en     km
en     km

ភ្លើង​កំពុង​ឆេះ​ព្រៃ​​ នៅ​​ភាគ​​ខាង​ជើង​​នៃ​ប្រទេស​ឥណ្ឌា

Share

​​ពួក​មន្ដ្រី​ឥណ្ឌា​និយាយ​ថា​ អ្នក​ពន្លត់ភ្លើង​ឆេះ​ព្រៃ​រាប់​ពាន់​នាក់​ បាន​ជិះ​ឧទ្ធម្ភាគចក្រ​ ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ នៅ​រដ្ឋ​ Uttarakhand​ នៃ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ ដែល​បាន​កើតឡើង​តាំងពី​ថ្ងៃ​ម្សិលមិញ​។​

 

india-fire-text
ភ្លើង​ឆេះ​ព្រៃនៅប្រទេស​ឥណ្ឌា។ រូបភាពពី ៖ AFP

​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ មនុស្ស​ស្លាប់​ពីរ​នាក់​ ដោយសារ​ឧបទ្ទវ​ហេតុនេះ​ ហើយ​នៅ​ខណៈ​នេះ​ ភ្លើង​ឆេះ​ព្រៃ​បាន​រីក​រាលដាល​ ជិត​ពីរ​ពាន់​ហិ​កតា​។​ ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ របស់​ប្រទេស​ឥណ្ឌា​ន​ លោក​ Prakash​ Javadekar​ និយាយ​ថា​ គេ​បា​នប​ញ្ចូ​ន​អ្នក​ជួយ​សង្គ្រោះ​ ប្រហែល​៦​ពាន់​នាក់​ ដោយ​ដាក់​ពង្រាយ​នៅ​តំបន់​នោះ​ដើម្បី​ជួយ​ ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​កើតឡើង​នេះ​។​​

​កាលពី​ឆ្នាំ​២០១២​ ភ្លើង​ឆេះ​ព្រៃ​ធ្លាប់​កើត​មាន​ម្ដង​នៅ​តំបន់​នេះ​ គឺ​វា​បាន​បំផ្លាញ​ព្រៃ​អស់​ ២​ពាន់​ហិ​កតា​ ប៉ុន្ដែ​មិន​បណ្ដាល​អោយ​គ្រោះថ្នាក់​អាយុជីវិត​នោះ​ទេ​ ៕​​

ប្រភព​:CNA

Share

Image
Image
Image