en     km
en     km

មហាសេដ្ឋីជនជាតិចិនម្នាក់សុំសិទ្ធិជ្រកកោននៅអាមេរិក

Share

មេធាវីម្នាក់របស់មហាសេដ្ឋីជនជាតិចិនគឺលោក Guo Wengui  បាននិយាយថា មហាសេដ្ឋីរូបនេះ បានស្វះស្វែងរកសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក ដោយសារតែលោកពុំអាចរស់នៅបានក្នុងប្រទេសចិន។

លោកមេធាវី  Thomas Ragland បានបញ្ជាក់ថា កូនក្ដីរបស់លោកកំពុងរងទុក្ខយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរចិន ព្រោះមហាសេដ្ឋីរូបនេះ ត្រូវបានលាបព័ណ៌ថា ជាអ្នកប្រឆាំងចិន។

លោកបានប្រាប់បណ្ដាញផ្សាយព័ត៌មាន BBC ថា លោក Guo Wengui  រងការចាប់ខ្លួនពីសំណាក់អាជ្ញាធរចិនរួចហើយដែលពេលនេះ លោកកំពុងរស់នៅកន្លែងមួយដែលមានសុវត្ថិភាព។ប៉ុន្ដែតាមប្រភពដដែល មហាសេដ្ឋីចិនរូបនេះ បានចាកចេញពីប្រទេសចិនរួចហើយ៕ BBC

 

 

Share

Image
Image
Image