en     km
en     km

មេធាវី​ការពារ​ក្តី​ លោក​ ណៃ​ វង់​ដា​ សង្ឃឹមថា​កូនក្តី​លោក​អាច​រួច​ផុត​ពី​ការ​ចោទប្រកាន់​

Share

ភ្នំពេញ៖ ​មេធាវី​ការពារ​ក្តី​ឱ្យ​ លោក​ ណៃ​ វង់​ដា​ គឺ​លោក​ ទ្បោ​ ជុន​ធី​ មាន​ជំនឿ​ចិត្ត​ថា​កូនក្តី​របស់​លោក​អាច​នឹង​រួច​ផុត​ពី​ការ​ចោទប្រកាន់​ ដោយសារ​តែ​លោក​ ណៃ​ វង់​ដា​ មិន​បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី​នោះ​ទេ​ ព្រោះ​ការ​ផ្តល់​ថវិកា នោះ​គ្រាន់តែ​ជា​ការ​ជួយ​ទៅ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវការ​អា​ដ​ហុ​ក​ជួយ​តែ​ប៉ុណ្ណោះ​។​ ប្រពន្ធ​លោក​ ណៃ​ វង់​ដា​ ក៏​បាន​សុំ​អង្វរ​ឱ្យ​តុលាការ​ដោះ​លែង​ប្ដី​ខ្លួន​ដែរ​។​

 

Adhoc-tmumjpg
លោក ណៃ វង់ដា ត្រូវបានតុលាការសាលាដំបូងក្រុងភ្នំពេញ នាំខ្លួនមកសាកសួរបន្ថែមនៅថ្ងៃនេះ។

​មេធាវី​ការពារ​ក្តី​ឱ្យ​មន្ត្រី​អា​ដ​ហុ​កមួយ​រូប​គឺ​លោក​ ទ្បោ​ ជុន​ធី​ បាន​លើក​ទ្បើ​ង​ថា​ កូនក្តី​របស់​លោក​ គឺ​លោក​ ណៃ​ វង់​ដា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ហៅ​មក​សាកសួរ​បន្ថែម​ជុំវិញ​បទចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​។​ មេធាវី​រូប​នេះ​បញ្ជាក់​ថា​ ការ​សាកសួរ​នេះ​ដឹកនាំ​ដោយ​ចៅក្រម​ស៊ើបសួរ​ គឺ​លោក​ ធា​ម​ ចាន់​ពិសិដ្ឋ​។​

​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ ណៃ​ វង់​ដា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​២១​មិថុនា​នេះ​ថា​ ចៅក្រម​ស៊ើប​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សាកសួរ​កូនក្តី​របស់​លោក​ ជុំវិញ​បទ​ចោទ​សូកប៉ាន់​សាកស្សី​។​ មេធាវី​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​សំណួរ​ដែល​ចៅក្រម​ស៊ើបសួរ​ សួរ​ទៅ​កាន់​កូនក្តី​របស់​លោក​នោះ​ទេ​ ដោយ​លោក​ថា​សំណួរ​នេះ​ជា​រឿង​សម្ងាត់​ គ្រាន់តែ​លោក​បញ្ជាក់​ថា​ ចៅក្រម​ស៊ើបសួរ​បាន​សួរ​ទៅ​កាន់​កូនក្តី​របស់​គាត់​ថា​ តើ​បាន​ជួប​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ នៅ​ទីណា​ពេល​ណា​ជាដើម​។​

​ឆ្លើយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​លោក​មេធាវី​រូប​នេះ​ថា​ លោក​មាន​ជំនឿ​ចិត្ត​ថា​កូនក្តី​របស់​លោក​អាច​រួច​ផុត​ពី​ការ​ចោទប្រកាន់​ ព្រោះ​កូនក្តី​របស់​លោក​គ្រាន់តែ​ផ្តល់​ថវិកា​ទៅ​ឱ្យ​ជន​រង​គ្រោះ​នៅ​ពេល​ដែល​មាន​គេ​ពឹងពាក់​តែ​ប៉ុណ្ណោះ​ មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។​ លោក​ ទ្បោ​ ជុន​ធី​៖«​គាត់​ស្នើ​សុំ​ឱ្យ​មានការ​ដោះ​លែង​ លើកលែង​ចោទប្រកាន់​ទៅ​គាត់​ អានេះ​ជា​លុយ​ដែល​សម្រួល​ទៅ​ដល់​មធ្យោបាយ​ពួក​គាត់​ទេ​ ព្រោះថា​គាត់​ក្រ​គាត់​ស្នើ​សុំ​ និយាយ​ចំ​អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​គ្រាន់តែ​ជា​ការ​ជួយ​ ជួយ​ដល់​ជន​រង​គ្រោះ​តែ​ប៉ុណ្ណឹង​យើង​សង្ឃឹមថា​មាន​»​។​

Adhoc-tmumjpg-02
លោក ទ្បោ​ ជុន​ធី ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ ណៃ​ វង់​ដា។

