en     km
en     km

ព្រះរាជអាជ្ញាចោទប្រកាន់គ្រូបរទេសម្នាក់នៅសាលា GOLDEN BRIDGE ពីបទប្រទូស្ត​កេរ្តិ៍​ខ្មាស

Share

ជនបរទេសដែលជាគ្រូបង្រៀន និងជានាយករងសាលាអន្តរជាតិ GOLDEN BRIDGE ត្រូវព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពី បទ «ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស» តាមមាត្រា២៤៦ និងមាត្រា២៤៨នៃក្រមព្រហ្មទណ្ឌ។

លោក Mark Andrew Smith ពេលនាំទៅសាកសួរនៅសាលាដំបូងរាជធានីភ្នពេញ
លោក Mark Andrew Smith ពេលនាំទៅសាកសួរនៅសាលាដំបូងរាជធានីភ្នពេញ

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់វិទ្យុស្រ្តីតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី១៧ កក្កដាថា លោក សៀង សុខ ព្រះរាជអាជ្ញារង បានបើកការសើបសួរ ដោយចោទប្រកាន់លើឈ្មោះ Mark Andrew Smith ពីបទ ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤៦ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

មាត្រា២៤៦ នៃក្រមព្រហ្នទណ្ឌ ចែងថាស្ថានទម្ងន់ទោសដោយប្រើមធ្យោបាយប្រើប្រាស់ ឬទាក់ទងនឹងចារី ត្រូវផ្តន្ទាទោស២ទៅ៥ឆ្នាំ ពិន័យជាប្រាក់៤លាន់រៀល ទៅ១០លានរៀល

លោក Mark Andrew Smith ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីរងការចោទប្រកាន់ថា គ្រូបរទេសដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School រូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុ ៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ៕

Share

Image
Image
Image