en     km
en     km

ព្រឹទ្ធសភាអាមេរិកព្រមានថាការដាក់ទណ្ឌកម្មបន្ថែមទៀតនឹងមានឆាប់ៗនេះតែកម្ពុជាថាអាមេរិកកាន់ជើងបក្សប្រឆាំង

Share

 

លោក Ted Cruz សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋនៅថ្ងៃសុក្រទី៩ធ្នូនេះបន្តព្រមានថា កម្ពុជានឹងរងការដាក់ទណ្ឌកម្មមួយជំហានទៀតបើមិនមានដំណោះស្រាយនយោបាយ ដោះលែងលោកកឹមសុខា អនុញ្ញាតឱ្យលោកសមរង្ស៊ី វិលមកវិញ និងបើកឲ្យបក្សសង្គ្រោះជាតិ និងសារព័ត៌មានធ្វើសកម្មភាពធម្មតាវិញ។

សារលិខិតរបស់លោកសមាជិកព្រឹទ្ធសភាថិត គ្រូសដែលបានព្រមានដូចនេះ គឺជាការសរសេរលិខិតអបអរសាទរលោករដ្ឋមន្ត្រីការបរទេស Rex Tillerson ដែលបានសម្រេចដាក់ទណ្ឌកម្ម រឹតត្បិត ទិដ្ឋាការចំពោះមន្ត្រីបក្សកាន់អំណាចមួយចំនួនដែលអាមេរិកចោទថា បានចូលរួមពាក់ព័ន្ធបំផ្លាញលទ្ធិប្រជាធិបតេយ្យនិង សិទ្ធិមនុស្សនៅកម្ពុជាករណីរំលាយគណបក្សសង្រ្គោះជាតិ។

សារលិខិតរបស់ សមាជិកព្រឹទ្ធសភានេះ មានខ្លឹមសារដូចនេះ៖

-ខ្ញុំសូមសាទរចំពោះលោកធើឡឺសុនដែលបានសម្រេចដោយឥតរួញរាចាត់ការលើរដ្ឋាភិបាលកម្ពុជានិងលោកហ៊ុន សែន។ នេះជាជំហានទី១ដ៏ល្អ ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា និងជាការចាំបាច់ទប់ទល់និងឥទ្ធពលរបស់ចិនដែលកំពុងកើនឡើងនៅភ្នំពេញ ។

ត្រូវ ដោះលែង លោកកឹម សុខា អនុញ្ញាត្តឲ្យលោកសម រង្សី វិលវិញ បើកឲ្យបក្សសង្គ្រោះជាតិ និងសារពត៌មានធ្វើសកម្មភាពធម្មតាវិញ ពុំនោះទេនឹងត្រូវប្រឈមទណ្ឌកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិក។

ទាក់ទិនរឿងនេះ លោកសុខឥសាន្តអ្នកនាំពាក្យបក្សកាន់អំណាចមានប្រសាសន៍ក្នុងបទសម្ភាសជាមួយវិទ្សុស្ត្រីថា សមាជិកព្រឹទ្ធសភាម្នាក់នេះ កំពុងតែគាំទ្រទង្វើរបស់មនុស្ស មួយក្រុមដែលបំផ្លាញ លទិ្ធប្រជាធិបតេយ្យ ខ្លួនឯង។

កាលពីថ្ងៃទី៧ធ្នូ ក្រសួងការសហរដ្ឋអាមេរិកបានសម្រេចចាត់ទុកវិធានការរឹតបន្តឹងទិដ្ឋាការជាផ្លូវការចំពោះមន្ត្រីនិងគ្រួសាររដ្ឋាភិបាលកម្ពុជា ដែលប្រទេសមហាអំណាចនេះ ចោទថាជាប់ពាក់ព័ន្ធការបំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិង ការរំលាយគណបក្សសង្រ្គោះជាតិ។

តែអាមេរិកមិនបាន បញ្ជាក់ថា មន្រ្តីកម្ពុជាណាខ្លះមានឈ្មោះ ហាមចូលអាមេរិកនោះទេ។

យ៉ាងនេះក្ដី អ្នកនាំពាក្សបក្សកាន់អំណាច លោកសុខឥសាន្ត ថា ការរំលាយបក្សសង្រ្គោះជាតិ និង ចាប់ខ្លួនលោកកឹមសុខា គឺជា ការពង្រឹងនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា៕

សម្លេង លោក សុខ ឥសាន្ត​ ៖

 

 

 

Share

Image
Image
Image