​តាម​ការ​លើក​ទ្បើ​ង​ពី​មេធាវី​រូប​នេះ​ថា​ លោក​ណៃ​ វង់​ដា​ បាន​ឆ្លើយ​តប​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​ថា​ បាន​ជួប​ ស្រី​មុំ​  ហើយ​បាន​ជួយ​នាង​នៅ​ពេល​ដែល​នាង​មានការ​ភ័យ​ខ្លាច​ដោយសារ​តែ​មាន​ ដីកាកោះ​ពី​ក្រសួងមហាផ្ទៃ​ឱ្យ​នាង​ទៅ​ផ្ដល់​ចំលើយ​ ជុំវិញ​ករណី​រឿង​ លោក​ កឹ​ម​ សុខា​។​ លោក​ ទ្បោ​ ជុន​ធី​ បន្ត​ថា​ លោក​ ណៃ​ វង់​ដា​ បាន​សុំ​ឱ្យ​តុលាការ​លើកលែង​ការ​ចោទប្រកាន់​ទៅ​លើ​រូប​លោក​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ប្រពន្ធ​របស់​លោក​ ណៃ​ វង់​ដា​ គឺ​អ្នកស្រី​ ភាវ​ ម៉ី​ មាន​ប្រសាសន៍​ថា​ ក្រោយ​ពេល​ប្តី​របស់​អ្នកស្រី​ជាប់​ក្នុង​ពន្ធនាគារ​អ្នកស្រី​ចាប់ផ្តើម​លំបាក​ទាំង​ផ្លូវ​កាយ​ នឹង​ផ្លូវចិត្ត​ ជា​ពិសេស​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​ជួប​ប្រទះ​ការ​លំបាក​ដោយ​គ្មាន​អ្នក​ជួយ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​។​

​អ្នកស្រី​ ភាវ​ ម៉ី​ សុំ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទៅ​លើ​ប្តី​របស់​អ្នកស្រី​ហើយ​ដោះ​លែងឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​ ព្រោះ​អ្នកស្រី​អះអាង​ថា​ ប្តី​របស់​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​អ្វី​ដែល​តុលាការ​បាន​ចោទប្រកាន់​នោះ​ទេ​។​

​ទោះបីជា​អ្នកស្រី​បាន​ទទូច​សុំ​ដូចនេះ​ក្តី​ ក៏​អ្នកស្រី​មិន​ទាន់​មាន​ជំនឿ​ចិត្ត​ថា​ ប្តី​របស់​អ្នកស្រី​អាច​រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ​ដែរ​ ព្រោះ​អ្នកស្រី​ថាបើ​តុលាការ​ឯករាជ្យ​នោះ​ប្តី​អ្នកស្រី​នឹង​អាច​មាន​សេរីភាព​ទ្បើ​ង​វិញ​។​ «​សុំ​ឱ្យ​ជួយ​ដោះ​លែង​គាត់​ សុំ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ ឱ្យ​ដោះ​លែង​ប្តី​របស់ខ្ញុំ​ហើយនឹង​អ្នក​ផ្សេងៗ​ទៀត​ឱ្យ​ត្រ​ទ្ប​ប់​មក​វិញ​ គាត់​អត់​មាន​កំហុស​អី​ផង​បើ​និយាយ​បើ​តាម​ខ្ញុំ​ដឹង​ ប្រជាជន​ដឹង​គាត់​គ្មាន​កំហុស​អី​ផង​រក​កំហុស​គាត់​មិនឃើញ​ផង​ធ្វើការ​រាល់ថ្ងៃ​គាត់​ជួយ​តែ​សង្គម​ បើ​តាម​ផ្លូវច្បាប់​តុលាការ​ឯករាជ្យ​ខ្ញុំ​គិត​ថា​គាត់​មិន​អាច​មានទោស​នោះ​ទេ​»​។​

Adhoc-tmumjpg-01
អ្នកស្រី ភាវ ម៉ី ភរិយាលោក ណៃ វង់ដា បានមកឃ្លាំមើលការសាកសួរប្តីរបស់ខ្លួននៅថ្ងៃនេះ។

​វិទ្យុ​ស្រី្ត​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​តុលាការ​ រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃនេះ​ ។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក​ ក៏​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ដែរ​ នៅ​ម៉ោងជាង​ ២​ រសៀល​ដោយ​សំនុំរឿង​ដូច​គ្នា​។​ កាលពី​ស​ប្ដា​ហ៍​មុន​ លោកស្រី​ លឹ​ម​ មុនី​ និង​លោក​ យី​ សុខសាន្ត​ ក៏​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ដែរ​ករណី​ដដែល​នេះ​។​

​អ្នក​សង្កេតការណ៍​មួយ​ចំនួន​បាន​ហៅ​ករណី​ឃុំខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ លោក​ នី​ ចរិយា​ ថា​ជា​រឿង​នយោបាយ​ និង​ជា​ការ​គំរាម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​៕​

Share

Image
Image
Image