en     km
en     km

ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី​ យាងចូល៦៦ព្រះវស្សា

Share

នៅ​ថ្ងៃ​ទី១៣-១៤-១៥ ខែ​ឧសភា នេះ គឺជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនៃ ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះជន្មាយុ​គម្រប់ ៦៥​ព្រះវស្សា យាង​​ចូល ៦៦​ព្រះ​វស្សា។

ក្នុងឱកាសនេះ តាម​ស្ថាប័ន និង​គ្រឹះស្ថាន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ភាគ​ច្រើន​បាន​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះអង្គ ដោត​ទង់​ជាតិ ទង់​ជ្វាលា និង​ពាក្យ​ស្លោក​ដែល​មាន​ន័យ​ថ្វាយ​ព្រះពរ​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្មាយុ​ព្រះអង្គ។

ព្រះអង្គ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ដែល​គោរព​ស្រឡាញ់​ចាត់​ទុក​ជា​ព្រះមហាក្សត្រ ដែល​មាន​ព្រះទ័យ​ស្លូតបូត និង​មាន​ព្រហ្ម​វិហារធម៌។

ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្មាយុ​ព្រះមហាក្សត្រ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បង្ហាញ​ទឹកចិត្ត​កោត​សរសើរ​ព្រះទ័យ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ សីហមុនី ក្នុង​នាម​ព្រះមហាក្សត្រ ដែល​ទ្រង់​គ្រង​រាជសម្បត្តិ។

ព្រះអង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ។ ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ក្នុង​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​ព្រះអង្គ​បង្ហាញ​ថា ព្រះអង្គ​មាន​ជំនាញ​ខាង​ផ្នែក​សិល្បៈ របាំ ដូរ្យតន្ត្រី ល្ខោន និង​ភាពយន្ត។

ព្រះអង្គ​ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​បណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាគ (Prague) ក្នុង​ប្រទេស​ឆេកូ (Czech Republic)។

ព្រះអង្គ​ធ្លាប់​ត្រូវ​ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​គង់​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា ប្រចាំ​អង្គការ​អប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ​នៃ​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា យូណេស្កូ (UNESCO) រួម​នឹង​ស្នាព្រះហស្ត​ជា​ច្រើន​ទៀត។

ក្រៅ​ពី​ភាសា​ជាតិ ព្រះអង្គ​ចេះ​ភាសា​បារាំង ភាសា​ឆេក និង​ភាសា​អង់គ្លេស។

ការឡើងសោយរាជ្យសម្បត្តិ

កាលពីថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​រាជសម្បត្តិ ជ្រើសរើស​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ពីធីឡើងសោយរាជ្យរបស់ព្រះករុណា បានធ្វឡើងយ៉ាងអធឹកអធម្ម ក្រៃលែង នៅក្នុងព្រះបរមរាជវាំង។ ប៉ុន្តែពិធីនេះធ្វើឡើងក្រោមព្រះអធិបតីនៃអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ និងសម្ដេចមហាក្សត្រីមុនីនាថសីហនុ ដែលជាព្រះបិតានិងមាតារបស់ព្រះអង្គ។ ក្នុងពីធីនេះ ព្រះករុណា ព្រះបាទសីហមុនីបានសច្ចាប្រណិធាន ដោយគោរពតាមបណ្ដាំនិងឱវាទ​របស់ព្រះបិតា ក្នុងការបង្រួបង្រួមជាតិ ឯកភាពជាតិហើយ ខិតខំបម្រើជាតិ។ គិតមកដល់ឆ្នាំ ២០១៩នេះ ព្រះបាទនរោត្តមសីហមុនី បានឡើងសោយរាជ្យមានរយៈពេល១៥ឆ្នាំហើយ។

យ៉ាង​ណា​ក៏​មាន​ពលរដ្ឋ​និងអ្នកនយោបាយមួយចំនួន ​ប្រាថ្នា ​អោយព្រះមហាក្សត្រ ​ព្រះអង្គ​មាន​ព្រះរាជ​សកម្មភាព​ក្លៀវក្លា​ដូច​ព្រះបិតា គឺ​ព្រះ​បរម​រតនកោដ្ឋ ព្រះ​ករុណា​សម្ដេច​ព្រះ​នរោត្តម សីហនុ៕

 

 

Share

Image
Image
Image