en     km
en     km

ពលរដ្ឋរងគ្រោះ៧ស្រុកផ្ទុះការតវ៉ា រឿងបញ្ហាជម្លោះដី ជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច

Share

ពលរដ្ឋរងគ្រោះដីធ្លីមកពីស្រុកចំនួន៧ ស្ថិតក្នុងខេត្តព្រះវិហារបានផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅមុខវិមាន​ឯក​រាជ្យ​ក្បែរ​សាលាខេត្ត ព្រះវិហារនាថ្ងៃ​ទី០២ខែមិថុនា នេះដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមរកដំណោះស្រាយបញ្ហាជម្លោះដីធ្លីរាំរៃនេះ ជាមួយ​ក្រុមហ៊ុន​សម្បទានដីសេដ្ឋកិច្ចនានាស្ថិតនៅក្នុងខេត្តនេះ។ ក្បួនតវ៉ារបស់ ប្រជាពលរដ្ឋទាំងអស់ត្រូវបាន​អាជ្ញាធររារំាង ទោះជាយ៉ាងនេះក្តី ក៏មានប្រជាពលរដ្ឋមួយចំនួនបានដើរ​កាត់ព្រៃ កាត់​វាល​ស្រែ គេចពីអាជ្ញាធរដើម្បីមក តវ៉ានៅសាលាខេត្តព្រះវិហារដែរ។ ក៏ប៉ុន្តែ អភិបាលរងខេត្តអះអាងថា អាជ្ញាធរមិនរារាំងក្បួនពលរដ្ឋទាំងនោះឡើយ។​

អ្នកស្រី នួន ម៉ុន តំណាងប្រជាពលរងគ្រោះដីធ្លី ស្ថិតនៅឃុំប្រមេ ខេត្តព្រះវិហារ បានឲ្យដឹងថា « ក្បួនតវ៉ារបស់ខ្ញុំត្រូវបាន អាជ្ញាធររារំាងប្រដាប់ដោយកំាភ្លើង ធ្វើឲ្យក្រុមរបស់អ្នកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង»។ អ្នកស្រីបន្តទៀតថា « ដោយសារការ ដោះស្រាយរបស់អាជ្ញាធរពេលកន្លងមកគ្មានពន្លឺអ្វីទាំងអស់ ដូច្នេះបាន​​ប្រជាពល​​រដ្ឋ​​ ដែល​មាន​បញ្ហាដីធ្លីទាំង៧ស្រុកនោះលើក គ្នាមកតវ៉ានៅសាលាខេត្តដើម្បីឲ្យអាជ្ញាធរ​រកដំណោះ​ស្រាយ​ »។

ពលរដ្ឋទាំង៧ស្រុកស្ថិតនៅក្នុងខេត្តព្រះវិហារ ឈរតវ៉ាបញ្ហាដីធ្លី នៅមុខវិមានឯករាជ្យ ក្បែរសាលាខេត្តព្រះវិហារ។ ប្រភាពរូបថតពី ហ្វេសប៊ុកឈ្មោះ ប៊ូ សាវី
ពលរដ្ឋទាំង៧ស្រុកកំពុងឈរតវ៉ាបញ្ហាដីធ្លី នៅមុខវិមានឯករាជ្យ ក្បែរសាលាខេត្តព្រះវិហារ។  រូបភាពពីទំព័រហ្វេសប៊ុករបស់ឈ្មោះ ប៊ូ សាវី

ទាក់ទងបញ្ហានេះ អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី ទទួលបន្ទុកផ្នែកដីធ្លី បានបដិសេដ្ឋ​ថាអាជ្ញាធរ​មិនរារំាងក្បួនការតវ៉ា​របស់ប្រជាពលរដ្ឋនោះទេ មូលហេតុដោយសារក្បួនប្រជាពលរដ្ឋនៅពេលនេះស្រប​ពេល​ដែល​អាជ្ញាធរ​ដាក់​កម្លាំងរក្សាសន្តិសុខ ផងនោះ។

