en     km
en     km

​បទ​វិភាគ​៖​ មូលហេតុ​ដែល​នាំ​ឲ្យ​នារី​ខ្មែរ​ប្រកបរ​បរជា​អ្នក​រកស៊ី​ផ្លូវភេទ​មូលហេតុ​ដែល​នាំ​ឲ្យ​នារី​ខ្មែរ​ប្រកបរ​បរជា​អ្នក​រកស៊ី​ផ្លូវភេទ​

Share

ភ្នំពេញ​៖ ឈ្មោះ​ថា​ «​នារី​រក​ស៊ី​ផ្លូវ​ភេទ​»​ មិនមែន​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​នោះ​ទេ​ ព្រោះ​សង្គម​ខ្មែរ​​មិន​បាន​ផ្តល់​តម្លៃ​ដល់​មុខរបរ​ប្រភេទ​នេះ​សោះ​ឡើយ​។​ មិន​ឲ្យ​តម្លៃ​ពី​ព្រោះ​ថា​ មុខរបរ​មួយ​​នេះ​ ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ដែល​ឲ្យ​តម្លៃ​លើ​ភាព​បរិសុទ្ធ​​មុន​ពេល​រៀប​ការ​​របស់​​ស្រ្តី​ខ្មែរ​។​ ការ​ដែល​ស្រ្តី​ក្លាយ​ខ្លួន​ជា​នារី​រក​ស៊ី​ផ្លូវ​ភេទ​ មិន​មែន​គ្មាន​​មូលហេតុ​នោះ​ទេ​ គឺ​មាន​កត្តា​​ជា​ច្រើន​ដូចជា​ កត្តា​បុគ្គល​ គ្រួសារ​ និង​កត្តា​សង្គម​ជាដើម​។​

