en     km
en     km

មេដឹកនាំវេណេហ្សូអេឡាផ្ញើសារជូនពរថ្ងៃគ្រីស្ដស្មាស់ខណៈពលរដ្ឋចាកចេញពីការគ្រប់គ្រងជិត៣លាននាក់

Share

ប្រធានាធិបតីមួយនៃប្រទេសក្នុងតំបន់អាមេរិកខាងត្បូងបានផ្ញើសារជូនពរជនរួមជាតិរបស់ខ្លួនអោយសមប្រកបនឹងសន្ដិភាព និងភាព            រុងរឿង។

សារជូនពររបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា គឺចំពេលពិភពលោករៀបចំទទួលពិធីបុណ្យគ្រីស្ដស្មាស់នៅថ្ងៃទី ២៥ធ្នូនេះ។ លោកបានសរសេរលើ Twitterរបស់លោកដោយប្រាថ្នាឱ្យពលរដ្ឋវេណេហ្សូអេឡ មានការសាមគ្គីជាតិ និងមានអនាគតល្អ។ នេះបើតាមសារព័ត៌មានវេណេហ្សូអេឡា Prensa Latina ចុះផ្សាយនៅថ្ងៃនេះ។ តែអ្នកសង្កេតការណ៍មើលឃើញថា មេដឹកនាំផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡារូបនេះ មិនបានផ្ញើសារជូនពរពលរដ្ឋអោយមានសន្តិភាពផ្លូវចិត្ត ផ្លូវកាយបរិបូណ៍នោះទេ ខណៈពលរដ្ឋជិត ៣លាននាក់បានភៀសខ្លួនចាកចេញពីការគ្រប់គ្រងរបស់បុរសខ្លាំងរូបនេះ ដោយប្រទេសរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបំបិទសិទ្ធិសេរីភាព។

នៅខណៈនេះដែរ មូលនិធិរូបីយវត្ថុអន្តរជាតិ IMF បានចេញរបាយការណ៍សន្ទស្សន៍សេដ្ឋកិច្ច ដោយរកឃើញអតិផរណាក្រដាស់ប្រាក់Bolivars បាន ហក់ឡើង ១លាន ៤សែនភាគរយ នាំឱ្យពលរដ្ឋពិបាករស់នៅ និងប្រកបមុខរបរទទួលទានយ៉ាងខ្លាំង។

IMF បានព្យាករណ៍ថា នៅចុងឆ្នាំ ២០១៩ អតិតផរណានឹងហក់ឡើ់ង ១០លានភាគរយ ធ្វើអោយពលរដ្ឋប្រទេសនេះ នឹងស្វែងរកការដោះដូរទំនិញដោយការប្រើប្រាស់សំភារៈផ្សេងមកជំនួសវិញ។

វេណេហ្សូអេឡា ជារដ្ឋកុម្មុយនិស្តផ្ដាច់ការរបស់គណបក្សសង្គមនិយម ដែលកំពុងរងការដាក់ទណ្ឌកម្មពីប្រទេសជិតខាង ជាពិសេសពីសហរដ្ឋអា មេរិក និងសហភាពអឺរ៉ុប។ ការដាក់ទណ្ឌកម្មនេះ ដោយសារលោកម៉ាឌូរ៉ូបានធ្វើការបោះឆ្នោតប្រធានាធិបតីកាលពីខែឧសភា ឆ្នាំ ២០១៨ ដោយផាត់គូប្រកួតចេញពីទិលានហើយសហគមន៍អន្តរជាតិចាត់ទុករបបវេណេហ្សូអេឡា ថា ខុសច្បាប់៕

 

Share

Image
Image
Image