en     km
en     km

មេដឹកនាំ​ចិន​មិន​ទទួលយក​សាលដីការ​របស់​ ម​ជ្ឈិ​ត​ការ​អន្ដរជាតិ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

Share

​ប្រទេស​ចិន​បាន​ជំទាស់​ដាច់ខាត​ ចំពោះ​សាលដីការ​របស់​តុលាការ​ម​ជ្ឈិ​ត​ការ​អន្ដរជាតិ​ ដែល​បញ្ជាក់​ថា​ប្រទេស​ភី​លី​ពី​ន​ មានកម្ម​សិទ្ធិ​លើ​តំបន់​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

china-sea
សមុទ្រ​ចិន​ខាងត្បូង

​ប្រធានាធិបតី​ចិន​ លោក​ លី​ ជី​ង​ពី​ន​ បាន​ប្រកាស​ថា​តំបន់​នោះ​ជា​ដែន​អធិបតេយ្យ​ និង​ជា​ដែន​ សិទ្ធិ​របស់​ប្រទេស​ចិន​ ដែល​វា​មិន​រង​ឥទ្ធិពល​ ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការអន្ដរជាតិ​ ទេ​។​ ប៉ុន្ដែ​នៅ​ជាមួយ​គ្នា​នេះ​ មេដឹកនាំ​ចិន​រូប​នេះ​ នៅ​តែ​សន្យា​ថា​ ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​ដោយ​សន្ដិវិធី​។​

​នេះ​ជា​ប្រតិកម្ម​ផ្លូវការ​ របស់​មេដឹកនាំ​ចិន​ ដែល​មិន​ទទួលយក​សេចក្ដីសម្រេច​របស់​ម​ជ្ឈិ​ត​ការ​ អន្ដរជាតិ​ស្ដី​ពី​ជម្លោះដែនសមុទ្រ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ប្រទេស​ភី​លី​ពី​ន​ បាន​ប្ដឹង​ចិន​ទៅ​តុលាការអន្ដរជាតិ​នេះ​ នៅ​ឆ្នាំ​២០១២​ ប៉ុន្ដែ​ចិន​មិន​បាន​ទទួលយក​ការ​ប្ដឹង​របស់​ភី​លី​ពី​ន​ ហើយ​មិនតែប៉ុណ្ណោះ​ ចិន​ មិន​ចូល​ការពារ​ខ្លួន​ ហើយ​នៅ​តែ​អះអាង​ថា​ តំបន់​នោះ​ជា​ដែនទឹក​ភូមិសាស្ដ្រ​របស់​ខ្លួន​។​

​តុលាការ​ម​ជ្ឈិ​ត​ការ​អន្ដរជាតិ​ បាន​សម្រេចសេចក្ដី​ដោយ​យោង​លើ​ច្បាប់​អន្ដរជាតិ​ឆ្នាំ​១៩៨២​។​ ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​និង​ចិន​ ករណី​សមុទ្រ​ចិន​ខាងត្បូង​ មាន​ ភី​លី​ពី​ន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ ប្រ៊ុ​យ​ណេ​ និង​កោះ​តៃវ៉ាន់​៕​ ប្រភព៖ BBC

Share

Image
Image
Image