en     km
en     km

ពិព័រណ៍​ឧស្សាហកម្ម​សំណង់​លោក​ទី​ ៤​ នៅ​កម្ពុជា​

Share

CCIE-11

ភ្នំពេញ៖ សមាគម​អ្នក​សាងសង់​កម្ពុជា​ រៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​លោក​ទី​៤​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ​ ចាប់ពី​ថ្ងៃ​ទី​៣​ ដល់ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ វេលា​ម៉ោង​ ៨:៣០​ ព្រឹក​ ដល់​ម៉ោង​ ៧​យប់​។​

​ពិព័រណ៍​នេះ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​  និង​សំណង់​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ព្រមទាំង​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ​។​ លើស​ពី​នេះ​ក៏​មានការ​គាំទ្រ​ពី​សហព័ន្ធ​អ្នក​សាងសង់​អាស៊ាន​ និង​សហព័ន្ធ​អ្នក​សាងសង់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​មាន​១៦​ប្រទេស​ក្នុង​នោះ​។​

CCIE-4​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​ឆ្នាំ​នេះ​ មាន​រៀបចំ​ជា​ស្ដង់​តាំង​បង្ហាញ​ផលិតផល​សំណង់​ អគារ​ខ្ពស់ៗ​និង​ទំនើបៗ​ និង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ ចំនួន​ប្រមាណ​ជាង​ ២៥០​ ស្ដង់​ ដោយ​ស្ដង់​ដែល​មក​ពី​បណ្ដា​សាល​ល​និង​ក្រសួង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​​វិស័យ​សំណង់​ គឺ​ផ្ដល់​ជូន​ដោយ​មិន​គិត​ប្រាក់​ តែ​ចំណែក​ខាង​ក្រុមហ៊ុន​វិញ​គឺ​គ្រាន់តែ​គិតថ្លៃ​ដែល​ទូទាត់​រៀបចំ​ពិព័រណ៍​នេះ​តែ​ប៉ុណ្ណោះ​ ហើយ​ព្រមទាំង​បាន​រៀបចំ​អាហារ​ជូន​ដល់​បណ្ដា​ម្ចាស់​ស្តង់​ទាំងនោះ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។​ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​ជំនួយការ​ម្នាក់​របស់​អ្នកឧកញ៉ា​ ពង់​ ឃាវ​សែ​ និង​ក៏​ជា​លេខាធិការ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

បើ​តាម​លេខាធិការ​ដដែល​នោះ​ បាន​ប្រាប់​ពី​គោលបំណង​ចំពោះ​ការ​រៀបចំ​ពិព័រណ៍​នេះ​ថា​៖​ «​គឺ​យើង​ចង់​ផ្សព្វផ្សាយ​​ពី​វិស័យ​សំណង់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហ្នឹង​ថា​រីក​ចម្រើន​ដល់​កម្រិត​ណា​ ដោយសារ​ឃើញ​ថា​សំណង់​យើង​រាល់ថ្ងៃ​កំពុង​រីក​ដុះដាល​ខ្លាំង​ណាស់​ ដែល​មាន​អគារ​ខ្ពស់ៗ​ ហើយ​ឆ្លៀត​ក្នុង​ឱកាស​ហ្នឹង​ យើង​ក៏​ចង់ឱ្យ​ប្រជាពលរដ្ឋ​យើង​ដឹង​ថា​តើ​សម្ភារៈ​សំណង់​នៅ​ស្រុក​ខ្មែរ​ដែល​មាននៅ​ទីផ្សារ​ហ្នឹង​មាន​ស្អី​ខ្លះ​ មាន​បច្ចេកទេស​យ៉ាងម៉េច​ខ្លះ​ ហើយ​ជា​បទ​ពិសោធ​ ជា​ការ​យល់​ដឹង​របស់ខ្ញុំ​គឹ​ថា​ពិភពលោក​មានអី​ កម្ពុជា​មាន​ហ្នឹង​»​។​

​នៅ​ក្នុង​ពិព័រណ៍​នេះ​ក៏​បាន​រៀបចំ​ឱ្យ​មាននូវ​សិក្ខាសាលា​ស្ដី​ពី​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ នីតិវិធី​ពី​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​នៃ​ការ​សាងសង់​ នីតិវិធី​ពី​ការ​ស្នើ​សុំ​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សំណង់​ជាដើម​។​

Toem-Sophea
​លោក​ ទឹម​ សុភា

​ចំពោះ​លោក​ ទឹម​ សុភា​ ដែល​ជា​មន្ត្រី​របស់​ទីភ្នាក់ងារ​មុខរបរ​ និង​ការងារ​ និង​ជា​អ្នក​មក​ទស្សនា​ពិព័រណ៍​នេះ​បាន​យល់​ឃើញ​ថា​ នេះ​ជា​ពិព័រណ៍​សំណង់​ដែល​មាន​លក្ខណៈ​ដ៍​ធំ​មួយ​នៅ​​កម្ពុជា​ ហើយ​ក្រុមហ៊ុន​ភាគច្រើន​ដែល​មក​តាំងពិព័រណ​នេះ​គឺ​ទាក់ទង​នឹង​វិស័យ​សំណង់​​នេះឯង​។​

