en     km
en     km

ភ្ញៀវទេសចរជាង១.២លាននាក់ទៅកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងឱកាសភ្ជុំបិណ្ឌ

Share

(ភ្នំពេញ)៖ ភ្ញៀវទេសចរប្រមាណ ១.២លាននាក់បានចេញដំណើរទៅកំសាន្តតាមតំបន់ទេសចរណ៍និងរមណីយដ្ឋាននានានៅទូទាំងប្រទេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ​ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០តុលា។នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ចំនួនភ្ញៀវទេសចរក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះមានការកើនឡើង២០,៤២% បើធៀបនឹងរយៈពេលដូចគ្នានេះនៅក្នុងឆ្នាំ២០១៧។

របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញទៀតថា ភ្ញៀវទេសចរសរុបមានចំនួន ១,២៦១,៦៩១ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនជាង ១,២១៣,៦៨៧នាក់ កើនឡើង ២០.២៩ភាគរយ។ រីឯភ្ញៀវអន្តរជាតិ មានចំនួន ៤៨,០០៤នាក់ កើនឡើង ២៣.៩៣ភាគរយ។

យោងតាមរបាយការណ៍ដដែលបង្ហាញថា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដោយទទួលបានភ្ញៀវទេសចរសរុបជាង ២សែន៥ម៉ឺននាក់ កើនឡើង ៤៧.០៥ភាគរយ។ ក្នុងនោះភ្ញៀវជាតិមានចំនួនជាង ២សែន៣ម៉ឺននាក់ កើនឡើង ៥៣.៣៣ភាគរយ និង ភ្ញៀវអន្តរជាតិមានចំនួនជាង ២ម៉ឺននាក់ កើនឡើង ៣.៥៨ភាគរយ។

ចំណែកខេត្តជាប់មាត់សមុទ្រដែលល្បីថា មានការកើនឡើងនៃចំនួនជនជាតិចិនមករស់នៅច្រើននារយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរបានធ្លាក់ចុះនៅឆ្នាំនេះ ពោលគឺមានតែ ៨ម៉ឺននាក់តែប៉ុណ្ណោះធ្លាក់ចុះ១៣.៤៩%។ ដោយឡែកខេត្តនៅភូមិភាគឥសាន្តវិញភ្ញៀវទេសចរឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់៕

 

Share

Image
Image
Image