en     km
en     km

ព្រះអាទិត្យ​បាន​រះ​ ចំ​ចំនុចកំពូល​ ប្រាសាទអង្គរវត្ត​ដូច​ការ​រំពឹង​ទុក​

Share

​នៅ​ព្រឹក​មិ​ញ​នេះ​ អ្នក​ទេសចរណ៍​ជាតិ​ និង​អន្ដរជាតិ​បាន​មូរ​មី​គ្នា​ ទៅ​មើល​ភាព​អស្ចារ្យ​នៃ​ព្រះអាទិត្យ​រះ​ចុង​កំពូល​កណ្ដាល​ ប្រាសាទអង្គរវត្ត​ ជា​អ​ច្ឆិ​រយៈ​​កើត​មាន​២​ដង​ក្នុង​មួយ​ឆ្នាំ​ ។​

ព្រះអាទិត្យបានរះ ចំចំនុចកំពូល ប្រាសាទអង្គរវត្ត
ព្រះអាទិត្យបានរះ ចំចំនុចកំពូល ប្រាសាទអង្គរវត្ត


តាម​រូបភាព​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​ដែល​បាន​ទៅ​អង្កេត​ការណ៍​ អំពី​អ​ច្ឆិ​រយៈ​នៃ​ព្រះអាទិត្យ​នេះ​ ឃើញ​ថា​ ព្រះអាទិត្យ​ចាប់ផ្ដើម​រះ​នៅ​ម៉ោង​៦​ព្រឹក​ ចាំង​ពន្លឺ​ព្រិចៗ​ មក​លើ​បរិវេណ​ប្រាសាទអង្គរវត្ត​ ដោយ​ព្រះអាទិត្យ​សំកាំង​ ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​ ធ្វើ​អោយ​អ្នក​ទេសចរណ៍​គយគន់​មិន​ដាក់​ភ្នែក​។​

​តាម​សេចក្ដីរាយការណ៍​ពី​ខេត្តសៀមរាប​ និង​គេហទំព័រ​ក្នុងស្រុក​មួយ​ អ្នក​ទេសចរណ៍​ជាតិ​ និង​អន្ដរជាតិ​ប្រមាណ​ជា​១​ម៉ឺន​៥​ពាន់​នាក់​ បាន​ទៅ​ថត​ផ្ដិត​យក​រូបភាព​ និង​គយគន់​ភាព​អស្ចារ្យ​ដែល​ព្រះអាទិត្យ​បាន​ដើរ​គោ​ចរណ៍​ ចំ​កំពូល​ប្រាសាទអង្គរវត្ត​។​

ព្រះអាទិត្យបានរះ ចំចំនុចកំពូល ប្រាសាទអង្គរវត្ត
ព្រះអាទិត្យបានរះ ចំចំនុចកំពូល ប្រាសាទអង្គរវត្ត

EQUINOX​ គឺជា​ភាសាបរទេស​មួយ​ដែល​គេ​និយាយ​ពី​ដំណើរ​គោ​ចរណ៍​នៃ​ព្រះអាទិត្យ​រះ​ចំ​ ចំនុចកណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​ ហើយ​បាតុភូត​ដ៏​អស្ចារ្យ​នេះ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ដ្រ​អះអាង​ថា​ មាន​កើតឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ គឺ​ កើតឡើង​ ក្នុង​ខែមីនា​ និង​ខែកញ្ញា​៕

Share

Image
Image
Image