en     km
en     km

ពលរដ្ឋ​ចំណាកស្រុក​ពី​ខេត្ត​មក​ធ្វើការ​ មក​សិក្សា​ នៅ​ភ្នំពេញ​ អាច​ស្នើ​សុំ​សេចក្ដីចម្លង​សំបុត្រ​អត្រានុកូលដ្ឋាន​បាន​នៅ​ភ្នំពេញ​

Share

​ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​មួយ​ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ សិស្ស​ និស្សិត​ អាជីវករ​ កម្មករ​ និង​កម្មការិនី​ ដែល​មានស្រុក​កំណើត​នៅ​ខេត្ដ​ ប៉ុន្ដែ​បាន​ចំណាកស្រុក​មក​ធ្វើការ​ មក​សិក្សា​ នៅ​រាជធានី​ភ្នំពេញ​ អាច​ស្នើ​សុំ​សេចក្ដីចម្លង​សំបុត្រ​អត្រា​នុ​គោល​ដ្ឋា​ន​គ្រប់​ប្រភេទ​នៅ​ភ្នំពេញ​តែ​ម្ដង​ ដោយ​មិនបាច់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នោះ​ទេ​។​

​តាម​សេចក្ដី​ជួន​ដំណឹង​ដែល​ទទួល​បា​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ នេះ​បញ្ជាក់​ថា​ ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​ស្រុ​កំណើត​នៅ​ខេត្ដ​មក​ធ្វើការ​ មក​សិក្សា​នៅ​ភ្នំពេញ​ អាច​ស្នើ​សុំ​សេចក្ដីចម្លង​សំបុត្រ​អត្រា​នុ​គោល​ដ្ឋា​ន​គ្រប់​ប្រភេទ​នៅ​ភ្នំពេញ​នេះ​ គឺ​ដោយសារ​តែ​កន្លង​មក​ ចំពោះ​ពលរដ្ឋ​ដែល​មក​ពី​ខេត្ដ​ ដើម្បី​ធ្វើ​ការងារ​ ឬ​បន្ដ​ការ​សិក្សា​នៅ​ភ្នំពេញ​ រាល់ពេល​ដែល​ត្រូវ​ស្នើ​សុំ​សេចក្ដីចម្លង​សំបុត្រ​អត្រា​នុ​គោល​ដ្ឋា​ន​ គឺ​ត្រូវ​ត្រឡប់​ទៅ​ខេត្ដ​របស់​ពួ​គេ​វិញ​ ដែល​មានការ​លំបាក​ ត្រូវ​ចំណាយ​ទាំង​ពេលវេលា​ និង​សា​ហ៊ុយ​ធ្វើ​ដំណើរ​។​

​ក្រោយ​មើលឃើញ​ការ​លំបាក​ទាំង​អស់នេះ​ ទើប​អគ្គនាយក​ដ្ឋា​អត្ដសញ្ញាណ​កម្ម​ នៃ​ក្រសួងមហាផ្ទៃ​ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ សិស្ស​ និ​ស្ស​ មានស្រុក​កំណើត​នៅ​ខេត្ដ​ ដែល​កំពុង​ស្នាក់​នៅ​ភ្នំពេញ​ អាច​ស្នើ​សុំ​សេចក្ដីចម្លង​សំបុត្រ​អត្រា​នុ​គោល​ដ្ឋា​ន​គ្រប់​ប្រភេទ​ សម្រាប់​យក​ទៅ​ប្រើប្រាស់​។​ សាមីខ្លួន​ ឬ​អាណាព្យាបាល​ ឬ​ជា​ញាតិ​ជា​នីតិជន​ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយ​ អាច​មក​ស្នើ​សុំ​ចម្លងសំបុត្រ​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​ នៅ​នាយកដ្ឋាន​អ​ត្រ​នុ​កូ​ល​ដ្ឋា​ន​ នៃ​អគ្គ​នាយ​ដ្ឋា​ន​អត្ដសញ្ញាណ​កម្ម​ នៃ​ក្រសួងមហាផ្ទៃ​ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ផ្លូវជាតិ​លេខ​១​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ទល់មុខ​បុរី​ ប៉េង​ ហួត​ បឹង​ស្នោរ​ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជួន​ដំណឹង​នេះ​តទៅ​៕

Share

Image
Image
Image