​លោក​មាន​ចំណាប់អារម្មណ៍​ថា​៖​ «​វា​មាន​លក្ខណៈ​អំ​ណោ​ច​ផល​ដល់​សិស្ស​ទាំងឡាយ​ណា​ដែល​រៀន​ជំនាញ​ Engineering​ [​វិ​ស្ច​កម្ម​]​ ឬ​ក៏​ទាក់ទង​ការ​សាងសង់​ គាត់​អាច​ដឹង​ថា​តើ​ក្រុមហ៊ុន​និ​មួយៗ​មាន​សក្ដានុពល​យ៉ាងម៉េច​ដែរ​ ហើយ​សង្ឃឹមថា​ការ​រៀបចំ​ហ្នឹង​វា​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រីក​ និង​ការ​អភិវឌ្ឍ​ក្នុង​ការ​សាងសង់​ឱ្យ​កាន់តែ​ច្រើន​ទៀត​»​។​

​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក​ សុភា​ យល់​ឃើញ​ថា​កម្ពុជា​កំពុង​តែ​វិ​វ​ឌ្ឈ​ទៅ​មុខ​ ជាក់ស្ដែង​សំណង់​អគារ​ធំៗ​ ស្ពាន​អី​ក៏​ចាប់ផ្ដើម​រីក​ចម្រើន​។​ លោក​បញ្ជា​កើ​ថា​៖​ «​ខ្ញុំ​គិត​ថា​វិនិយោគ​ក៏​ចាប់ផ្ដើម​ផ្ដោតអារម្មណ៍​ទៅ​លើ​ការ​សាងសង់​ច្រើន​ ចឹ​ង​ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ភាគច្រើន​ ដែល​ក្រុមហ៊ុន​ខ្លះ​នឹង​មាន​គម្រោង​មក​សាងសង់​នៅ​ស្រុក​ខ្មែរ​»​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​សព្វថ្ងៃ​ លោក​ ញាណ​ ច័ន្ទ​គ្រឹ​ស្នា​ ដែល​ជា​​អ្នកសម្របសម្រួល​ផ្នែក​លក់​ របស់​ក្រុមហ៊ុន​វឌ្ឍនៈ​ និង​ជា​អ្នកចូលរួម​តាំងពិព័រណ៍​ ដែក​ posco​ របស់​ក្រុមហ៊ុន​នេះ​ដែរ​ បាន​យល់​ឃើញ​ថា​វិនិយោគិន​មក​វិនិយោគ​នៅ​ស្រុក​យើង​ច្រើន​ ជា​ពិសេស​ទៅ​លើ​វិស័យ​សំណង់​ដែល​មានការ​លូតលាស់​លឿន​តែ​ម្ដង​ ពិសេស​ទៅ​លើ​គម្រោង​សាងសង់​ខុន​ដូ​ (Condo)​ អឹ​ផាត​មឹន​ត៍​ (Apartment)​ ដូច​ជា​ Vatanac​ Capital,​  Canadia​ Tower,​ De​ Casle,​ The​ Riviera​ ជាដើម​។​

Nhean-Chhan-Krisna
លោក ញាណ ច័ន្ទ គ្រឹ​ស្នា

​ដោយ​ចុងឆ្នាំ​ ២០១៥​ កម្ពុជា​ចូល​សមាហរណកម្ម​អាស៊ាន​ លោក​ គ្រឹ​ស្នា​ យល់​ថា​វា​ល្អ​សម្រាប់​អ្នក​វិនិយោគ​បរទេស​ដែល​បង់​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។​ លោក​បញ្ជាក់​៖​ «​យើង​គិត​ថា​ការ​តាំងពិព័រណ៍​បែប​នេះ​ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​ទៅ​លើ​វិស័យ​សំណង់​ ហើយ​វា​ជា​ពិព័រណ៍​មួយ​សំខាន់​ណាស់​សម្រាប់​អ្នក​សាងសង់​ ក្រុមហ៊ុន​សាង​សាង់​ ឬ​​វិនិយោគិន​ដែល​មាន​បំណង​ចង់​ចូលរួម​ពិព័រណ៍​យើង​។​ ដូច្នេះ​គឺ​ត្រូវការ​ណាស់​នូវ​ការ​សហការ​ និង​ការ​ប្រើប្រាស់​នូវ​ផលិតផល​ដែល​ទាក់ទង​នឹង​វិស័យ​សំណង់​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ សមាគម​អ្នក​សាងសង់​កម្ពុជា​ធ្លាប់​បាន​រៀបចំ​ពិព័រណ៍​នេះ​៣​ដង​រួច​មក​ហើយ​ ដោយ​លើក​ទី​១​ ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៣​ ជា​លក្ខណៈ​តូច​ដោយ​មាន​ស្ដង់​ពិព័រណ៍​ប្រហែល​ ២០​ ប៉ុណ្ណោះ​ ហើយ​ឆ្នាំ​២០១៤​ គឺ​មាន​ប្រហែល​ជាង​ ១៥០​ ស្ដង់​ ដែល​មក​ពី​ស្ដា​ប័ន​និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នេះ​ ហើយ​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ ៦០០០​ ទៅ​ ៧០០០​ នាក់​។​ ចំណែក​ឆ្នាំ​នេះ​ សមាគម​រំពឹង​ទុក​ថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ១០​ ០០០​ អ្នកផង​ដែរ​៕

CCIE-22

 

Share

Image
Image
Image