en     km
en     km

មនុស្ស​ស្លាប់​ជាង​ ៥០​នាក់​ដោយ​សារ​ទឹក​ជំនន់​នៅ​ប៉ា​គី​ស្ថាន​

Share

មន្ដ្រីគ្រប់​គ្រង​គ្រោះ​មហន្ដរាយ​ប៉ា​គី​ស្ថាន​ បាន​និយាយថា យ៉ាងតិច​ណាស់​មនុស្ស ៥៣ នាក់​បាន​ស្លាប់​និង​លំនៅ​ស្ថានរា​ប់​ពាន់​បានលិ​ច​លង់​ដោយ​សារ​​តែទឹក​ជំនន់​កើត​ឡើង​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន។

PAKISTAN
បន្ទាប់ពីមានព្យុះ និង មានភ្លៀងធ្លាក់យ៉ាងខ្លាំង លំនៅឋានពលរដ្ឋបាគីស្ថានរាប់ពាន់ខ្នង​ត្រូវបានបំផ្លាញស្ទើរទាំងអស់

ពួកមន្ដ្រីបាន​និយាយ​ថា​ទឹក​ភ្លៀង​បាន​ធ្លាក់យ៉ាង​ខ្លាំង​ គឺ​ចាប់​តាំង​ពីថ្ងៃ​សៅរ៍​សប្ដា​ហ៍​មុន ធ្វើ​ឲ្យ​លិច​ខេត្ត​ចំនួន​ពីរ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​។ ពួក​ម​ន្ដ្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លៀង​កក់​ខែតែង​តែ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​គឺ​ដូច​ឆ្នាំ​​ទៅ​មិញ​ផង​ដែរ ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​សិប​នាក់​។

នៅពេលជាមួយ​គ្នានេះ អាជ្ញាធរ​គ្រោះ​មហន្​ដរាយ​បាន​អំពាវ​នាវ​ឲ្យប្រជា​ជនរត់​រកទី​សុវត្ថិ​ភាព​ដោយ​បាន​ព្រ​មាន​​​ថា ទឹកភ្លៀងដែ​លប​ង្កឲ្យមាន​ទឹក​ជំនន់​ដ៏​ខ្លាំងក្លា​នៅ​តំបន់នោះ នឹង​បន្ដ​កើត​មាន​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​៕

ប្រភព៖ BBC

Share

Image
Image
Image