ្យ​លោក​ Watana​ នៅ​ក្រៅ​ឃុំ​ ដោយ​បង់ប្រាក់​ធានា​ចំនួន​៨០០០០​បាត​ ប៉ុន្តែ​ហាម​ចាក​ចេញពី​ប្រទេស​ ។​

​អ្នកនយោបាយ​គណបក្ស​ភឿ​ថៃ​រូប​នេះ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ យក​ទៅ​ឃុំ​នៅ​មណ្ឌល​ឃុំឃាំង​របស់​ពួក​យោធា​កាលពី​ថ្ងៃ​ចន្ទ​គឺ​ភ្លាមៗ​ បន្ទាប់​ពី​លោក​រិះគន់​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​ ថា​មាន​ចរិត​រឹតត្បិត​និង​ពោរពេញ​ដោយ​ការ​គំរាមកំហែង​លើ​សេរីភាព​នយោបាយ​របស់​ពលរដ្ឋ​ថៃ​ ។​​

​ប្រទេស​ថៃ​គ្រោង​និង​ដាក់​ឲ្យ​ធ្វើ​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​នៅ​ខែកក្កដា​ ឆ្នាំ​២០១៦ ​ប៉ុន្ដែ​រដ្ឋធម្មនុញ្ញ​ដែល​ពួក​យោធា​រៀបរៀង​មិន​ទទួល​បានការ​គាំទ្រ​ជា​ទូទៅ​ពី​អ្នកនយោបាយ​និង​ប្រជាជន​ថៃ​នោះ​ទេ​ ៕​​

ប្រភព​៖​ The​ Nation

Share

Image
Image
Image