ត​ទៅ​នេះ​សូម​ស្តាប់​បទ​វិភាគ​របស់​លោក​ រ៉ឹម​ ភារី ​ដូចតទៅ៖​

សំឡេង៖
​អ្នក​រក​ស៊ី​ផ្លូវភេទ​នៅ​កម្ពុជា​ ​គឺជា​មុខរបរ​ដែល​សង្គម​ខ្មែរ​មិន​បាន​ផ្តល់​តម្លៃ​នោះទេ​។​ ​ប្រពៃណី​​ទំនៀមទម្លាប់​នៃ​ភាព​ខ្មាស​អៀន​របស់​នារី​ខ្មែរ​ គឺជា​វិញ្ញាសារ​ដែល​អាច​ឆ្លុះ​បញ្ចាំ​បាន​។ ​ប្រពៃណី​នារី​ខ្មែរ​ មិន​ចូលចិត្ត​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នោះទេ​ មិន​ចូលចិត្ត​ពីព្រោះ​ថា​ នារី​ខ្មែរ​ត្រូវ​បាន​​គេ​​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ភាព​បរិសុទ្ធ​មុន​រៀបការ​។​ ម្យ៉ាង​មក​ពី​នារី​រក​ស៊ី​ផ្លូវ​ភេទ​ធ្វើ​ឲ្យ​គ្រួសារ​​របស់​ស្រ្តី​គ្រប់រូប​ពុំ​មាន​សេចក្តី​សុខ​ ​ព្រោះ​ពួកគេ​បាន​អូសទាញ​បុរស​ជា​អ្នក​មាន​លុយ​ ហើយ​​អ្នក​ដែល​មាន​លុយ​ទៀត​សោត​ ភាគ​ច្រើន​មិនមែន​ជា​អ្នក​នៅ​លីវ​នោះ​ទេ ​តែ​ជា​បុរស​ដែល​​មាន​ប្រពន្ធ​។​ ​
cover_edited
លើស​ពី​នេះ​ ដោយសារ​របរ​នេះ​ហើយ​ ដែល​នាំ​ជំ​ងឺ​អេដស៍​ និង​ពង្រីក​ជំងឺ​​នេះ​ឲ្យ​រីករាយ​សាយ​នៅ​ក្នុង​សង្គម​កម្ពុជា​។​ មុខរបរ​មួយ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ជម្រើស​ចុង​ក្រោយ​របស់​នារី​ខ្មែរ​។​ ​មុខ​របរ​នេះ​ ច្រើន​ជា​ជម្រើស​​ទ័ល​​ច្រក​​ និង​​ការ​បង្ខំ​ចិត្ត​​ដើម្បី​ធ្វើ​ដោយ​ហេតុ​ផល​ផ្សេងៗ​។​ ការ​រក​ស៊ី​ផ្លូវ​ភេទ​នៅ​កម្ពុជា​ មាន​ច្រើន​​រូបភាព​ណាស់​។​ ​នារី​ខ្លះ​រក​ស៊ី​ដោយ​ខ្លួន​ឯង​គ្មាន​ផ្ទះ​បន​ពោល​គឺ​នៅ​តាម​សួន​ច្បារ​សាធារណៈ​ ឬ​ភ្លើង​ស្តុប​នានា​ នារី​ខ្លះ​​រក​ស៊ី​​​ក្នុង​ផ្ទះ​បន​​​ដោយ​ពេញ​មុខ​ ឯ​នារី​ខ្លះ​ទៀត​ រក​ស៊ីផ្លូវ​ភេទ​​ដោយ​បាំង​មុខ​​ក្នុង​​សេវា​កម្សាន្ត​ដូចជា​ ខារ៉ាអូខេ​ បៀ​ហ្គា​ឌិន​ ម៉ាស្សា​ ស្ទីម​ កោសជប់​ ឬ​កន្លែង​កម្សាន្ត​​ផ្សេង​ៗ​។​ នារី​ខ្លះ​រក​ស៊ី​លាក់​មុខ​ដោយ​ទៅ​គេង​ជាមួយ​ភ្ញៀវ​តាមរយៈ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ ​ឬ​តាមរយៈ​​អ្នក​គក់​ជេរ​។​
​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នៅក្នុង​សង្គម​ខ្មែរ​ មាន​តាំង​ពី​នារី​ធម្មតា​ រហូត​ដល់​តារា​ចម្រៀង​ និង​តារា​សម្តែង​ខ្លះ​ គ្រាន់​តែ​ពួកគេ​​ចេញមុខ​ ឬ​លាក់មុខ​ប៉ុណ្ណោះ​។​ មាន​ភ្លើង​ទើប​មាន​ផ្សែង​ នារី​ខ្មែរ​ដែល​មក​ប្រកបរបរ​ដែល​សង្គម​មិន​សូវ​ឲ្យ​តម្លៃ​មួយនេះ​ មិនមែន​ជារឿងគ្មាន​ មូលហេតុ​​នោះទេ​។​ មាន​ហេតុផល​មួយ​ចំនួន​ដែល​អាច​រំលេច​ឲ្យ​ឃើញ​ពី​បញ្ហា​របស់​នារីខ្មែរ​ មុន​នឹង​​ឈាន​​ជើង​ក្នុងរបររក​ស៊ីផ្លូវ​ភេទ​៖
​១)​ ភាព​ក្រីក្រ​នៅ​ក្នុង​គ្រួសារ​ ដូចជា​ គ្មាន​ជម្រក​សមរម្យ​សម្រាប់​រស់​នៅ​ ​គ្មាន​អាហារ​ហូប​ចុក​ គ្មាន​ថវិការ​ពេល​ឈឺម្តង​ៗ​ និង​ភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​។​ ក្នុង​ខណៈ​ដែល​ជីវភាព​គ្រួសារ​លំបាក​ រក​ព្រឹក​ខ្វះ​ល្ងាច​យ៉ាង​ដូច្នេះ​ នារី​ខ្មែរ​មួយ​ចំនួន​បាន​សម្រេច​ទៅ​រក​មុខ​របរ​ណា​ដែល​​រក​ប្រាក់​​បាន​ច្រើន​ តាម​លទ្ធភាព​ និង​​សមត្ថភាព​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​លុប​បំបាត់​ជំងឺ​​អត់ឃ្លាន​​នៅ​ក្នុង​គ្រួសារ​។​ ជាក់ស្តែង​ដោយ​សារ​តែភាព​ក្រីក្រ​ធ្វើ​ឲ្យ​ស្រ្តី​អ្នកភូមិ​បុរី​កីឡាខ្លះ​ ដែល​ត្រូវ​​អាជ្ញាធរ​​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​២០១២​ ត្រូវ​បង្ខំ​ចិត្ត​រក​ស៊ី​ផ្លូវ​ភេទ​នៅតាមសួន​សាធារណៈ​ក្នុង​រាជធានីភ្នំពេញ​ ដោយសារ​គ្រួសារ​ធ្លាក់​ខ្លួន​ក្រីក្រ​។​
២)​ចាញ់​បោក​មេ​ខ្យល់​ទុច្ច​រិត​មួយ​ចំនួន៖ អ្នក​ខ្លះ​ដែល​រស់​នៅ​ស្រុក​ស្រែ​ចម្ការ​​មិន​ដែល​ស្គាល់​​ទីក្រុង​ ក៏​ត្រូវ​មេខ្យល់​មួយ​ចំនួន​ប្រើ​ការ​លួង​លោម​ឪពុក​ម្តាយ​ដោយ​សន្យា​រក​ការងារ​ដែល​​មាន​ប្រាក់​ច្រើន​ ឬ​សន្យា​បែប​នេះ​ឬ​បែប​នោះ​ ហើយ​ចំ​ពេល​ពួក​គាត់​ក្រីក្រ​ត្រូវ​ការ​លុយ​កាក់​​ផង​នោះ​ ទី​បំផុត​ឪពុក​ម្តាយ​ខ្លះ​ក៏​យល់ព្រម​ឲ្យ​កូន​ស្រី​ទៅ​ជា​ធ្វើការ​ជាមួយ​មេខ្យល់​ តែ​មាន​​​ធ្វើការ​​ល្អ​​ឯណា​ តាម​ពិត​យក​គ្នា​ទៅ​លក់​ដូច​សត្វ​ធាតុ​ទៅវិញ​។​
៣)​ នារី​ខ្លះ​មាន​កម្រិត​អប់រំ​ទាប​ ដែល​ធ្វើ​ឲ្យ​លំបាក​ស្វែង​រក​មធ្យោបាយ​​ក្នុង​ការរស់​នៅ​​ឲ្យ​បាន​​ប្រសើរ​។​ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ អត់​អ្វី​អត់​ចុះ​ តែ​កុំឲ្យ​អត់​​គំនិត​។ ចុះ​បើ​គ្មាន​ការ​អប់រំ​ហើយ​តើ​បាន​គំនិត​មក​ពីណា​។​ ហើយ​នៅ​ពេល​ដែល​មនុស្ស​ខ្វះ​ព័ត៌មាន​ ខ្វះ​ការ​គិត​គូរ​ហ្មត់​ចត់​ ​មនុស្សងាយ​នឹង​ត្រូវ​ចាញ់​បោក​គេ​ ​និង​ងាយ​សម្រេច​ចិត្ត​ខុស​ឆ្គង​។

