en     km
en     km

ព្រះរាជក្រឹត្យ​៖​ឯកឧត្តម​ទៀ​បាញ់​ជាទី​ស្រឡាញ់​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ព្រះ​រាជទាន​គោរមងារ​ជាស​ម្ដេច​ពិជ័យ​សេនា​

Share

ភ្នំពេញ៖ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថសីហមុនី បានប្រោសព្រះរាជទានគោរមងារជាសម្ដេចពិជ័យសេនា ទៅឱ្យឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិ លោក ទៀបាញ់ ខណៈព្រះអង្គស្ថិត ប្រទេសចិន។

tar-bach

ព្រះរាជក្រឹត្យព្រះមហាក្សត្រដែលប្រោសព្រះរាជទានគោរមងារជា«សម្ដេចពិជ័យសេនា»ធ្វើឡើងនៅថ្ងៃទី ២៩ កក្កដានេះ មាន ខ្លឹមសារទាំងស្រុង៖

-បានទ្រង់យលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

-បានទ្រង់យល់ឯកឧត្តមទៀបាញ់ ជាអ្នកដឹកនាំដ៏ឆ្នើមជាទីគោរពស្រលាញ់របស់ប្រជារាស្ត្រ បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ បានចូលរួមកសាស ប្រព័ន្ធច្បាប់ សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានស្ថិរភាព សន្តិសុខសង្គមបានល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរក្សា បាននូវឯករាជ្យជាតិនឹងបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

-បានទ្រង់យល់ឯកឧត្តម ទៀបាញ់ ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រមានស្វាមីភក្តិ ចំពោះរាជបល្ល័ង ការពារ និង គោរពព្រះពុទ្ធសាសនាចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។ ប្រោសប្រទានគោរមងារ ឯកឧត្តម ទៀ បាញ់ ជា«សម្តេចពិជ័យសេនា ទៀ បាញ់»។

ដោយមានការសាទរនឹងការផ្ដល់គោរមងារសម្ដេចទៀបាញ់ ក៏បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះគុណព្រះករុណាព្រះបាទ       សម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជា។

ក្នុងលិខិតទូលថ្វាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរថា៖ «ជាកិច្ចតបស្នងចំពោះព្រះមហាករុណាទិគុណដ៏វិសេសវិសាលថ្លៃថ្លា ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសប្រទានគោរមងារដល់ទូលព្រះបង្គំជា សម្តេចពិជ័យសេនា ទៀ បាញ់ ទូលព្រះបង្គំជាខ្ញុំនឹងខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំវិស័យការពារជាតិ ឱ្យបានត្រឹមត្រូវបម្រើប្រទេសជាតិ និងប្រជាជនទូទាំងប្រទេសឱ្យរីកចំរើន ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ»។

ស្របពេលនេះដែរ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ក៏បានផ្ញើលិខិតអបអរសាទរជូនដល់ លោក ទៀ បាញ់ ក្នុងឱកាសដែលព្រះមហាក្សត្រ បានប្រោសប្រទាន គោរមងារជា «សម្តេចពិជ័យសេនា ទៀ បាញ់»។

សាររបស់សម្តេចហ៊ុនខ្លឹមសារដូច៖ «សម្តេចពិជ័យសេនា គឺជាឥស្សរជនមួយរូប ដែលបានរួមដំណើរជាមួយខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀត រយៈពេល៤០ឆ្នាំមកហើយ ដោយសហការគ្នាដោះស្រាយរាល់ការងារលំបាក ពិសេសសម្តេចគឺជាប្រតិបត្តិករដ៏មានសមត្ថភាព និងស្មោះត្រង់ក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពការងារបង្រួបបង្រួមជាតិ ការឯកភាពទឹកដី និងអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់សព្វថ្ងៃ»។ នេះ បើតាមការចុះផ្សាយ របស់ អង្គភាព ព័ត៌មាន Fresh News ចុះផ្សាយនៅថ្ងៃទី២៩កក្កដានេះ។

បើគិតថ្នាក់ដឹកនាំកម្ពុជាមកពីបក្សកាន់អំណាចដែលបានទទួលងារដ៏ខ្ពស់នេះ កើនឡើងដល់ចំនួន ៩រូបហើយ។សម្រាប់លោក ទៀ បាញ់ គឺជាមេដឹកនាំជាន់ខ្ពស់ទី ៩ ដែលមានងារជា« សម្ដេចពិជ័យសេនា»។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានផ្ដល់គោរមងារជា “សម្ដេចនិង មាន គោរមងារគឺ ដំបូងសម្ដេចអគ្គមហាធម្មពោធិសាជាស៊ីម ឋានៈជាប្រធានព្រឹសភា ទី២ សម្ដេចអគ្គ មហាពញ្ញាចក្រី ហេង សំរិនឋានជា ប្រធានរដ្ឋសភា សម្ដេច អគ្គសេនាបតីដេជោក ហ៊ុន សែនឋានៈជានាយករដ្ឋន្ត្រី សម្ដេច គត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឋានៈប្រធាន កាកបាទក្រហម សម្ដេចចៅហ្វាវាំង គង់ សំអុល សម្ដេច ក្រឡាហោម ស ខេង ឋានៈជាឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្ដេច វិបុលសេនាភ័ក្ដី សាយ ឈុំ ឋានៈជាប្រធានព្រឹទ្ធសភា សម្ដេចវិបុលបញ្ញា សុខ អានឋានៈជា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ហើយ ចុងក្រោយ គឺលោកទៀបាញ់ជា«សម្ដេច ពិជ័យសេនា»៕

Share

Image
Image
Image