en     km
en     km

ពាក្យ​សូរដូច​តែ​ន័យ​ខុស​គ្នា​ «​កា​ កាណ៌​ ការ​ ការណ៍​»

Share

​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ជា​ច្រើន​រូប​ ដែល​មាន​ដូច​ជា​ម្តេច​សង្ឃរាជ​ ជួន​ ណាត​ លោក​បណ្ឌិត​ កេង​ វ៉ា​ន់​សាក់​ជាដើម​។​ អ្នកប្រាជ្ញ​ទាំងនោះ​បាន​បន្សល់​នូវ​កេរ​ទុក​យ៉ាង​សន្ធឹកសន្ធាប់​ណាស់​ ឲ្យ​កូនចៅ​ខ្មែរ​សិក្សា​ពី​ស្នាដៃ​របស់​លោក​រហូត​មក​ពេល​បច្ចុប្បន្ន​។​

khmerword
តទៅ​នេះ​សូម​លើក​ពាក្យ​សូរដូច​ «​កា​  កាណ៌​ ការ​ ការណ៍​»​  នៅ​ក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ​ដែល​ជា​ឯកសារ​គោល​ក្នុង​ការ​និយាយ​ និង​ សរសេរ​ ដូច​តទៅ​៖

​កា​ (​ ន​.​ )​ បំពង់​សម្រាប់​ដាក់​ទឹក​ ធ្វើ​ដោយ​លោហធាតុ​ផ្សេងៗ​ ឬ​ដោយ​ដី​លាយ​ព័ណ៌​ :​ កាទឹក​ ។​
​កា​ (​ កិ​.​ )​  សរសេរ​អាសយដ្ឋាន​ គឺ​សរសេរ​ចុះ​ឈ្មោះ​លំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ​ នៅ​ស្រោមសំបុត្រ​ដែល​នឹង​ផ្ញើ​ទៅ​ :​ កា​ស្រោមសំបុត្រ​;​ សរសេរ​ថែម​សេចក្ដី​ផ្សេងៗ​ លើ​ខ្នងសំបុត្រ​ជា​សញ្ញា​ :​ កា​ខ្នងសំបុត្រ​ ។​
​កាណ៌​   ការ​   សំ​.​  (​ ន​.​ )​  (​ក​ណ៌​ “​ត្រចៀក​”)​ សព្វថ្ងៃ​ប្រើ​ជា​រាជសព្ទ​ :​ ព្រះ​កាណ៌​ “​ត្រចៀក​ស្ដេច​”​ ។​  
ការ​  (​ កិ​.​ )​  មូរ​សរសៃសូត្រ​,​ សរសៃអំបោះ​ជាដើម​ដោយ​ខ្នារ​ :​ ការសូត្រ​,​ ការអំបោះ​…​។​
​ការ​ (​ កិ​.​ )​  បិទ​បាំង​,​ រាំងរា​,​ ឃាត់​ខាំង​,​ ការ​មិន​ឲ្យ​សត្រូវ​ចូល​មក​,​ ការខ្លួន​,​ មេមាន់​ការកូន​…​។​
​ការ​ (​ កិ​.​ )​  រៀបចំ​អាវាហ​វិវាហមង្គល​,​ ផ្សំផ្គុំ​បុរស​និង​ស្ត្រី​ឲ្យ​បានជា​គូ​ស្វាមីភរិយា​ :​ ការកូន​,​ ការក្មួយ​,​ ស៊ី​ការ​…​។​
​ការ​ បា​.;​ សំ​.​  (​ ន​.​ )​  (​កា​យ៌​ ឬ​ ការ្យ​)​ កិច្ច​ ឬ​ អំពើ​ដែល​ត្រូវធ្វើ​ :​ ធ្វើការ​,​ មានការ​,​ ការ​អ្វីខ្លះ​ ?​  
​ ការ​ (​ ន​.​ )​  ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាង​ដើម​ពាក្យ​ដែល​ជា​កិរិយាសព្ទ​ផ្សេងៗ​ ដើម្បី​ធ្វើ​ឲ្យ​ទៅ​ជា​នាម​ស័ព្ទ​ ដូច​ជា​ :​ សំពះ​ (​កិ​.)​ ការសំពះ​ (​ន​.)​ ជាដើម​ ។​
​ការណ៍​   កា​   សំ​.​ បា​.​  (​ ន​.​ )​  (​ការណ​)​ ហេតុ​,​ ដំណើរ​ :​ ទាស់​ការណ៍​ហើយ​ឯង​,​ សេចក្ដី​រាយ​-​ការណ៍​ ៕

សម្គាល់៖ ន. គឺ នាម។ កិ. គឺ កិរិយាសព្ទ។ សំ. បា. គឺ បាលីនិងសំស្រ្តឹតលាយគ្នា

Share

Image
Image
Image