en     km
en     km

មេបក្សប្រឆាំងវេណេហ្សូអេឡា៖ខ្ញុំសុខចិត្តជាប់គុកព្រោះពេលនេះគឺម៉ាឌូរ៉ូបានជីករណ្ដៅកប់ខ្លួន​ឯង​ហើយ

Share

មេដឹកនាំបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា លោកជួនហ្គៃដូ​បានសច្ចាថានឹងសុខចិត្តជាប់គុក បើរដ្ឋអំណាចរបស់ លោកម៉ាឌូរ៉ូចាប់លោក។ លោកហ្គៃដូបានប្រកាសដូចនេះ ធ្វើឡើងនៅក្នុងបទសម្ភាសមួយជាមួយ The Japan Times ដែលត្រូវផ្សព្វផ្សាយនៅថ្ងៃសុក្រទី ៥មេសា​នេះ​គឺមុនមួយថ្ងៃដែលលោកសត្រូវបន្តដឹកនាំប្រជាជនធ្វើមហាបាតុកម្ម នៅថ្ងៃសៅរិ៍ដើម្បី ទម្លាក់លោកម៉ាឌូរ៉ូពីអំណាច។

នៅក្នុងបទសម្ភាសនោះ លោកហ្គៃដូ បាននិយាយដូចថា៖យើងដឹងហើយថាពួករដ្ឋអំណាច គេចង់ចាប់ខ្ញុំណាស់ គេចង់ចាប់ពង្រត់ខ្ញុំ គេចង់សម្លាប់ខ្ញុំ គឺគ្មានអ្វីសង្ស័យទេ គឺគេចង់ដូច​នេះ។តែគេដឹងថា គេមិនអាចធ្វើបាន ព្រោះសហគមន៍អន្តរជាតិគេកំពុងគាបសង្កត់ គាត់​ខ្លាំងណាស់។​បើគាត់ចាប់ខ្ញុំ គឺជីវិតនយោបាយគាត់ក៏ដើរមកដល់ទីបញ្ចប់ដែរ​គឺស្ថាន​ការណ៍​ឡើងកម្ដៅដូចទឹកពុះ។ ជាពេលវេលាមួយ ដែលរបបម៉ាឌូរ៉ូបានជីករណ្ដៅកប់ខ្លួន​ឯង​ហើយ​ព្រោះ​របបនេះក៏ដើរមកដល់ទីបញ្ចប់ដែរ»។

កាលពីថ្ងៃពុធទី២មេសាសភាធម្មនុញ្ញ របស់ប្រទេសវេណេហ្សូអេឡា បានដកអភ័យឯកសិទ្ធិ​លោកជួនហ្គៃដូ ក្នុងឋានៈជាសមាជិកសភា គឺប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដែលប្រឈមនឹងការដេញពីអំណាច​ ម៉ាឌូរ៉ូ បានចេញក្រិត្យច្បាប់ហាមលោកហ្គៃដូធ្វើ​នយោ​បាយ​នៅ១៥ឆ្នាំ។​ តែយ៉ាងណា លោកហ្គៃដូ ចាត់ទុកថាវិធានការរំលោភរដ្ឋធម្មនុញ្ញ​ហើយ​រូបលោកនៅតែជាអ្នក​តំណាងរាស្ត្រ។​ សហរដ្ឋអាមេរិកព្រមានមិនអោយលោកម៉ាឌូរ៉ូចាប់ខ្លួន​លោកជួនហ្គៃដូ ហើយបើហ៊ានអាមេរិកនឹងមានវិធានការជាក់ស្ដែង៕

Share

Image
Image
Image