en     km
en     km

មួយម៉ឺនអាល័យអំពាវនាវជាពិសេសឱ្យយុវជនមកទស្សនាភាពយន្ដជំនាន់60sទើបរកឃើញនៅថៃ

Share

នារោងកុនMajor Cineplex  នៅផ្សារទំនើបអ៊ីអនមួយ នៅថ្ងៃទី៤តុលានេះ ក្រុមស្រាវជ្រាវភាពយន្ដនិងចម្រៀងពីជំនាន់ទសវត្សទី៦០ ៧០ នៃ ក្រុមព្រះសុរិយា បានធ្វើសន្និសីទសារព័ត៌មានស្ដីពីកម្មវិធីរបស់ខ្លួនមួយមានឈ្មោះថាមួយម៉ឺនអាល័យលើកទី៥ដែលនឹងមកធ្វើឡើងនៅថ្ងៃទី ២២ ២៣ ២៤ ខែតុលានេះ។ ក្រុមព្រះសុរិយា ក៏ដូចជាសិល្បករជើងចាស់ល្បាញល្បី និង ក្រសួងវប្បធម៌ រួមគ្នាអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាដោយសេរីឱ្យបានកុះករ ជាពិសេសគឺយុវជនមកទស្សនាសិក្សាគុណតម្លៃភាពយន្ដរបស់ខ្មែរ។

កញ្ញា ឆោមពៅនិកា លម្អិតព័ត៌មាននេះ៖

មួយម៉ឺនអាល័យបានធ្វើឡើង៤ឆ្នាំជាប់ៗគ្នារួចមកហើយ។ កម្មវិធីនេះរៀបចំឡើងដោយយុវអ្នកស្រាវជ្រាវភាពយន្ដខ្មែរ នៃក្រុមព្រះសុរិយា ក្នុងគោលបំណងភ្ជាប់នឹងខ្លឹមសារកម្មវិធីជាការរំលឹកដោយក្ដីអាឡោះអាល័យក្រៃលែងចំពោះមត៌កភាពយន្ដខ្មែរដែលបានបាត់បង់ និង រកឃើញវិញ ទៅតាមបេសកកម្មរបស់សមាគមនេះ។

លោកយាង វណ្ឌី ប្រធានក្រុមព្រះសុរិយា អះអាងថា មួយម៉ឺនអាល័យលើកទី៥​នេះគឺមានភាពពិសេសប្លែកម្យ៉ាងនឹងឆ្នាំមុនៗ ព្រោះកុនខ្មែរចំនួន៣ មួយរឿងៗទិញពីថៃដោយការរុករកផ្សងព្រេងនៅប្រទេសគឺចំណាយលុយទិញជាងពាន់ដុល្លារ ត្រូវបានយកមកបញ្ចាំងឥតគិតថ្លៃ។ ដើម្បីជាប្រយោជន៍ចំនួនពីរគឺ រំលឹកមត៌កភាពយន្ដខ្មែរ ទាំងធនធានសិល្បករ និង ទាំងកេរតំណែលកុនដែលបានបាត់បង់ព្រោះរបបខ្មែរក្រហមបំផ្លិចបំផ្លាញ។ដូច្នេះវត្តមានភាពយន្ដដែលបញ្ចាំងដោយហ្វីលចំនួនបីនឹងត្រូវបានតាំងចាក់បញ្ចាំងនៅថ្ងៃទី២២ ២៣ ២៤​តុលាតាមរបៀបវារៈកម្មវិធី។ ហ្វីលកុនចំនួនបីនោះយកត្រលប់មកពីថៃក្នុងចំនោមហ្វីលក្នុងចំនួន១២ដែលស្រាវជ្រាវរុករកបានក្នុងប្រទេសនិងក្រៅប្រទេស រួមមានរឿងកាកី រឿងពិជ័យវង្សា និង រឿងខ្យងស័ង។

ជាការចង់បានពីក្រុមព្រះសុរិយា ប្រធានក្រុមរូបនេះ បានអំពាវនាវឱ្យសាធារណជនកុំភ្លេចមកទស្សនាការតាំងពិពរណ៍សម្ភារៈភាពយន្ដជំនាន់ដើម រួមនឹងភាពយន្ដពិសេសដែលកប់ជាយូរនៅប្រទេសថៃ ជាមួយនឹងកម្មវិធីចម្រៀងមត៌កដើមរំលឹកស្នាដៃផងដែរ។

