en     km
en     km

ព្រះមហាក្សត្រ​ ជូនពរ​ជនរួមជាតិ​ខណៈ​ព្រះ​អវត្តមាន​នៅ​ក្នុង​ប្រទេស​ រយៈពេល​ខ្លី​

Share

​ព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម​ សីហ​មុនី​ ជូនពរ​ជនរួមជាតិ​ ខណៈ​ព្រះ​អង្គ​យាង​ ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​ចិន​ ប្រជាមានិត​ដោយ​ ប្រគល់​រាជ​សិទ្ធិ​ ប្រមុខរដ្ឋ​ស្ដីទី​ជូន​ សម្ដេច​ សាយ​ ឈុំ​ ដែល​មាន​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​ ។​

king
​ព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម​ សីហ​មុនី​។ រូបភាពពី៖ facebook

​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ រយៈពេល​៣​ថ្ងៃ​ របស់​ព្រះ​អង្គ​គិត​ចាប់ពី​ថ្ងៃ​ទី​០២-០៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ តប​តាម​ការ​យាង​របស់​ លោក​ ស៊ី​ ជិន​ពីង​ ប្រធានាធិបតី​នៃ​ប្រទេស​ចិន​ ។​​

​នៅ​ក្នុង​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ព្រះ​អង្គ​ គឺ​សម្តេច​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នឹង​ទទួល​ជួយ​ការងារ​របស់​ព្រះមហាក្សត្រ​ ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី​ ។​​

​ជាមួយ​គ្នា​នេះ​ ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ ក៏​បាន​សរសេរ​រៀបរាប់​ ប្រាប់​ជនរួមជាតិ​អំពី​អវត្តមាន​របស់​ព្រះ​អង្គ​ ដែល​ក្នុង​នោះ​ ព្រះ​អង្គ​ បាន​ជូនពរ​ ជនរួមជាតិ​ដោយ​ពរ​របស់​ព្រះពុទ្ធ​ គឺ​ សូម​ឱ្យ​ជនរួមជាតិ​ ទាំងអស់​ សូម​បាន​ប្រកប​តែ​នឹង​ព្រះពុទ្ធ​ពរ​គឺ​អាយុ​ វណ្ណៈ​ សុខៈ​ និង​ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ ឡើយ​ ។​​

​​ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្តម​ សីហ​មុនី​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ មើលឃើញ​ថា​ ព្រះ​អង្គជា​មហាក្សត្រ​ ដែល​មិន​មាន​សកម្មភាព​ខាង​នយោបាយ​ ដូច​បិតា​ ព្រះ​អង្គ​ អតីត​ ព្រះ​មហា​វិ​រៈក្ស​ត្រ​ សម្ដេច​ព្រះបាទ​ នរោត្តម​ សីហ​នុ​ នោះ​ទេ​ ៕​

Share

Image
Image
Image