​៤)​ ភាព​គ្មាន​ការងារ​ធ្វើ​នៅក្នុង​សង្គម​, ជា​ការពិត​ នៅ​កម្ពុជា​ មាន​នារី​ជាច្រើន​បាន​​ចូល​ធ្វើការ​ក្នុង​​ឧស្សាហកម្ម​វាយ​នភ័ណ្ឌ​ជាង​៧០​ម៉ឺន​នាក់​។​ ​អ្នក​ខ្លះ​អាច​ទាំ្រ​ទ្រ​ អាច​ស៊ូ​ទ្រាំ​ និង​ខំ​សន្សំ​សំចៃ​ចំពោះ​ម្ហូប​អាហារ​ជាដើម​ដើម្បី​រស់​​ក្នុង​ខណៈ​ពេល​ដែល​ពួកគេ​មាន​​ប្រាក់ខែ​ទាប​។​​ចំណែកនារី​រោង​ចក្រ​មួយចំនួន​ក៏​ហក់​ចូល​ក្នុង​របរ​ខារ៉ាអូខេ​ បា​ ប៊ៀហ្គាឌិន​ និង​អាច​ចូល​ក្នុ​ង​​របរ​រក​​ស៊ី​ផ្លូវ​ភេទ​ដោយសារ​មិនអាច​ទ្រាំ​ទ្រ​​នឹង​ប្រាក់​ខែ​​ដ៏​ស្តួច​ស្តើង​។​ ​ការងារ​នៅ​កម្ពុជា​មាន​ច្រើន​ តែ​​អ្វី​ដែល​ធ្វើ​ឲ្យ​កម្មករ​ កម្មការ​នី​​ខ្មែរ​មិន​អាច​ធ្វើ​បាន​នោះ​ គឺ​ប្រាក់​​បៀវត្សរ៍​តិច​។​ការ​ចំណាក​ស្រុក​ទាំង​ស្រប​ច្បាប់​​​ ​និង​ខុសច្បាប់​​ទៅ​ប្រទេស​ថៃ​ជាង​៨០​ម៉ឺន​នាក់​ជា​ឧទាហរណ៍​ដែល​អាច​ឲ្យ​​យើង​​យល់​បាន​។​៥)​ ​ខ្វះ​ភាព​កក់​ក្តៅ​នៅក្នុង​គ្រួសារ​ ​ដូចជា​មាន​អំពើហិង្សា​គ្រួសារ​ ​ឪពុក​ម្តាយ​ឈ្លោះ​គ្នា​រាល់​ថ្ងៃ​ កូន​រស់​នៅ​ខ្វះ​ការ​ថ្នាក់ថ្នម​ពី​ម្តាយ​ កូន​មិន​បាន​ទៅ​សាលា​រៀន​ជាដើម​​។​ ​កូន​ស្រី​ខ្មែរ​មាន​ភាព​​ខ្មាស​អៀន​ច្រើន​ ហើយ​នៅពេល​ជួប​ស្ថានភាព​បែបនេះ​ ខ្លះ​រត់​គេច​ចេញ​ពី​ផ្ទះ​ទាំង​មិន​ដឹង​​គោលដៅ​ទៅណា​ ​ទី​បំផុត​ក្មេង​ស្រី​មួយ​ចំនួន​ត្រូវ​បាន​ធ្លាក់​ខ្លួន​ជា​នារី​រកស៊ី​ផ្លូវ​ដោយសារ​​មនុស្ស​​អាក្រក់​មួយ​ចំនួន​លួង​លោម​យក​ទៅលក់​។​

