en     km
en     km

ពលរដ្ឋ​ស្រុក​សំបូរ​ខេត្តក្រចេះ​សង្ស័យ​ពុល​ស្រាស​ស្លាប់​២​នាក់​ និង​២០​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​

Share

Logo Women's  Media Final​អ្នក​ភូមិ​យ៉ាង​ហោច​ណាស់​បាន​ស្លាប​បាត់​បត​ជីវិត​ចំនួន​ពីរ​នាក់​ជា​បន្តបន្ទាប់​ និង​២០​ នាក់​ទៀត​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ សង្ស័យ​ករណី​ពុល​ស្រាស​ ស្ថិត​នៅ​ក្នុងភូមិ​ចារ​ថ្នោល​ ឃុំ​សំបូរ​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​នេះ​។​

​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ​ យ៉ាង​ហោច​មាន​អ្នក​ភូមិ​ចំនួន​ជាង​៣០​នាក់​ រស់នៅ​ក្នុងភូមិ​ចារ​ថ្នោល​ ឃុំ​សំបូរ​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ មាន​អ​កា​រៈ​ក្អួតចង្អោរ​ វិលមុខ​ ទន់ដៃទន់ជើង​ ស្រវាំងភ្នែក​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង​ជិ​វិត​ចំនួន​២​នាក់​ និង​២០​នាក់​ផ្សេង​ទៀត​ កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ បន្ទាប់​ពី​ពួក​គេ​បាន​ចូលរួម​កម្មវិធី​កំដរ​រោង​បុណ្យសព​មួយ​ក្នុងភូមិ​ខា​លើ​ ហើយ​ពួក​គេ​នាំ​គ្នា​ហូប​ចុក​ម្ហូបអាហារ​ និង​ផឹក​ស្រាស​ កំដរ​រោង​បុណ្យ​ កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​។​

​តាម​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​មាន​អ្នក​ភូមិ​ស្លាប់​ និង​កំពុង​តែ​សង្គ្រោះ​បន្ទាន់​ អាជ្ញាធរ​ស្រុក​សំបូរ​បាន​បង្កើត​គណៈ​ក​ម្មា​ក​ធិ​ការ​ ភ្លាមៗ​ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ម្ហូបអាហារ​ និង​ស្រាស​ ក្រោយ​ពី​សង្ស័យ​ថា​ ហេតុការណ៍​នោះ​បណ្តាល​មក​ពី​សារធាតុពុល​នៅ​ក្នុង​ម្ហូបអាហារ​ ឬ​ស្រាស​ដែល​អ្នក​ភូមិ​បាន​ផឹក​។​

​អធិការរង​នគ​បាល​ស្រុក​សំបូរ​ លោក​ឈិ​ន​ សំបូរ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ក្រៅពី​មាន​អ្នក​ភូមិ​ពីរ​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​កើត​មាន​អ​កា​រៈ​ធ្ងន់ធ្ងរ​ ក្អួតចង្អោរ​ វិលមុខ​ស្រវាំងភ្នែក​ ទន់​ដៃជើង​ ក៏​មាន​អ្នក​ភូមិ​ផ្សេង​ទៀត​ជាង​២០​នាក់​ កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ក្នុង​នោះ​មាន​អ្នក​ភុ​មិ​ពីរ​នាក់​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ជាងគេ​។​

​សូម​បញ្ជាក់​ថា​ អ្នក​ភូមិ​ទាំង​ពីរ​នាក់​ដែល​បាន​ស្លាប់​មានឈ្មោះ​ ប៉ែន​ ផាង​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ចារ​ថ្នោល​ ឃុំ​សំបូរ​ ស្រុក​សំបូរ​ ត្រូវ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ​ឈឺ​ម​ ឆោម​ អាយុ​៣០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បាន​ ស្លាប់​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ក្រោយ​ពី​ផឹក​ស្រាស​ កំដរ​បុណ្យសព​បាន​រយះ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ​៕

Share

Image
Image
Image