en     km
en     km

មេដឹកនាំវៀតណាមបន្តជំរុញមេដឹកនាំកម្ពុជាជួយផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋវៀតណាមនៅកម្ពុជា

Share

ក្នុងជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន លោក​នាយក​រដ្ឋមន្ត្រីវៀ​ត​ណាម​ ង្វៀន ស៊ុនហ្វុក​ ជាថ្មីម្ដងទៀតបានស្នើទៅមេដឹកនាំកម្ពុជារូបនេះ ជួយសម្រួលដល់​ពលរ​ដ្ឋ​វៀតណាមរស់នៅកម្ពុជាឱ្យទទួលបានឯកសារស្របច្បាប់ក្នុងការរស់នៅរបស់ពួកគេ។  ​

លោក ង្វៀន ស៊ុនហ្វុក បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែល​បានជួយធ្វើឱ្យស្ថិរភាព​ដល់ការរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា។តែជាមួយគ្នានេះ លោកបានស្នើថា ការ​បំលាស់ទីលំនៅឱ្យពួកគេមករស់នៅលើដីគោកវិញ គឺនៅតំបន់បឹងទន្លេ សាប ក៏សង្ឃឺមថា ពួក​គាត់នឹងមានមុខរបរសមរម្ស។ នេះបើតាមសារព័ត៌មានវៀតណាម Vietnam News បាន​ចុះ​ផ្សាយនៅថ្ងៃទី២៩ឧសភានៅពេលសម្ដេចហេងសំរិនកំពុងធ្វើទស្សនកិច្ចនៅក្រុងហាណូយដោយបានជួបមេដឹកនាំវៀតណាមជាច្រើនរូបគឺមានទាំងនាយករដ្ឋមន្ត្រីនិង ប្រធានរដ្ឋសភា។

                                                             សម្តេច ហេង សំរិន ជួបជាមួយមេដឹកនាំវៀតណាម។

 

ជាមួយគ្នានេះ លោកង្វៀន ស៊ុនហ្វុក បានបព្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់ ដល់ពល​រដ្ឋវៀត​ណាមចូលសញ្ជាតិកម្ពុជាដោយជួយពួក​គេបានរស់នៅសមរមគឺ​ដូចជនបរទេសដទៃ​ទៀតដែរ។

ពុំមានស្ថាប័នឯករាជ្យណាមួយ រកឃើញចំនួនពិតប្រាកដនៃពលរដ្ឋវៀតណាមរស់នៅក្នុង​ប្រទេស​កម្ពុជានោះនៅឡើយទេ។ ក្រុមអង្គការនៃគណៈកម្មាធិការព្រំដែនកម្ពុជា​នៅ​ប្រទេស​បារាំងបានចុះផ្សាយរបាយការណ៍របស់ខ្លួនថាពលរដ្ឋវៀតណាមរស់នៅកម្ពជា សព្វថ្ងៃ​មាន​ជាង២លាននាក់ដែលតួលេខនេះ មានការទទួលស្គាល់ដោយគណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

 

                                                         ផ្ទះបណ្តែតទឹកពលរដ្ឋវៀតណាម នៅលើបឹងទន្លេសាប ស្រុក ក្រកូ។

យ៉ាងណា ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ដែលជាស្ថាប័នគ្រប់គ្រងជនអន្តោប្រវេសន្តនៅ​កម្ពុជា បានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនថា ពលរដ្ឋវៀតណាមរស់នៅកម្ពុជា ទាំង​ស្រប​ច្បាប់​និង​មិនទាន់ស្របច្បាប់មានជាង១៦ម៉ឺននាក់។ តែបែបនេះក្ដី ពលរដ្ឋបរទេស​ចំណូល​ថ្មីមក​កាន់កម្ពុជា នៅរយៈពេលចុងក្រោយនេះ គឺប្រជាជនចិន។ ពួកគេមកតាមក្រុមហ៊ុន ហើយ​ភាគច្រើននៅខេត្តព្រះសីហនុ។ មេដឹកនាំកម្ពុជាសម្ដេចហ៊ុនសែន បានអះអាង​ថាពល​រដ្ឋចិនមកកាន់កម្ពុជា នៅក្រុងព្រះសីហនុគឺពួកគេជាកម្មករជំនាញកិច្ច​ការសំណង់ហើយ​ពួក​គេ​​នឹងត្រឡប់ទៅវិញនៅពេលការងារពួកគេ ចប់សព្វគ្រប់៕

 

Share

Image
Image
Image