​៦)​ ការ​ទទួល​វប្បធម៌​ពី​បរទេស​ជា​ពិសេស​ជន​ជាតិ​វៀតណាម​,​ ​ក្រោយ​របប​ខ្មែរ​ក្រហម​ជនជាតិ​ វៀតណាម​ បាន​ហូរ​ចូល​មក​កម្ពុជា​ ​​ដែល​នាំ​ទាំង​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​វៀតណាម​មក​ជាមួយផង​។​ ​ជា​ពិសេស​នៅពេល​ដែល​អ៊ុន​តាក់​ចូល​មក​កម្ពុជា​ ទាំង​នារី​វៀតណាម​ ​ទាំង​នារី​ខ្មែរ​មាន​ការ​កើន​​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។​

៧)​ ​ការ​ចាញ់​បោក​គូរ​កំណាន់​ឬ​​សង្សារ​ ​នារី​ខ្លះ​ចាញ់​បោក​សង្សារ​ធ្វើ​ឲ្យ​អស់​ភាពបរិសុទ្ធ​ ​ហើយ​យក​ទៅលក់បន្ត​ឲ្យ​មេ​បន​ ឬ​លក់​ឲ្យ​អ្នក​មាន​លុយ​ដើម្បី​យក​ទៅ​បម្រើ​តណ្ហា​​និ​ង​ធ្វើ​ជា​​ខ្ញុំ​កញ្ជះ​ដាច់​ថ្លៃ​។​

