en     km
en     km

មេដឹកនាំ​កូរ៉េ​ខាងជើង​ថា​ខ្លួន​មាន​លទ្ធភាព​បាញ់​កាំជ្រួច​រំលង​ទ្វីប​ដោយ​ភ្ជាប់​ក្បាល​នុយក្លេអ៊ែរ​

Share

cover-N-KR-nuclear
កូរ៉េ​ខាងជើង៖  ​មេដឹកនាំ​វ័យក្មេង​នៃ​ប្រទេស​កូរ៉េ​ខាងជើង​ លោក​ គឹ​ម​ ជុង​អ៊ុ​ន​ បាន​អះ​អា​ថា​ អ្នក​វិទ្យាសាស្ត្រ​របស់​លោក​បាន​ធ្វើ​ឱ្យ​ជឿនលឿន​ក្បាល​គ្រាប់​អាវុធ​នុយក្លេអ៊ែរ​ ដែល​អាច​ភ្ជាប់​នឹង​កាំជ្រួច​បាញ់​រំលង​ទ្វីប​។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ កូរ៉េ​ខាងជើង​ បាន​ស្រង់​សម្ដី​លោក​ គឹ​ម​ ជុង​អ៊ុ​ន​ ជា​លើក​ដំបូង​ ដែល​បាន​និយាយ​ដោយ​ផ្ទាល់​ទាក់ទិន​នឹង​រឿង​នេះ​។​ តែ​បែប​នេះ​ក្ដី​ អ្នកជំនាញ​មួយ​ចំនួន​ នៅ​មិន​ទាន់​ជឿ​ថា​ សមត្ថភាព​របស់​ក្រុង​ព្យុ​ង​យ៉ាង​អាច​ធ្វើ​បាន​ដូចនេះ​ទេ​។​ រដ្ឋ​ឯកោ​មួយ​នេះ​ បាន​បង្កើន​ល្បឿន​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ចាប់តាំងពី​ ប្រទេស​នេះ​ទទួល​រង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ពី​អង្គការសហប្រជាជាតិ​ ដែល​អា​មេ​រិ​ក​នាំមុខ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ ម​ជ្ឈឹ​ម​កូរ៉េ​ បាន​ស្រង់​សម្ដី​លោក​ គី​ម​ មក​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ ក្បាល​គ្រាប់​អាវុធ​នុយក្លេអ៊ែរ​ គឺ​មាន​ស្ដង់ដារ​ដោយ​វា​អាច​ដាក់​ភ្ជាប់​នឹង​គ្រាប់​កាំជ្រួច​ បាញ់​រលង​ទ្វីប​ ដែល​គេ​ថា​ជា​គ្រប់​នុយក្លេអ៊ែរ​ពិតៗ​ និង​គួរ​រន្ធត់​ទៀត​ផង​ ព្រោះ​វា​មាន​ផ្ទុក​ សារធាតុ​ដូច​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​។​

​ការ​បង្ហាញ​មោទនភាព​របស់​មេដឹកនាំ​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើ​ឡើង​ស្រប​ពេល​មេដឹកនាំ​ វ័យក្មេង​រូប​នេះ​ ព្រមាន​ថា​នឹង​ផ្ទុះ​សង្គ្រាម​ ប្រសិនបើ​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ នៅ​តែ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​លើ​ឧបទ្វីប​កូរ៉េ​ទៀត​នោះ​។​ តាម​ព័ត៌មាន​ អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ នឹង​ ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ជា​ថ្មី​ទៀត​ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ដោយ​ មាន​កងទ័ព​អា​មេ​រិ​ក​ជិត​៤០០០០​ នាក់​ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ចូលរួម​៕​

​ប្រភព​៖​ BBC

Share

Image
Image
Image