en     km
en     km

មធ្យោបាយ ១០ យ៉ាងដើម្បីរក្សាតម្លៃខ្លួនក្នុងភាពវិជ្ជមាន

Share

មនុស្ស​ស្ទើរ​គ្រប់​រូប​តែង​ប្រាថ្នា​ឱ្យ​ជីវិត​ខ្លួន​ ការ​រស់នៅ​របស់​ខ្លួន​ រស់​សម​ប្រកបដោយ​សេចក្តីសុខ​និង​មាន​សុភមង្គល​ ។​ ប៉ុន្តែ​ដើម្បី​ទទួល​បាន​សុភមង្គល​នៅ​ក្នុង​ដំណើរ​ជីវិត​ មនុស្ស​ម្នាក់ៗ​បាន​ជំនះ​ឧបសគ្គ​ រនាំង​ធម្មជាតិ​ សម្ពាធ​ពី​បរិស្ថាន​ជុំវិញ​ខ្លួន​ ហើយ​រមែង​តែង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ជំពូក​ក្នុង​ជីវិត​ ។​ ​មាន​មធ្យោបាយ​ ១០​ យ៉ាង​ ​សាមញ្ញ​បំផុត​ ​ដើម្បី​រក្សា​តម្លៃ​ខ្លួន​ក្នុង​ភាព​វិជ្ជមាន​ខ្ព​ង​ខ្ពស់​និង​ឈ្នះ​ឧបសគ្គ​នៅ​ក្នុង​ជីវិត​របស់​ប្រចាំ​ថ្ងៃ​ ៖ 

១.​ ការ​ផ្តល់​តម្លៃ​ដល់​ខ្លួនឯង​ ៖​ ជ្រើសរើស​លើកតម្កើង​ មើល​ខ្លួនឯង​ក្នុង​ភាព​វិជ្ជមាន​ប្រកបដោយ​ទំនុកចិត្ត​ ភាព​ជឿជាក់​ និង​ភាព​ជោគជ័យ​ ។​ 

gaol-succcess-google

២.​ ការ​ស្តាប់​ ៖​ ស្តាប់​ការ​និយាយ​របស់​អ្នក​ដទៃ​ និង​ កែសម្រួល​ប្រសិនបើ​វា​ជា​ការ​ពិត​ ។​ ការ​ស្តាប់​ល្អ​ គឺជា​ការ​ស្តាប់​ដោយ​ប្រើ​បេះដូង​ មិនមែន​ប្រើ​អារម្មណ៍​តបត​ចំពោះ​ការ​គិត​របស់​អ្នក​ដទៃ​នោះ​ទេ​ ព្រោះ​យើង​មិន​អាច​ដឹង​ថា​ ការ​គិត​របស់​យើង​ត្រឹមត្រូវ​រហូត​ទេ​ ។​ 

៣.​ ទំនួល​ខុស​ត្រូវ​ ៖​ ដើម្បី​រក្សា​តម្លៃ​ខ្លួន​ក្នុង​ភាព​វិជ្ជមាន​ខ្ព​ង​ខ្ពស់​ ព្រមទាំង​ឈ្នះ​ឧបសគ្គ​នៅ​ក្នុង​ជីវិត​របស់​ប្រចាំ​ថ្ងៃ​ ការ​ទទួលខុសត្រូវ​ ឬ​ ទំនួល​ខុស​ត្រូវ​សំខាន់​ណាស់​ចំពោះ​មនុស្ស​ម្នាក់ៗ​ ។​ តែងតែមាន​ទំនួល​ខុស​ត្រូវជា​និច្ច​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ ពោល​គឺ​ហ៊ាន​និយាយ​ ហ៊ាន​ធ្វើ​ ។​ 

៤.​ កសាង​ភាព​ខ្លាំង​ ៖​ កសាង​មូលដ្ឋាន​ជីវិត​ឱ្យ​រឹង​មាំ​ ទាំង​ចំណេះដឹង​ និង​ ជំនាញ​ ។​ កសាង​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​មិន​ចាំបាច់​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​ដែល​មាន​ភាព​រុងរឿង​ជាង​ ទើប​ជា​ជម្រើស​ល្អ​បំផុត​ ព្រោះ​ដំណើរ​ជីវិត​របស់​មនុស្ស​មិន​ដូច​គ្នា​នោះ​ទេ​ ។​gaol-success-google-2

៥.​ រក្សា​ចិត្ត​ ៖​ រក្សា​ចិត្ត​ឱ្យ​នឹងន​ កុំ​រំភើប​ហួសហេតុ​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អ​ ។​ គ្រប់​កាលៈទេសៈ​ត្រូវ​រក្សា​និង​និយាយ​ល្អ​ពី​ខ្លួនឯង​ និង​ អ្នក​ដទៃ​ ។​

៦.​ កុំ​ធ្វើ​តាម​បង្គាប់​អ្នក​ដទៃ​ ៖​ យើង​មិនមែន​ជា​មនុស្ស​អាត្មា​និយម​ទេ​ ។​ បញ្ឈប់​ការ​ធ្វើ​តាម​អ្នក​ដទៃ​នូវ​អ្វី​ដែល​គេ​ចង់ឱ្យ​អ្នក​ធ្វើ​ ដែល​មិនមែន​ជា​ចិត្ត​ពិត​របស់​អ្នក​ប៉ង​ធ្វើ​ ។​ 

៧.​ គោលដៅ​ ៖​ គ្រប់ការ​ធ្វើ​ដំណើរ​សុទ្ធសឹងតែ​មាន​គោលដៅ​ ប្រសិនបើ​គ្មាន​គោលដៅ​នោះ​អ្នក​នឹង​វង្វេង​មិន​ខាន​ ។​ ត្រូវ​សរេសរ​គោលដៅ​និង​បញ្ជាក់​អំពី​ពេលវេលា​រួចរាល់​របស់​វា​ ។​ 

gaol-success

៨.​ និមិត្តរូប​ ៖​ ស្វែងរក​អ្វីមួយ​ទុកជា​គម្រូ​សម្រាប់​ខ្លួនឯង​ ឬ​ ជា​និមិត្តរូប​របស់​ខ្លួន​ ។​ សរសេរ​សៀវភៅ​ ធ្វើអំពើ​ល្អ​ បរិច្ចាគ​ទាន​ បង្ហាញ​គំនិតល្អ​ដល់​មិត្តភក្តិ​របស់​អ្នក​…​ ។​

៩.​ មិន​បោះបង់​ ៖​ រក្សា​ការ​ព្យាយាម​ជា​និច្ច​មិន​បោះបង់​ ទើប​ទទួល​បាន​ជោគជ័យ​ និង​ មាន​តម្លៃ​ខ្ពង់ខ្ពស់​សម្រាប់​ជីវិត​ ។​ 

១០.​ ការ​ប្តេជ្ញា​ ៖​ រាល់​ទ​ង្វើ​ ឬអ្វី​ដែល​សម្រេចចិត្ត​ថា​ធ្វើ​ ត្រូវ​តែ​ធ្វើ​ប្រកបដោយ​គុណភាព​ខ្ពស់​ ព្រោះ​បើ​អ្នក​គ្មាន​ការ​ប្តេជ្ញា​បែប​នេះ​ទេ​ ទ​ង្វើ​នោះ​នឹង​សាបរលាប​ទៅ​តាម​ខ្យល់​ដង្ហើម​ជា​ពុំខាន​ ៕​  ​

 រៀបរៀងដោយ ម៉ៅ សំណាង

Share

Image
Image
Image