៨)​ ​ដោយសារ​តែ​បុគ្គល​ផ្ទាល់ខ្លួន​ចង់​មាន​ភាព​ហ៊ឺហា​ ចង់​មាន​លុយ​ច្រើន​ ​មាន​សម្ភារៈ​​ល្អ​ៗសម្រាប់​បង្អួត​គេឯង​ ពួកគេ​ស្ម័គ្រចិត្ត​យក​ព្រហ្ម​ចារី​ដែល​ជា​កេរ្តិ៍​ម៉ែ​ចែក​ឲ្យ​ ​យក​ទៅ​លក់​​ដូច​ទំនិញ​។​ ​នារី​ខ្លះ​ ដោយសារ​ ខ្លាច​ដើរ​មិនទាន់​សម័យ​​ ដូច​កូន​គេ​អ្នកមាន​ ​ឬ​ខ្លាច​គេ​​ថា​មិន​ស្អាត​ ខ្លាច​គេ​មើល​ងាយ​ថា​អ្នក​ស្រែ​ ​ឬ​អ្នក​ក្រ​ ក៏​សុខ​​ចិត្ត​រកស៊ី​ផ្លូវ​ភេទ​ដោយ​លួចលាក់​។​ជា​ឧទាហរណ៍​​​ ​ករណី​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ហាង​មី​កា​សា​ដែល​ត្រូ​វ​បាន​តុលា​ចាប់​ខ្លួន​មនុស្ស​​មួយ​ចំនួន​​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​ ដោយ​នាំ​តារា​ ​ឬ​ក្មេង​ស្រី​ព្រហ្ម​ចារី​ទៅលក់​ឲ្យ​អ្នកមាន​​លុយ​នៅ​តាម​សណ្ឋា​គារ​ និង​ផ្ទះ​សំណាក់​ កាល​ពី​ខែមិនា​ឆ្នាំ​២០១៣​ ។​ ករណី​នេះ​អាច​​ជា​​ឧទាហរណ៍​ដែល​បញ្ជាក់​ថា​ ​នារី​ដែល​ព្រម​លក់ខ្លួន​នោះ​ ​ក៏​ព្រោះ​ចង់​ក្លាយ​ជា​តារា​ ​ឬ​ចង់​មា​ន​បាន​ ទើប​ប្រព្រឹត្ត​មុខរបររក​ស៊ី​ផ្លូ​វ​ភេទ​ដោយ​លួច​លាក់​ និង​ដោយ​ស្ម័គ្រ​ចិត្ត​។​

​សរុប​មក​សេចក្តី​មក​​ ​ការ​រក​ស៊ីផ្លូវ​ភេទ​នៅកម្ពុជា​ ​បាន​កើត​ឡើង​ព្រោង​ព្រាត​ភាគ​ច្រើន​បំផុត​គឺ​​មិនមែន​ដោយសារ​បុគ្គល​នោះ​ទេ​ ​តែ​ជា​ការ​បង្ខិត​បង្ខំ​ចិត្ត​ ​ភាព​ក្រី​ក្រី​តោក​យ៉ាក​ ​ការ​ចាញ់​​បោក​គេ​ជា​ដើម​។​ មាន​ករណី​តិចតួច​ណាស់​ដែល​ស្រ្តី​ខ្មែរ​ចង់​រក​ស៊ី​ផ្លូវ​ភេទ​​​ដើម្បី​ស្រវ៉ា​​មាន​ស្រវ៉ា​​បាន​នោះ​ ព្រោះ​សង្គ​ម​ខ្មែរ​មិន​បាន​ឲ្យ​តម្លៃ​នៅ​មុខ​របរ​ប្រភេទ​នេះទេ​។​

ដូច្នេះ​អំណះ​ត​ទៅ​ ​ការ​រក​ស៊ី​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ​គួរ​ត្រូវ​បាន​រឹត​បណ្តឹង​ ពោល​គឺ​ពុំ​ត្រូវ​ឲ្យ​​មាន​មុខរបរ​នេះ​កើត​ឡើង​តាមរយៈ​ការ​ឆបោក​ឬ​ជួញ​ដូរ​ផ្លូវភេទគ្រប់​រូបភាព​ទៀត​​​នោះ​ទេ​។​ ​ដល់​ពេល​ហើយ​ដែល​​អាជ្ញាធរ​ត្រូវ​ពង្រឹង​ច្បាប់​ ដើម្បី​តាម​ប្រមាញ់​អ្នក​រកស៊ី​ជួញ​ដូរ​ផ្លូវភេទ​ និង​ជនល្មើស​ដែល​​បាន​បោក​ប្រាស់​នារី​ក្មេង​ៗ​មក​លក់​ដូរ​នៅលើទីផ្សារ​កម្ពុជា​។​ ​បើ​រដ្ឋា​ភិបាល​​នៅ​តែ​ព្រងើយ​​កន្តើយ​ចំពោះ​មុខរបរ​​មួយ​នេះទៀត​ នោះស​ង្គម​កម្ពុជា​នៅតែ​វីវក់​ទៅ​ដោយ​ភាព​​អា​ណា​ធិប​តេយ្យ​​នៃ​អ្នក​ជួញ​ដូរ​មនុស្ស​៕​

Share

Image
Image
Image