en     km
en     km

ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ មាន​បន្ទូ​ល​ថា​ អ្នក​ស៊ី​បាយ​បោក​ឆ្នាំង​ធ្វើ​ឱ្យ​គណបក្សហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ រលាយ​

Share

នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សរបស់ព្រះអង្គ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នំា ២០១៦នេះ
នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សរបស់ព្រះអង្គ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នំា ២០១៦នេះ

​ព្រះ​អង្គ​ម្ចាស់​ នរោត្ដម​ រណឫទ្ធិ​ ព្រះប្រធាន​គណបក្ស​រាជា​និយម​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​មាន​បន្ទូល​ថា​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ នឹង​រលាយ​ដោយសារ​មាន​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង​។​ ព្រះ​អង្គ​មាន​បន្ទោ​ល​បែប​នេះ​ នៅ​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​របស់​អង្គ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​ ២០១៦​។​ ជុំវិញ​បញ្ហា​នេះ​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​បាន​លើក​ឡើង​ថា​ នរោត្ដម​ រណឫទ្ធិ​អាច​នឹង​បែកបាក់​ជា​ថ្មី​ទៀត​។​

​ព្រះ​អង្គ​មាន​បន្ទោ​ល​ថា​៖​ «​សុភាសិត​ខ្មែរ​មួយ​គេ​ថា​ ទទួលទាន​បាយ​ថែរក្សា​ឆ្នាំង​ដែល​យើង​ដាំបាយ​ឱ្យ​គង់វង្ស​ បើ​រួច​យើង​នាំ​គ្នា​ទទួលទាន​បាយ​បោក​ឆ្នាំងបាយ​ចោល​ ដល់​ចុង​ក្រោយ​បាន​អី​ដាំបាយ​ទៀត​។​ ខ្ញុំ​គ្រាន់តែ​ជម្រាប​បងប្អូន​ទាំងអស់​ យើង​ជាសវៀង​បានឱ្យ​ដាច់ខាត​ ដើម្បី​ទទួលទាន​បោក​ឆ្នាំងបាយ​ឱ្យ​គេ​ ឆ្នាំងបាយ​ និង​ដែល​ជា​ការ​ធានា​និរន្តរភាព​នៃ​គណបក្ស​រាជា​និយម​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​»​។​

Norodom-Ranariddh​ព្រះ​អង្គ​មាន​បន្ទោ​ល​បែប​នេះ​ចង់​សំដៅ​ទៅ​ ទៅ​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ម្នាក់​គឺ​ លោក​ ញឹក​ ប៊ុ​ន​ឆៃ​ ជុំវិញ​សកម្មភាព​លោក​ ញឹក​ ប៊ុ​ន​ ឆៃ​ ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​ បណ្តា​ខេត្ត​ នា​ពេល​កន្លង​មក​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សម្តេចក្រុមព្រះ​។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សម្តេចក្រុមព្រះ​ មាន​បន្ទោ​ល​បន្ថែម​ថា​ ព្រះ​អង្គ​មិន​ដេញ​នរណា​ម្នាក់​ចេញពី​បក្ស​ដោយ​ ក៏​ប៉ុន្តែ​សមាជិក​គណបក្ស​ទាំងអស់​អាច​មាន​សិទ្ធិ​ចាក​ចេញពី​ព្រះ​អង្គ​បាន​ដោយ​សេរី​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​បានឱ្យ​ដឹង​ថា​ គណបក្ស​រាជា​និយម​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ អាច​នឹង​ប្រឈម​មុខ​បែកបាក់​ជា​ថ្មី​ទៀត​ ប្រសិនបើ​ស្ថានភាព​ផ្ទៃក្នុង​បក្ស​នេះ​គ្មាន​ភាពល្អ​ប្រសើរ​នោះ​។​

​លោក​ មាស​ នី​និយាយ​ថា​៖​ «​ភាព​បែកបាក់​គ្នា​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ហាក់បីដូចជា​មាន​ភាព​ផុយ​ស្រួយ​ ហើយ​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ងាយ​រង​គ្រោះ​បែកបាក់​គ្នា​នៅ​ផ្ទៃក្នុង​។​ ខ្ញុំ​គិត​ថា​ នឹង​បែកបាក់​ម្តងទៀត​ ប្រសិនបើ​ស្ថានភាព​នៅ​តែ​ដូច​សព្វថ្ងៃ​»​។​

​លោក​បន្ត​ថា​ ប្រសិនបើ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ និង​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ មិន​បាក់​គ្នា​ទាល់តែ​ភាគី​ ទាំង​ពីរ​ទ្រាំ​បៀម​គ្រួ​ស​បៀម​ថ្ម​ ក៏​ប៉ុន្តែ​លោក​ថា​ ការ​បៀម​គ្រួ​ស​បៀម​ថ្ម​នេះ​ក៏​ជា​ចំណុច​ល្អ​ដែរ​ ព្រោះ​អាច​បញ្ជាក់​ ទៅ​អ្នក​គ្រាំ​ទ្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថា​ គណបក្ស​នេះ​ នៅ​តែ​មាន​ឯកភាព​ផ្ទៃក្នុង​ល្អ​ប្រសើរ​ដដែល​។​

ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​  FM​ 102​ នៃ​ WMC​ មិន​អាច​សុំ​ការ​អត្ថាធិបាយ​បាន​នៅឡើយ​ទេ​កាលពី​ថ្ងៃ​ ៣០​ ខែមករា​ ឆ្នាំ​ ២០១៦​ ដោយ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល​។​

​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ពិធី​ជួប​សំណេះ​ណា​ល​ជាមួយ​សមាជិក​គណបក្ស​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ព្រឹក​មិ​ញ​នេះ​ដែរ​ គឺ​គ្មាន​វត្តមាន​ អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ លោក​ ញឹក​ ប៊ុ​ន​ឆៃ​ នោះ​ទេ​។​

​នា​ព្រឹក​មិ​ញ​នេះ​ដែរ​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ព្រះ​អង្គ​ម្ចាស់ ​នរោត្តម​ រណឫទ្ធិ​ បាន​ឆ្លើយ​បដិសេធ​សំណើ​របស់​ លោក​ ញឹក​ ប៊ុ​ន​ឆៃ​ សុំ​បើក​សិក្ខាសាលា​មួយ​ ដើម្បី​បំភ្លឺ​រឿង​រកាំរកូស​កាលពី​អតីតកាល​។​ ព្រះ​អង្គ​បន្ថែម​ថា​ មូលហេតុ​ដែល​ទ្រង់​មិន​អនុញ្ញាត​តាម​សំណើ​រលោក​ ញឹក​ ប៊ុ​ន​ឆៃ​ នេះ​ គឺ​កុំឱ្យ​ភាព​ចម្រូងចម្រាស​ផ្ទៃក្នុង​បក្ស​កាន់តែ​ធំ​ជាង​នេះ​៕

Share

Image
Image
Image