en     km
en     km

មន្ត្រី​ការទូត​កូរ៉េ​ខាងជើង​ រត់​ភៀសខ្លួន​ទៅ​នៅ​កូរ៉េ​ខាងត្បូង​

Share

មន្ដ្រី​ការទូត​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ ដែល​បាន​បាត់​ខ្លួន​មួយ​រយៈ​នេះ​ត្រូវ​បាន​រក​ឃើញ​ ថា​បាន​ចូល​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ យ៉ាង​ខ្លាំង​ដល់​សហគមន៍​អន្តរជាតិ​។

មន្ត្រីការទូតកូរ៉េខាងជើងរត់ភៀសខ្លួនទៅនៅកូរ៉េខាងត្បូង ។
មន្ត្រីការទូតកូរ៉េខាងជើងរត់ភៀសខ្លួនទៅនៅកូរ៉េខាងត្បូង ។

​ពួក​មន្ដ្រី​ទីក្រុង​សេ​អ៊ូ​ល​ បាន​បញ្ជាក់​ទៀត​ថា​ តា​វ​ យ៉ុ​ង​ហូ​ និង​គ្រួសារ​របស់​លោក​ បាន​ស្ថិត​ក្រោម​ការ​គាំពារ​រួច​ហើយ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ តា​វ​ យ៉ុ​ង​ហូ​ គឺជា​អនុប្រធាន​បេសកកម្ម​ស្ថានទូត​ ប្រទេស​កូរ៉េ​ខាងជើង​ ប្រចាំ​នៅ​អង់គ្លេស​ លោក​គឺជា​មន្ដ្រី​ការទូត​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​ កុ​ម្មុ​យ​និ​ស្ត​ផ្ដាច់​ការ​មួយ​នេះ​ ដែល​បាន​រត់​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ឋានៈ​ជា​ប្រទេស​បងប្អូន​និង​គ្នា​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ លោក​បាន​រង​សម្ពាធ​ពី​រដ្ឋាភិបាល​របស់​លោក​ ឱ្យ​លោក​ឡើង​ការពារ​ ចំពោះ​កំណត់ហេតុ​សិ​ទិ្ធ​មនុស្ស​ របស់​កូរ៉េ​ខាងជើង​។

​អ្នកនាំពាក្យ​ រដ្ឋាភិបាល​ កូរ៉េ​ខាងត្បូង​ លោក​ Jeong​ Joon-hee​ និយាយ​ថា​ ៖«​ហេតុផល​ ដែល​នាំ​ឱ្យ​លោកតា​វ​ យ៉ុ​ង​ ហូ​ ភៀសខ្លួន​ ដោយសារ​លោក​មិន​សប្បាយ​ចិត្តការ​រស់នៅ​ក្នុង​របប​ របស់​លោក​ គឹ​ម​ ជុង​ អ៊ុ​ន​ ហើយ​ លោក​ចង់​មក​រស់នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​»​

Share

Image
Image
Image