លោក យាង វណ្ឌីនៅតែអំពាវនាវឱ្យមានការចូលរួមគាំទ្រជាពិសេសពីយុវជន។លោកគូសបញ្ជាក់ថាយុវជននឹងបានឃើញនូវកម្មវត្ថុចំនួនបួនសំខាន់ៗ ស្ដីពីបទពិសោធន៍ផលិតភាពយន្ដខ្មែរ កម្មវិធីនេះនឹងជាព្រឹត្តិការណ៍ជម្រុញឱ្យយុវជនស្រលាញ់ខ្មែរកាន់តែខ្លាំង និងបញ្ជាក់ពីភាពខ្វះខាតរបស់ខ្មែរក្នុងការឱ្យតម្លៃរបស់ចាស់ៗ រួមនឹងថាហេតុអ្វីថៃរក្សាទុកហើយជាយុវជននិយមកុនកម្សាន្ដមិនគួរបោះបង់ឱកាសចូលរួមដ៏កម្រនេះទេ។

 សំឡេងលោកយាងវណ្ឌី

លោកស្រីសុខស៊ីថន ជំនួយការសម្ដេចនាយករដ្ឋមន្រ្ដីថ្លែងក្នុងសន្និសីទសារព័ត៌មាននោះ បានរំលេចអំពីចំណាប់អារម្មណ៍ថាការដែលលោកស្រីចូលរួមនឹងដំណើរក្រុមព្រះសុរិយាលើបេសកកម្មនេះគឺមានចក្ខុវិស័យតែមួយនៃការចូលរយំការពារវប្បធម៌ជាតិ។

សំឡេងលោកស្រីសុខស៊ីថន

ពីនាយកដ្ឋានសិល្បៈភាពយន្ដនៃក្រសួងវប្បធម៌ក៏បានធ្វើការសំដែងការគាំទ្រចំពោះកម្មវិធីរបស់សមាគមស្រាវជ្រាវភាពយន្ដនេះដែរ។

លោកស៊ិនចាន់ឆាយា ទីប្រឹក្សារដ្ឋមន្រ្ដីក្រសួងវប្បធម៌បានគូសបញ្ជាក់ពី ព្រះរាជគុណបំណាច់នៃស្នាព្រះហស្ថរបស់សម្ដេចនរោត្តមសីហនុដែលផ្ដល់កំណើតដល់ភាពយន្ដខ្មែរមកដល់ឆ្នាំ២០១៩នេះគឺជាខួបទី៧០ឆ្នាំគត់។

លោកបានបន្ដថា សាធារណជនមិនគួររំលងត្រឹមការទៅទស្សនាភាពយន្ដនោះទេ លោកសូមឱ្យសាធារណជនទាំងអស់ គ្នាគិតពីគុណតម្លៃភាពយន្ដជំនាន់មុនដែលស្ដែង និងបង្កប់នូវគុណតម្លៃចំនួនពីរដែលទីមួយគឺសេដ្ឋកិច្ច និង វប្បធម៌។

សំឡេងលោក ស៊ិនចានឆាយា

ចំណែក​លោកស្រីឌីសាវ៉េត សិល្បករខ្មែរដ៏ល្បីល្បាញជំនាន់ដើម និងជាតួឯកក្នុងរឿងខ្យងស័ង្ខផងដែរ ធ្វើការសំណូមពរដើម្បីឱ្យព្រលឹងវប្បធម៌ ជាតិត្រជាក់ត្រជុំមិនមានរងការមាក់ងាយ។លោកស្រីទទូចកុំឱ្យភាពយន្ដខ្មែរជំនាន់នេះមួយចំនួនឈប់ចម្លងពីបរទេសតទៀត។

សំឡេងលោកស្រី ឌីសាវ៉េត

ក្រុមព្រះសុរិយាហៅកម្មវិធីមួយម៉ឺនអាល័យលើកទីប្រាំរបស់ខ្លួននេះជាព្រឹត្តិការណ៍ភាពយន្ដដ៏ល្អបំផុតប្រចាំឆ្នាំ២០១៩ដែលនឹងប្រព្រឹត្តទៅរយះពេលបីថ្ងៃ ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ CKCC ព្រោះមានការបញ្ចាំងភាពយន្ដដ៏កម្ររួមនឹង , ការតាំងពិពរណ៍សម្ភារៈថតភាពយន្ត , ផ្សារមួយម៉ឺនអាល័យចំណែកការ ចូលរួមគឺដោយឥតគិតថ្លៃ។អាស្រ័យដូចនេះសាធារណជនមិនគួររំលងកម្មវិធីរំលឹកសិល្បៈខ្មែរជំនាន់ដើមនោះទេ៕

Share

Image
Image
Image