en     km
en     km

ពលរដ្ឋ​ស្រុក​ភ្នំស្រួច​ដាក់​ញត្ដិ​សុំ​កិច្ច​អន្ដរាគមន៍​ពី​សម្ដេច​ ហ៊ុន​ សែន​ ឱ្យ​ដោះ​លែង​ពលរដ្ឋ​ពីរ​នាក់​

Share

ភ្នំពេញ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៤០ ​នាក់​មក​ពី​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បាន​ប្រមូលផ្តុំ​គ្នា​ដាក់​ញត្ដិ​សុំ​កិច្ច​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ឱ្យ​សម្តេច​អន្ដរាគមន៍​ ដោះ​លែង​អ្នក​ភូមិ​ពីរ​នាក់​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ដ​ ឃាត់ខ្លួន​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា​ ជា​ជនអនាថា​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​។​

​លោក​ សន​ មឿ​ន​ ជា​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ថ្មី​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បាន​ឱ្យដឹង​ថា​ ទ​ង្វើ​របស់​អាជ្ញាធរ​ស្រុក​ភ្នំស្រួច​ ធ្វើ​មក​លើ​ពលរដ្ឋ​ទាំង​ពីរ​នោះ​ គឺជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​។​

​លោក​ សន​ មឿ​ន​ បញ្ជាក់​ថា​ លោក​រួម​ទាំង​អ្នក​ភូមិ​ទាំងអស់​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ ក្រោយ​ពី​ពួក​គាត់​ដាក់​ញត្តិ​នេះ​រួច​។​ ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ ឬ​អន្តរាគមន៍​ដោះ​លែង​ឱ្យ​ពលរដ្ឋ​ទាំង​ពីរ​នាក់​ រួច​ផុត​ពី​ការ​ឃុំឃាំង​ទេ​នោះ​ ពួក​គាត់​នឹង​ឡើង​មក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ​ម្តងទៀត​។​ ក្រុម​ពលរដ្ឋ​អះអាង​ថា​ ស្ត្រី​ទាំង​ពីរ​នាក់​ដែល​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ថ្ងៃ​សុក្រ​ ម្សិលមិញ​ ដែល​ទី​១​ ឈ្មោះ​ យូ​ រ៉​ន​ និង ​ទី​២​ ឈ្មោះ​ អ៊ិ​ត​ វង្ស​ ពួក​គាត់​ទាំង​ពី​មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​នោះ​ទេ​។​

«​ពីឆ្នាំ ២០០៧​-២០០៨​ មក​ប្រជាពលរដ្ឋ​ទៅ​សុំ​ប្រធាន​ភូមិ​ចែក​ដី​នោះ​ ហើយ​ប្រធាន​ភូមិ​ថា​ពុះ​ចែក​​ដី​​ឲ្យ​ពេល​ថា​ពេល​ការកូន​ក្រោយ​ នេះ​លើក​ទី​១​ ហើយ​លើក​ទី​២​ ប្រជា​ល​រដ្ឋ​ទៅ​សុំ​ចែក​ថា​អត់​ទាន់​ចែក​ទេ​ ថា​ទុក​ធ្វើ​ដី​ព្រៃ​សហគមន៍​ ហ្នឹង​សម្ដី​ប្រធាន​ភូមិ​ ដល់​លើក​ទី​បី​ ដល់​ប្រជាពលរដ្ឋ​ទៅ​សួរ​ប្រធាន​ភូមិ​ថា​ អញ​ចែក​ឱ្យ​អ្នកធំ​អស់​ ហើយ​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ ពេល​អញ​មាន​បញ្ហា​អី​អត់​ជួយ​អី​អញ​បាន​ទេ​ បើ​អ​ញ្ចឹ​ង​អញ​ចែក​អោយ​អ្នកធំ​ដល់​អញ​មានការ​អី​អ្នកធំ​ជួយ​អញ​បាន»​។​

​បន្ទាប់​ពី​មានការ​ស្នើ​សុំ​របស់​ពលរដ្ឋ​បាន​មួយសន្ទុះ​ មន្ត្រី​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ក៏​បាន​ចេញ​មក​ទទួល​ញត្តិ​ ហើយ​បាន​សន្យា​ថា​ និង​បញ្ជូន​ញត្តិ​ទៅ​ថ្នាក់លើ​ដើម្បី​ត្រួតពិនិត្យ​បន្ត​ទៀត​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សន​ មឿ​ន​ ជា​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ថ្មី​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​៕

Cambodia-People2
ប្រជាពលរដ្ឋប្រមាណជាង ៤០នាក់ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រមូលផ្តុំគ្នានៅជិតវត្តភ្នំ ដើម្បីដាក់ញត្ដិសុំកិច្ចអន្តរាគមន៍ពីខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

Share

Image
Image
Image