ទោះបីជាយ៉ាងណាក៏ដោយ អភិបាលរងខេត្តដដែលនេះបានបញ្ជាក់ថា រាល់សកម្មភាពតវ៉ា ឬដាក់ញត្តិសូមឲ្យ​ប្រជា​ពល​រដ្ឋធ្វើ លិខិត​ស្នើសុំពីអាជ្ញាធរ​ឲ្យបាន​ត្រឹម​ត្រូវ​​ជាមុនសិន។​​ លោកថា​ ការសម្របសម្រួល​ រក​ដំណោះ​​​ស្រាយ​ជូនប្រជាពលរដ្ឋ នាពេល កន្លងមកគ្មានលិទ្ធិផលដោយសារប្រជាពលរដ្ឋ​រងគ្រោះ​ទាម​ទាហួសហេតុពេកដែលធ្វើឲ្យភាគី​ក្រុមហ៊ុន​មិនអាច​ទទួល​យក បាន។

ទោះបីជាអាជ្ញាធរអះអាងថា មិនបានរារំាងក្បួនរបស់ប្រជាពលរដ្ឋក្តី លោក ឡោ ចាន់ អ្នកសម្របសម្រួលនៃសមាគមអាកហុក​ប្រចាំខេត្តព្រះវិហារបានឲ្យដឹងថា « ការបដិសេដរបស់អាជ្ញាធរធនេះ គ្រាន់តែជាលេសប៉ុណ្ណោះ ព្រោះអាជ្ញាធរបានដឹងរួចទៅ ហើយថាប្រជាពលរដ្ឋគ្រោងធ្វើការតវ៉ានៅថ្ងៃ​ទី០២ ខែមិថុនា ខាងមុខនេះ។ ទាក់ទិននឹងបញ្ហានេះសូមរដ្ឋាភិបាលពន្លឿននៃការ ដោះស្រាយឲ្យបានឆាប់បើមិនដូច្នេះទេ អាចនឹងមានបដិវត្តដីធ្លីរបស់ប្រជាពលរដ្ឋកាន់តែធំទៅៗ »។

ជុំវិញរឿងរ៉ាវនេះដែរ លោកអភិបាលរងខេត្តអភិបាលរងខេត្តស៊ូ សិរី បានចោទប្រកាន់ថា ការតវ៉ារបស់ប្រពលរដ្ឋកើតឡើងនៅ ថ្ងៃនេះ ដោយ​​សារដោយមាន​ញុះញង់ពី​អង្គការសង្គម​​វិល ។ ប៉ុន្តែអ្នកសម្របសម្រួសនៃសមាគមអាហុកប្រចាំខេត្តព្រះវិហារបាន អះអាងថា សង្គមស៊ីវិលទាំងអស់ ក៏ដូចជារូបលោកគឺ គ្មានសិទ្ធិ ឬ ឥទ្ធិ​ពល​អ្វីទៅ​ញុះញង់ ប្រជាពលរដ្ឋនោះទេ ព្រោះសង្គម ស៊ីវិល​តួនាទីជាអ្នក​សម្រប​សម្រួល​ផ្នែកផ្លូវ​ច្បាប់ប៉ុណ្ណោះ។ ប៉ុន្តែអាជ្ញាធរ​ទៅវិញទេ ដែលគ្មានឆន្ទះពិតប្រាកដដោះស្រាយបញ្ហា ដីធ្លីជូនប្រជាពលរដ្ឋ។ លោក ឡោ ចាន់សង្កត់ធ្ថន់ថា​សកម្មភាពរារំាពីសំណាក់អាជ្ញាធរប្រដាប់ដោយកាំភ្លើងនេះជាការរំលោភ សិទ្ធិប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាការរារំាងនោះ មិនមានការប៉ះទង្គិចគ្នានោះទេ៕

Share

Image
Image
Image