en     km
en     km

ភ្ញៀវជាង៧០០០នាក់បានទស្សនាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាង្គប្រាសាទអង្គរវត្ត

Share

(សៀមរាប) អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា មានភ្ញៀវទេសចរអន្ដរជាតិ ជាង ៧ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ជាង ៣៥០០នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានចូលទស្សនាបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាង្គប្រាសាទង្គវត្ត នៅក្នុងទឹកដីខេត្តសៀមរាប។

តាម លោក សោ វិសិដ្ឋ អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បាតុភូតដែលបានកើតឡើងខាងលើនេះ គឺ កើតឡើង ២ដងជារៀងរាល់ឆ្នាំគឺលើកទី១ នៅខែមីនា និងលើកទី២ នៅខែកញ្ញា។

សំឡេង លោក សោ វិសិដ្ឋ ៖

 

គួរបញ្ជាក់ដែរថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តបានកើតនៅចន្លោះរវាងពីម៉ោង ៥ ទៅម៉ោង ៧ព្រឹក នៅចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ខែមីនា ឆ្នាំ២០១៨នេះ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ គឺ  ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងក៏មានការរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទីបី ក្រោមប្រធានបទ «Selfie អង្គរអច្ឆរិយៈ» ដោយជ្រើសរើសរួបថតដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣ ដើម្បីទទួលលិខិតសរសើរចេញពីក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្តលេខ១ ចំនួន ១លានរៀល, លេខ២ ចំនួន ៨០ម៉ឺនរៀល, និងលេខ៣ ចំនួន ៥០ម៉ឺនរៀល ផងដែរ ៕

ព័ត៌មានលម្អិតសូមចូលទៅកាន់ហ្វេសប៊ុកផេករបស់ក្រសួងទេសចរណ៍៖  Ministry of Tourism, Cambodia !

 

 

Share

Image
Image
Image