en     km
en     km

ពលរដ្ឋ​មិន​សាទរ​ចំពោះ​ជំ​លោះ​រវាង​អ្នកនយោបាយ​ខ្មែរ​សព្វថ្ងៃ​

Share

ភ្នំពេញ៖ ​បើ​គិត​មក​ដល់​ថ្ងៃ​ចន្ទ​ ទី​ ៣០​ ឧសភា​ នេះ​គឺជា​ថ្ងៃ​ទី​ ៥​ ដែល​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​លើកគ្នា​មក​ពី​បណ្ដា​ខេត្ដ​ផ្សេងៗ​ ដើម្បី​ការពារ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​នាំ​ខ្លួន​លោក​ទៅ​សាកសួរ​នៅ​តុលាការ​ ។​

cnrp-supporter-27
ពលរដ្ឋដែលបានមកទីស្នាក់ការបក្សសង្គ្រោះជាតិ ដើម្បីការពីលោក កឹម​ សុខា ពីការចាប់ខ្លួនរបស់តុលាការ


ទាក់ទិន​បញ្ហា​នេះ​ វិ​ទ្យ​ស្ត្រី​បាន​ចុះ​ជួប​ពលរដ្ឋ​មួយ​ចំនួន​ រស់នៅ​រា​ធានី​ភ្នំពេញ​ ដែល​ពួក​គាត់​ មិន​បាន​ ទៅ​ការពារ​ លោក​កឹ​ម​ សុខា​ ពី​ការ​នាំ​ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​នេះ​ទេ​ តែ​ពួក​គាត់​មាន​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា​ថា​ គេ​មិន​សាទរ​ជំ​លោះ​រវាង​បក្ស​ធំ​ពីរ​នេះ​ទេ​ ។​ ក្រុម​ពលរដ្ឋ​ទាំងនោះ​មានមុខ​របរ​ខុស​គ្នាៗ​ អ្នកខ្លះ​ជា​អ្នក​លក់ដូរ​ទទួលទាន​ ខ្លះ​ជា​សិស្ស​ និស្សិត​។​ ពួក​គាត់​បាន​បង្ហាញ​ពី​ក្ដី​កង្វល់​ដូចៗ​គ្នា​ អំពី​វិបត្ដិ​នយោបាយ​ដែល​កើនឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃនេះ​ ។​ ពួក​គាត់​ភាគច្រើន​ទទូច​សុំ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ប្រជែង​គ្នា​នេះ​ វិល​ទៅ​រក​តុ​ចរចា​ឡើង​វិញ​ គឺ​ប្រសើរ​ជា​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដូចនេះ​។​​

​ក្រុម​ពលរដ្ឋ​មួយ​ក្រុម​នេះ​ មាន​អាយុ​ពី​ រវាង​ ២៥​ ឆ្នាំ​ឡើង​ទៅ​ ហើយ​ពួក​គាត់​មាន​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា​ ដែល​មិន​ចង់ឱ្យ​ប្រទេស​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ដ៏​គួរ​ព្រួយបារម្ភ​នេះ​។​​

​សូម​មតិ​របស់​ពួក​គាត់​ ដូចនេះ៖

 ​តែ​ក្នុង​ចំណោម​ ពលរដ្ឋ​ជាង​១០​នាក់​ ដែល​វិទ្យុ​ស្ត្រី​បាន​សាកសួរ​ គឺ​មាន​មា្ន​ក់​ទទូច​ឱ្យ​លោក​ កឹ​ម​ សុខា​ ចេញ​មុខ​ មក​ តតាំង​ក្ដី​ ព្រោះ​គាត់​ថា​លោក​ កឹ​ម​ សុខា​ ជា​អ្នកនយោបាយ​ ។​

​សូម​ស្ដាប់​មតិ​របស់​គាត់​ ដូចនេះ​

​សូម​មតិ​របស់​ពួក​គាត់​ ដូចនេះ៖

សូម​ជម្រាប​ថា​ វិទ្យុ​ស្ត្រី​បាន​លើក​ប្រធានបទ​ សាកសួរ​ពលរដ្ឋ​ទាំងនេះ​ គឺ​ទាក់ទិន​រឿង​លោក​ កឹ​ម​ សុខា​ ករណី​ កញ្ញា​ ស្រី​មុំ​ រឿង​ស្នេហា​ ហើយ​ ដែល​ធ្វើ​ឱ្យ​មានកំ​ដៅ​នយោបាយ​កើតឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​
​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៣០​ ឧសភា​នេះ​ សមាជិក​សភា​បក្ស​កាន់​អំណាច​បាន​អនុម័ត​ឱ្យ​តុលាការ​ ចាត់ការ​លើ​លោក​ កឹ​ម​ សុខា​ តាម​អំណាច​របស់​លោក​តុលាការ​ ៕​

Share

Image
Image
Image