en     km
en     km

ភរិយារបស់ជនផ្តាច់ការអាយុ ៩៣ឆ្នាំ ទាមទារឲ្យប្តីតែងតាំងខ្លួនជាបេក្ខជនប្រធានាធិបតី

Share

ហ្ស៊ិមបាវ៉េ៖ ស្ត្រីទី១ នៃប្រធានាធិបតីប្រទេសហ្សិុមបាវ៉េ បានទទូចឲ្យប្តីរបស់ខ្លួនគឺលោក រូប៊ឺត មូហ្កាបេ ឲ្យតែងតាំងខ្លួនជាបេក្ខជនប្រធានាធិបតី សម្រាប់គណបក្ស ZANU-PF ដើម្បីប្រកួតប្រជែងការបោះឆ្នោត តំណែងដ៏ធំកំពូលរបស់ប្រទេសនេះនៅឆ្នាំក្រោយ។

big-copy-copy

 

លោកស្រី Grace Mugabe ដែលមានឥទ្ធិពលរឿងនយោបាយ នៃប្រទេស អាហ្រ្វិកមួយនេះ បាននិយាយថា ប្តីរបស់លោកស្រីគឺជាប្រធានាធិបតីកំពុងកាន់អំណាច ដែលចាស់ជាងគេបំផុត គឺមានអាយុ ៩៣ឆ្នាំ គាត់អាចនឹងគ្រប់គ្រងអំណាចប្រទេសបាន ទោះបី ដេកនៅក្នុងផ្នូរក៏ដោយ។ លោកស្រីបញ្ជាក់ថា បុរសវ័យចាស់រូបនេះ គឺជាអ្នកផ្តល់គំនិតយោបល់ឲ្យលោកស្រីដឹកនាំប្រទេសបានទៅមុខទៀត។

យ៉ាងនេះ ក្តី លោកស្រី Grace Mugabe មិនបានប្រាប់ថាប្តីរបស់លោកស្រីអាចរស់ដល់ពេលណានោះទេ។លោកស្រី Grace Mugabe បច្ចុបន្បអាយុ ៥២ឆ្នាំ។ លោកស្រី គឺជាថ្នាក់ដឹកនាំគណបក្ស ZANU-PF ដ៏មានឥទ្ធិពល។ ប៉ុន្តែគណបក្សនេះ កំពុងប្រឈមមុខនឹងការបែកបាក់គ្នាដោយសារតែ បក្សនេះ មិនអាចជ្រើសរើសអ្នកស្នងតំណែងជាបេក្ខជនប្រធានាធិបតីជំនួលលោក ម៉ូហ្កាបេ បាននោះទេ។ ប្រភព: AFP

Share

Image
Image
Image