en     km
en     km

ភូមា-សិង្ហបុរី ពង្រឹងទំនាក់ទំនងទ្វេភាគីតាមរយៈទស្សនកិច្ចរបស់ លី ស៊ាងលុង

Share

នាយករដ្ឋមន្រ្តីប្រទេសសឹង្ហបុរី លី ស៊ាងលុង នឹងធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសភូមាពីថ្ងៃទី៧
ដល់ថ្ងៃទី៩មិថុនា ដែលជាទស្សនកិច្ចពង្រឹងទំនាក់ទំនងទ្វេភាគី ។

Singapore-lee-text
នាយករដ្ឋមន្រ្តីប្រទេសសឹង្ហបុរី លី ស៊ាងលុង។ រូបភាព៖ CNA

តាមសេចក្ដីប្រកាសព័ត៌មានមានរបស់ការិយាល័យ នាយករដ្ឋមន្ដ្រី លី ស៊ាងលុង គឺទស្សនកិច្ចរបស់លោក លី គឺដើម្បីអបអរសាទរខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ នាយករដ្ឋមន្រ្ដីសឹង្ហបុរី ត្រូវជួបកំពូលជាមួយប្រធានាធិបតីភូមា ទីន ចូវ ប្រធានទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេស អ៊ុង សានស៊ូជី ហើយជួបផងដែរជាមួយប្រមុខកងទ័ពឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងអតីតប្រធានាធិបតី ថេន សេន ។

កាលពីឆ្នាំ២០១៤ នាយករដ្ឋមន្រ្ដីសឹង្ហបុរី ក៏បានទៅកាន់ប្រទេសភូមាផងដែរប៉ុន្តែធ្វើឡើងក្នុងកិច្ចប្រជុំ
កំពូលមេដឹកនាំអាស៊ាន ។

ក្នុងដំណើរទស្សនកិច្ចលើកនេះគេរំពឹងថានាយករដ្ឋមន្រ្តីសឹង្ហបុរីនឹងបង្ហាញពីការប្ដេជ្ញាចិត្តដ៏រឹងមាំដើម្បីជួយ អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអតីតយោធានិយមមួយនេះឡើងវិញ ៕ ប្រភព៖ CNA

 

Share

Image
Image
Image