en     km
en     km

ព្រះមហាក្សត្រឡាយព្រះហស្តលើច្បាប់ចែកអាសនៈខណៈព្រះអង្គលើកលែងទោសអ្នកនយោបាយម្នាក់

Share

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះបានឡាយព្រះហស្តលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការច្បាប់បែកចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដោយ តុលាការកំពូលស្របពេលព្រះអង្គបានចុះក្រិត្យលើកលែងទោសអ្នកនយោបាយបក្សប្រឆាំងម្នាក់។

ច្បាប់ទាំង៤នេះពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត, សមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលស្នើធ្វើវិសោធនកម្មដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា។

ក្រោយសំណើកែប្រែច្បាប់នេះចូលជាធរមានរួចហើយនោះ អាសនៈតំណាងរាស្រ្ត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌរបស់គណបក្សសង្រ្គោះជាតិ ដែលប្រឈមការរំលាយចោលតាមបណ្តឹងរបស់ក្រសួងមហាផ្តៃនោះ ក៏នឹងត្រូវបាត់បង់ផងដែរ។

តែសូមរំលឹកថាសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីច្បាប់បោះឆ្នោត ដែលស្នើឡើងដោយតំណាងរាស្រ្តរបស់គណបក្សកាន់អំណាចចំនួន ៤៩រូបនោះ គឺផ្តោតសំខាន់ទៅលើការបែងចែកអាសនៈ​ របស់គណបក្សនយោបាយណាមួយ ដែលត្រូវបានរំលាយចោល ឬបោះបង់អាសនៈចោល។

នេះជាលើកដំបូងហើយដែលព្រះមហាក្សត្រ ព្រះអង្គឡាយប្រហស្តលេខាលើច្បាប់ដ៏ចម្រូងចម្រាស់នេះ ដែលកន្លងបើមានច្បាប់ដូចនេះ ឃើញប្រមុខរដ្ឋស្ដីទី ជាអ្នកចុះហត្ថលេខា ជំនួសព្រះអង្គ ខណៈយាងចាកចេញទៅប្រទេសក្រៅ។

ព្រះមហាក្សត្រឡាយព្រហស្តលើច្បាប់នេះ ក៏ស្របពេលព្រះអង្គ​បាន ចុះរាជក្រឹត្យលើកលែងទោសសមាជិកព្រឹទ្ធសភា បក្សប្រឆាំងម្នាក់គឺលោកហុងសុខហួរ ពាក់រឿងផែនទីនិង ព្រំដែនជាមួយវៀតណាមតាមសំណើររបស់នាយករដ្ឋមន្ត្រី៕

Share

Image
Image
Image