en     km
en     km

មនុស្ស​ជិត​ ១​ម៉ឺន​៨​ពាន់​នាក់​ ស្លាប់​នៅ​ក្នុង​គុក​នៃ​ប្រទេស​ស៊ី​រី​

Share

​អង្គការ​លើកលែងទោស​អន្ដរជាតិ​ Amnesty​ International​ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ជា​ថ្មី​ទៀត​ ដោយ​បង្ហាញ​ថា​ មនុស្ស​ជិត​១​ម៉ឺន​៨​ពាន់​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​ នៃ​ប្រទេស​ស៊ី​រី​ ចាប់តាំងពី​មានការ​បះបោរ​ឆ្នាំ​២០១៤​។​

ការធ្វើទារុណកម្មដោយឆ្មាំគុក។ រូបភាពពី BBC
ការធ្វើទារុណកម្មដោយឆ្មាំគុក។ រូបភាពពី BBC

របាយការណ៍​ថ្មី​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ដ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ដោយ​បញ្ជាក់​ថា​ អ្នកទោស​ ១២៧២៣​នាក់​ បាន​ស្លាប់​នៅ​ក្នុង​គុក​នៃ​ប្រទេស​ស៊ី​រី​ គឺ​ចាប់តាំងពី​ មានការ​បះបោរ​ប្រឆាំង​របប​ប្រធានាធិបតី​ បា​សា​ អាល់​អាសា​ដ​ ហើយ​បើ​គិត​ពី​ចំនួន​សមភាព​ គឺ​មាន​១០​ នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ​។​

​អង្គការ​លើកលែងទោស​អន្ដរជាតិ​បាន​បញ្ជាក់​ទៀត​ថា​ ពួក​គេ​បាន​ស្លាប់​ដោយ​ការ​សម្លាប់​ផ្ទាល់​ ការ​ធ្វើ​ទារុណកម្ម​ដោយ​ឆ្មាំ​គុក​ និង​កងកំលាំង​សន្ដិសុខ​របស់​រដ្ឋាភិបាល​។​

​បើ​យោង​តាម​របាយការណ៍​អង្គការសហប្រជាជាតិ​ ចាប់តាំងពី​ប្រទេស​នេះ​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​មក​ នៅ​ឆ្នាំ​២០១១​ គឺ​មនុស្ស​ជាង​២៥​ម៉ឺន​នាក់​បាន​ស្លាប់​ ហើយ​១១​លាន​នាក់​បាន​ខ្លា​យ​ជា​ជនភៀសសឹក​៕

Share

Image
Image
Image