en     km
en     km

ម​ហា​សេ​ដ្ឋី ​Donald ​Trump ​កាន់​​តែ​​​សម្លឹង​​​មើល​​​ឃើញ​​តំណែង​​ជា​​បេក្ខ​ភាព​​​ប្រ​​ធា​​​នា​​ធិ​​ប​​តី​

Share

អាមេរិក៖  បេក្ខជន​ប្រកួត​តំណែងជាបេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក លោក ​Donald​ Trump​ បាន​ឈ្នះ​ឆ្នោត​ចំនួន ០​៣ ​រដ្ឋ​ថែម​ទៀត​ គឺ​នៅ​រដ្ឋ​ Michigan​, Mississippi​ និង​រដ្ឋ​ Hawaii​ ​ធ្វើ​ឱ្យ​បេក្ខជន​រូប​នេះ​កាន់តែ​ខិត​ជិត​នឹង​ការ​តែងតាំង​ជា​ផ្លូវការ​ពី​គណបក្ស​សាធារណរដ្ឋ​។​

Donald-Trump--BBC-colorado
មហាសេដ្ឋី Donald Trump បេក្ខជនប្រកួតប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិច

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជម្រុះ​បេក្ខជន​ប្រធានាធិបតី​នោះ​ដែរ បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ លោក Bernie​ Sanders​ បាន​ទទួល​ជ័យ​ជ​ម្នះ​គួរ​ជាទី​ភ្ញាក់ផ្អើល​នៅ​រដ្ឋ ​Michigan​ ប៉ុន្ដែ​លោក​ទទួលបាន​សំឡេង​ឆ្នោត​​ចាញ់​លោកស្រី ​Hilary​ Clinton​ នៅ​រដ្ឋ​ Mississippi​។ ​បេក្ខជន​ម្នាក់​ទៀត​ដែល​ល្បីឈ្មោះ​ដែរ​ គឺ​បេក្ខជន ​Ted​ Cruz​ មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​ឆ្នោត​តែ​រដ្ឋ​មួយ​គត់​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ គឺ​នៅ​រដ្ឋ​ Idaho​។​

​សហរដ្ឋអាមេរិក​នឹង​បោះ​ឆ្នោត​ប្រធានាធិ​បតី​​នៅ​​ខែ​វិច្ឆិកា​ខាង​​មុខ​​​នេះ​ ប៉ុន្ដែ​វា​ធ្វើ​ឱ្យ​រន្ធត់​នោះ​ ​​គឺ​​ព្រឹទ្ធសភា​មក​ពី​គណ​​​បក្ស​​សាធារ​ណរដ្ឋ​​នៃ​រដ្ឋ​ Florida​ លោក ​Marco​ Rubio​ បាន​ធ្លាក់​ដល់​លំដាប់​ទី​បួន ​។​ បេក្ខជន​សាធារណរដ្ឋ ​Donald​ Trump​ ដែល​ជា​មហាសេដ្ឋី​មិន​មានបទពិសោធន៍​អំពី​កិច្ចការរដ្ឋ​នោះ​ទេ​តែ​គាត់​បាន​ នាំមុខ​នៅ​ក្នុង​រដ្ឋ ​Florida ​ដ៏​ធំ​នេះ​ ។​

​លោក​ Trump​ និយាយ​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​ប្រជាជន​នៅ​រដ្ឋ​នេះ​បាន​ចេញ​បោះ​ ឆ្នោត​គាំទ្រ​ខ្ញុំ​ឱ្យ​ខ្ញុំ​ទទួល​បាន​ជ័យ​ជ​ម្នះ​ធំ​បំផុត​នៅ​ក្នុង​ជីវិត​នយោបាយ​របស់ខ្ញុំ»។​

​ជ័យ​ជ​ម្នះ​របស់​បេក្ខជន​រូប​នេះ ​នាំ​ឱ្យយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ អាច​នឹង​ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ឆាប់ៗ​នេះ​៕​

ប្រភព​៖ BBC​

Share

Image
Image
Image